ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​Carlorino ប្រារព្ធ​ទិវា​រំលឹក​គុណ​ម្តាយ នៅ​ផ្សារ​ទំនើប​អ៊ី​អន​ជូន​សាធារណៈជន

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទិវា​រំលឹក​គុណ​ម្តាយ បាន​ក្លាយទៅជា​ទិវា​មួយ​ដែល​មានការ​ពេញ​និយម​សម្រាប់ ប្រជាជន​កម្ពុជា ជា​ពិសេស​គឺ​នៅ​ទីប្រជុំជន​ដូច​ជាទី​ក្រុង​ភ្ន​ពេញ ។ ក្រុមហ៊ុន​លក់​ការ​បូ​ប​ស្បែកជើង ម៉ាក

រាជធានី​ភ្នំពេញ ៖ ទិវា​រំលឹក​គុណ​ម្តាយ បាន​ក្លាយទៅជា​ទិវា​មួយ​ដែល​មានការ​ពេញ​និយម​សម្រាប់ ប្រជាជន​កម្ពុជា  ជា​ពិសេស​គឺ​នៅ​ទីប្រជុំជន​ដូច​ជាទី​ក្រុង​ភ្ន​ពេញ ។  ក្រុមហ៊ុន​លក់​ការ​បូ​ប​ស្បែកជើង ម៉ាក Carlorino របស់​សាំង​ហ្គា​រ​ពូ ម៉ា​ឡេ​ស៊ី ក៏​បាន​រៀបចំ​កម្មវិធី​ប្រគុំ​តន្ត្រី​អបអរសាទរ​ទិវា​រំលឹក​កុណ​ម្តាយ​ផង​ដែរ​នៅ​ជាន់​ផ្ទាល់​ដី​ផ្សារ​ទំនើប Aeon Mall កាលពី​ចុង​ស​ប្តា​ហ៏​មុន ។ ក្នុង​កម្មវិធី​ពិសេស​នេះ ក្រុមហ៊ុន Carlorino ផ្តល់​ជូន​បទ​ចំរៀង​ដែល​លើកតម្កើង និង​ជូនពរ​ស្ត្រី​ជា​ម្តាយ ដែល​ធ្វើ​អោយ​មាន​សភាព​អ៊ូអរ ។

កញ្ញា វណ្ណ ដា​លី​ន និយាយ​ថា “​ខ្ញុំ​ពិតជា​មាន​អារ​ម្ម​ណ៏​សប្បាយ​រីករាយ​ចំពោះ​កម្មវិធី​ប្រគុំ​តន្ត្រី​ពិសេស​របស់ Carlorino ក្នុង​“​ទិវា​រំលឹក​គុណ​ម្តាយ​” ។ នាង​ខ្ញុំ​គិត​ថា​កម្មវិធី​នេះ​ពិតជា​ធ្វើ​អោយ កូន​ៗ​គ្រប់​គ្នា​អាច​តបស្នង​សងគុណ​ដល់​អ្នក​ម្តាយ​របស់​ខ្លួន​ដោយ​ធ្វើ​អោយ​អ្នក​ម្ដាយ​មាន​អារម្មណ៍​រំភើប​សប្បាយ​រីករាយ​»​។

អ្នកស្រី ហ៊ឹ​ម ណា​រី នាយិកា ក្រុមហ៊ុន Carlorino បានអោយ​ដឹង​ថា ក្រុមហ៊ុន​អ្នកស្រី​មាន​បំណង​ចង់អោយ​អ្នក​ម្តាយ​គ្រប់​គ្នា​មាន​ភាព​សប្បាយ​រីករាយ​ជាមួយនឹង​ការ​ផ្តល់​ជូន​របស់  Carlorino ។ ជា​ពិសេស Carlorino ជឿជាក់​ថា​កូន​ៗ​គ្រប់​គ្នា​នឹង​ដឹងគុណ​អ្នក​ម្តាយ​របស់​ខ្លួន​ជា​ពិសេស ៕