គ្រូ Barca លើក​យក VAR មក​និយាយ​ក្រោយ​បរាជ័យ​ក្នុង​ជំនួប El Clásico


អេ​ស្ប៉ា​ញ ៖ លោក Ronald Koeman គ្រូបង្វឹក​ក្រុម Barcelona បាន​លើក​ឡើង​ថា​ប្រព័ន្ធវី​ដេ​អូ​ជំនួយការ​អាជ្ញាកណ្តាល (VAR) ហាក់ដូចជា​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ប្រឆាំង​នឹង​ក្រុម​​លោក បន្ទាប់​ពី​បរាជ័យ ៣-១ ក្នុងផ្ទះ​ខ្លួនឯង​នៅ​ជំនួប El Clásico កាលពី​យប់មិញ​។

ការ​លើក​ឡើង​បែប​នេះ បន្ទាប់​ពី​អាជ្ញាកណ្តាលលោក Juan Martínez Munuera មិន​បាន​មើលឃើញ​ពី​ចំណុចនៃ​ការ​ទាញ​អាវ​ប្រធាន​ក្រុម Sergio Ramos ពី​សំណាក់​ខ្សែការពារ Clement Lenglet ទេ ប៉ុន្តែ​ក្រោយ​ពី​ការ​ឆែក VAR អាជ្ញាកណ្តាល​ខាងលើ​បាន​សម្រេច​ផ្តល់​បាល់​ប៉េ​ណា​ល់​ទី​តែ​ម្តង​។

Barcelona កាន់តែ​មិន​ពេញ​ចិ​ត្ក​កាន់តែ​ខ្លាំង​ថែម​ទៀត ខណៈ​ដែល​ពួក​គេ​មានឱកាស​ទទួល​បាន​បាល់​ប៉េ​ណា​ល់​ទី​ចំនួន​២​លើក ចំពោះ​ការ​ប្រជែង​របស់​ខ្សែការពារ Raphael Varane មក​លើ​ប្រធាន​ក្រុម Lionel Messi ព្រមទាំង​កំហុស​ជា​លើក​ទី​២ ដោយ​ដៃ​ប៉ះ​បាល់​ក្នុង​ប្រអប់​គ្រោះថ្នាក់​ពី​សំណាក់​ខ្សែការពារ​រូប​នេះ​ដដែល ប៉ុន្តែ​អាជ្ញាកណ្តាល​សម្រេច​មិន​ផ្តល់​ឱ្យ​។

លោក Ronald Koeman បាន​ថ្លែង​ក្រោយ​ចប់​ការ​ប្រកួត​ថា «​ខ្ញុំ​មិន​យល់​ពី VAR ទេ​។ ខ្ញុំ​គិត​ថា​វា​ត្រូវ​បាន​ប្រើ​ដើម្បី​ធ្វើការ​សម្រេចចិត្ត​ប្រឆាំង​នឹង​ក្រុម Barca​។ យើង​ធ្លាប់​មានការ​ប្រកួត​ចំនួន ៥ លើកកន្លង​មក​ហើយ​ដែល VAR ត្រូវ​បាន​គេ​ប្រើ​ដើម្បី​ប្រឆាំង​ជាមួយ​ក្រុម​យើង​។ ហើយ​ការ​សម្រេចចិត្ត​នេះ វាជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​លទ្ធផល​ចុង​ក្រោយ​នៃ​ការ​ប្រកួត ពីព្រោះ​ពួក​យើង​លេង​បាន​យ៉ាង​ល្អ ប៉ុន្តែ​ប្រែប្រួល​នៅ​ពេល​មានការ​ពិន័យ​កើតឡើង​»​។

គិត​ត្រឹម​ស​ប្តា​ហ៍​ទី​៧​ក្រុម Barcelona ស្ថិត​នៅ​ចំណាត់ថ្នាក់​ទី​១២ មាន​៧​ពិន្ទុ តាម​ពីក្រោយ​ក្រុម​កំពូល​តារាង Real Madrid រហូត​ដល់ ៦​ពិន្ទុ​៕ (​ដកស្រង់​ចេញពី BBC)

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ