សព្វថ្ងៃលោក វ៉ាន់ ឌីកាអុន ធ្វើការជាអ្នកសារព័ត៌មាននៅវិទ្យុបារាំងអន្តរជាតិក្នុងកម្មវិធីភាសាខ្មែរ (Radio France International RFI) ដោយលោកមានឯកទេសផ្នែកសិក្សាវិភាគអក្សរសិល្ប៍ខ្មែរ និងវិភាគសៀវភៅចេញថ្មីផ្នែកនយោបាយ-សេដ្ឋកិច្ច-សង្គម ។ល។ ទន្ទឹមនឹងកិច្ចការប្រចាំថ្ងៃដើម្បីដោះស្រាយជីវភាព លោកវ៉ាន់ ឌីកាអុន បូជាពេលវេលាទំនេរលើសំណេរ និងការស្រាវជ្រាវ ។
អាស្រ័យដោយលោកវ៉ាន់ ឌីកាអុន ស្គាល់និងបានរស់នៅក្នុងរបបរដ្ឋបួន ធំៗនៅស្រុកខ្មែរ ទាំងនេះគឺជាបទពិសោធន៍សំខាន់នាំឱ្យលោកផលិតបានស្នាដៃជាសំណេរមួយចំនួន ហើយលោកសរសេរនិក្ខេបបទមួយ ក្រោមការដឹកនាំដោយសាស្ត្រាចារ្យ Pierre Richard Feray នៅសាកលវិទ្យាល័យ Nice ដែលមានប្រធានបទ «ប្រទេសកម្ពុជា និងផលវិបាកក្នុងការចូលរួមរស់ក្នុងពិភពលោកទំនើប» (Le Cambodge et ses difficultés d’insertion au monde moderne) ។
ស្នាដៃ សំខាន់ៗរបស់លោកវ៉ាន់ ឌីកាអុន -សង្គមសក្តិភូមិខ្មែរនៅក្នុងរឿង «ទុំទាវ» ភាគ១ ភ្នំពេញ ១៩៧១ ។ -ក្បួនចិត្តសាស្ត្រ សិក្សាកថា ភ្នំពេញ ១៩៧៣ ។ -វិភាគទាននៃការសិក្សាសង្គមខ្មែរតាមរយៈអក្សរសិល្ប៍ សិក្សាកថា ភ្នំពេញ ១៩៧៣ ។ -Thmenh chey, en français, étude, Phnom Penh, 1973 ។ -សោកនាដកម្មនៃការអផ្សុករបស់អ្នកស្រីបូវ៉ារី, សិក្សាកថាអក្សរសិល្ប៍បារាំង, ភ្នំពេញ ១៩៧៤ ។ -ស្នេហាចុកឈាមរបស់កំលោះវែរទែរ, សិក្សាកថាអក្សរសិល្ប៍បារាំង, ភ្នំពេញ ១៩៧៤។ -Réflexion sur la littérature Khmère,en français, étude, Phnom Penh, 1981 ។ -រឿងព្រេងបុរាណខ្មែរ ភាគ១ កម្រងជ្រើសរើស បោះពុម្ពឡើងវិញ ភ្នំពេញ១៩៨៧ ។ -រឿងព្រេងបុរាណខ្មែរ ភាគ២ កម្រងជ្រើសរើស បោះពុម្ពឡើងវិញ ភ្នំពេញ១៩៨៧ ។ -កោះបិសាច ប្រលោមលោក ភ្នំពេញ១៩៨៧ ។ -Cambodge : 1940-1990 La fin d’une époque, Essai, Paris, 1991 ។ -Cambodge ou la politique sans les Cambodgiens, essai, Paris, L’Harmattan 1993 ។ -Cambodge, La nuit sera longue, essai, Paris, Edité par L’association «Fonds d’aides au Cambodge (FAC)» Paris 1996៕
ចែករំលែកព័តមាននេះ