ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រា​បៀរ​អង្គរ រួម​គ្នា​ឧបត្ថម្ភ​អត្ដ​ព​លិ​ក​ជាតិ​ទៅ​ស៊ី​ហ្គេ​ម​លើក​ទី​២៨

8 ឆ្នាំ មុន

នៅ​ព្រឹក​ថ្ងៃ​ទី​១២ ឧសភា ​នេះ នៅគណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​កម្ពុជា បាន​រៀបចំ​ពិធី​សំណេះសំណាល ក៏ដូច​ជា​ពិធី​ចុះ​អនុស្សរណៈ​រវាង​ស្រា​បៀរ​អង្គរ និង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​កម្ពុជា

នៅ​ព្រឹក​ថ្ងៃ​ទី​១២ ឧសភា ​នេះ នៅគណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​កម្ពុជា បាន​រៀបចំ​ពិធី​សំណេះសំណាល ក៏ដូច​ជា​ពិធី​ចុះ​អនុស្សរណៈ​រវាង​ស្រា​បៀរ​អង្គរ និង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​កម្ពុជា ដើម្បី​សម្តែង​កិច្ច​គាំទ្រ ចំពោះ​អត្ត​ព​លិ​ក​ជម្រើសជាតិ​ដែល​នឹង​ទៅ​ប្រកួត​តំណាង​ប្រទេស​កម្ពុជា​យើង នា​កីឡា​អាស៊ី​ហ្គេ​ម​​លើក​ទី​២៨ ប្រទេស​សិង្ហ​បុរី ​ខាង​មុខ​នេះ​។

ដូចដែល​លោក​ លោក​ជំទាវ អ្នក​ឧក​ញ្ញា លោក លោកស្រី អ្នក​នាង ​កញ្ញា ជ្រាប​ហើយ​ថា ស្រា​បៀរ​អង្គរ​មាន​ប្រ​វត្តិ​​គាំទ្រ​វិស័យ​កីឡា​ជាតិ​ចាប់​តាំង​តែ​ពី​ពេល​ដែល​រោងចក្រ​ស្រា​បៀរ​អង្គរ​បាន​ចាប់ផ្តើម​ដំណើរការ កាលពី​៥០​ឆ្នាំ​មុន​ម្ល៉េះ​។ នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ ស្រា​បៀរ​អង្គរ​បាន​ចូលរួម​សហការ​ជា​មួយ NOCC ក្នុង​ការ​ឧបត្ថម្ភ​លើកទឹកចិត្ត​កីឡារ​ជម្រើសជាតិ​យើង​។ ជាក់ស្តែង​ក្នុង​ឆ្នាំ​២០១១ ស្រា​បៀរ​អង្គរ​បាន​ជួយ​ឧបត្ថម្ភ​អត្ត​ព​លិ​ក​ជាតិ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​២៦​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ។ បន្ទាប់​មក​ទៀត​ ស្រា​បៀរ​អង្គរ​ក៏​បាន​ចូលរួម​ឧបត្ថម្ភ​ឲ្យ​ក្រុម​កីឡាករ​ជម្រើសជាតិ​កម្ពុជា​ទៅ​ចូលរួម​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​ទីក្រុង​ឡុ​ង​ ក្នុង​ឆ្នាំ​២០១២​។ នៅ​ឆ្នាំ​២០១៣ ស្រា​បៀរ​អង្គរ​ក៏​បាន​ចូលរួម​ឧបត្ថម្ភ​លើកទឹកចិត្ត​អត្ត​ព​លិ​ក​ជម្រើសជាតិ​ទៅ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​២៧ ប្រទេស​មី​យ៉ា​ន់​ម៉ា ​ជា​បន្ត​ទៀត​។ ហើយ​នៅ​ឆ្នាំ​២០១៤ ស្រា​បៀរ​អង្គរ តាម​រយៈ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​កម្ពុជា បាន​ជួយ​ឧបត្ថម្ភ​កីឡាករ​ទៅ​ចូលរួម​ប្រកួត​កីឡា​អាស៊ី​ លើក​ទី​១៧  ដែល​ជា​ព្រឹ​តិ្ត​ការណ៍​មួយ​ធ្វើ​ឲ្យ​ខ្មែរ​គ្រប់​រូប​ចង​ចាំ​មិន​ភ្លេច​។

ជ័យ​ជំនះ​មេដាយមាស​របស់ សន សៀវ​មី ​គឺជា​ផ្លែផ្កា​នៃ​ការ​ខិតខំ​ហ្វឹកហាត់ និង​ការ​តាំងចិត្ត​យ៉ាង​ខ្ជាប់ខ្ជួន​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ។ ​នាង​គឺជា​យុវនារី​ខ្មែរ​គំរូ​ម្នាក់​ គួរ​ឲ្យ​ស្ងើចសរសើរ នាង​បាន​បញ្ជាក់​ថា អ្វី​ៗ​ពិតជា​អាច​សម្រេច​ទៅ​បាន​ឲ្យ​តែ​យើង​មាន​ឆន្ទៈ​ពិត​ប្រាក​ដ  ពោល​គឺ​គ្មាន​អ្នក​ណា​ម្នាក់​អាច​បញ្ឈប់​អ្នក​ក្នុង​ការ​សម្រេច​ក្តី​សុបិន​របស់​អ្នក​បាន​ឡើយ​។

ឆ្នាំ​នេះ ស្រា​បៀរ​អង្គរ​មាន​មោទនភាព​ជា​ថ្មី​ម្តងទៀត ​ក្នុង​ការ​ចូលរួម​សហការ​ជាមួយ NOCC ក្នុង​ការ​ឧបត្ថម្ភ​អត្ត​ព​លិ​ក​ជាតិ​ឲ្យ​ទៅ​ប្រកួត​ស៊ី​ហ្គេ​ម​លើក​ទី ២៨ ប្រ​ទស​សិង្ហ​បុរី តំណាង​ឲ្យ​កម្ពុជា​យើង​។

ប្អូន​ៗ ក្មួយ​ៗ អត្ត​ព​លិ​ក​ជាទី​ស្រឡាញ់ ស្រា​បៀរ​អង្គរ​មាន​មោទនភាព​ជា​ពន់ពេក​ដែល​មាន​ឱ​កាស​ជួយ​ឧបត្ថម្ភ​អ្នក​ទាំងអស់​គ្នា​។ ស្រា​បៀរ​អង្គរ​តែងតែមាន​ក្តី​ស​ង្ឈឹ​ម​ជា​និច្ច​ ចំពោះ​អ្នក​ទាំងអស់​គ្នា ហើយ​យើងខ្ញុំ​សូម​ប្តេជ្ញា​ចិត្ត​ថា និង​ផ្តល់​រង្វាន់​លើកទឹកចិត្ត​ចំពោះ​គ្រប់​អត្ត​ព​លិ​ក​ដែល​ត្រឡប់​មក​មាតុភូមិ​វិញ​ជា​មួយ​​មេដាយ​។

មេដាយ​ជា​ឯក​ត្ដ​បុគ្គលិក ៖
មេដាយមាស ១​គ្រឿង = USD6,000.00
មេដាយ​ប្រាក់ ១​គ្រឿង = USD3,000.00
មេដាយ​សំ​រិ​ទ្ឋ ១​គ្រឿង = USD1,000.00

មេដាយ​ជា​ក្រុម ៖
មេដាយមាស ១​គ្រឿង = USD8,000.00
មេដាយ​ប្រាក់ ១​គ្រឿង = USD5,000.00
មេដាយ​សំ​រិ​ទ្ឋ ១​គ្រឿង = USD3,000.00

មេដាយ​សំរាប់​ក្រុមបាល់ទាត់ ៖
ឈ្នះ​មួយ​ប្រកួត = USD2,000.00
ឈាន​ដល់​ពាក់កណ្ដាល​ផ្ដាច់​ព័​ត្រ = USD5,000.00

កីឡា​របស់​កម្ពុជា​មាន​ភាពល្អ​ប្រសើរ​ហើយ​យ៉ាងណា​ក្តី ក៏​យើង​នៅ​មានរឿង​រ៉ាវ​ជា​ច្រើន​ទៀត​ដែល​ត្រូវធ្វើ​។ ដូច្នេះ​ស្រា​បៀរ​អង្គរ​ប្តេជ្ញា​ចិត្ត​គាំទ្រ និង​លើក​ទឹក​ចិត្ត​ដល់​អត្ត​ព​លិ​ក​ជាតិ ​ដើម្បី​ជា​កិច្ច​តបស្នង​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ពួក​គេ​។ ដរាបណា​មាន​អត្ត​ព​លិ​ក​ដែល​ប្រឹងប្រែង​ប្តូ​ផ្តាច់​ចំពោះ​ប្រទេស​ជាតិ ស្រា​បៀរ​អង្គរ​នឹង​នៅ​តែ​គាំទ្រ​ពួក​គេ​ជា​បន្ត​ទៀត​។

ក្នុង​នាម​ជា​ស្រា​បៀរ​ជាតិ យើង​មាន​មោទនភាព​ចំពោះ​សមិទ្ធផល​កីឡា​នានា​ ដែល​ជាតិ​យើង​ទទួល​បាន​។ ជាង​នេះ​ទៅ​ទៀត ស្រា​បៀរ​អង្គរ​ជឿជាក់​ថា ខ្លួន​មាន​តួនាទី​ក្នុង​ការ​ជួយ​ជំរុញ​ឲ្យ​ខ្មែរ​គ្រប់​ៗ​រូប សម្រេច​ក្តី​សុបិន​របស់​ខ្លួន​។ យើង​បាន​ចាប់ផ្តើម​កិច្ចការ​នេះ ​អស់​រយៈពេល​៥០​ឆ្នាំ​មក​ហើយ ហើយ​យើង​នឹង​បន្ត​កិច្ចការ​នេះ​ជា​បន្ត​ទៀត​នា​ពេល​អនាគត​។

សូម​ចូលរួម​ជាមួយ​ស្រា​បៀរ​អង្គរ​ក្នុង​ការ​គាំទ្រ​អត្ថ​ព​លិ​ក​ជាតិ​ទៅ​ដណ្តើម​មេដាយមាស​នៅ​សិង្ហ​បុរី មោទនភាព​បេះដូង​ខ្មែរ ជា​ពិសេស​សូម​ជូនពរ​ឲ្យ​អត្ត​ព​លិ​ក​បេះដូង​ខ្មែរ​ទាំងអស់​ឲ្យ​ទទួល​បាន​ជ័យ​ជំនះ​ត្រឡប់​មក​មាតុភូមិ​វិញ​៕