ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លៀត​មែន​! ត្រឹម​៥​នាទី​សោះ​បិទទ្វារ​ឡាន​​បើក​រត់ លុះ​កន្លះ​ម៉ោង​ក្រោយ​រក​ឃើញ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​លួច​រថយន្ត​តូ​យ៉ូ​តា​ព្រូស​មិន​បាន​សំរេច ក៏​ត្រូវ​បាន​សមត្ថកិច្ច​ដេញ​រត់គេច​ខ្លួន​បាត់ បន្សល់​ទុក​រថយន្ត​នៅ​ជិត​កន្លែង​កើតហេតុ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​យប់​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២០ នៅ​មុខ​បុរី​អាកាសចរណ៍​ដែល​ស្ថិត​នៅ​ភូមិ​ក្បាលដំរី​ទី​១…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​លួច​រថយន្ត​តូ​យ៉ូ​តា​ព្រូស​មិន​បាន​សំរេច ក៏​ត្រូវ​បាន​សមត្ថកិច្ច​ដេញ​រត់គេច​ខ្លួន​បាត់ បន្សល់​ទុក​រថយន្ត​នៅ​ជិត​កន្លែង​កើតហេតុ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​យប់​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២០ នៅ​មុខ​បុរី​អាកាសចរណ៍​ដែល​ស្ថិត​នៅ​ភូមិ​ក្បាលដំរី​ទី​១ សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ពី​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា នៅ​មុន​កើតហេតុ ជន​រង​គ្រោះ​បាន​ឈប់​រថយន្ត​ម៉ាក​តូ​យ៉ូ​តា​ព្រូស ពណ៌​ស សេរី​២០១០ ពាក់​ស្លាក​លេខ​ភ្នំពេញ 2BI-7966 ទាំង​រថយន្ត​នៅ​បញ្ឆេះ​ម៉ាស៊ីន រួច​ជន​រង​គ្រោះ​ក៏​ចុះ​ទៅ​យក​អីវ៉ាន់​ឱ្យ​ជនជាតិ​ចិន និង​បាន​នៅ​និយាយ​ជាមួយ​ជនជាតិ​ចិន​អស់​រយៈពេល​៥​នាទី ក៏​លឺ​សំឡេង​បិទទ្វារ​រថយន្ត ស្រាប់តែ​ក្រឡេក​ទៅ​ឃើញ​ជនសង្ស័យ​បើករ​ត់ទៅ​ហើយ ខណៈ​ពេល​នោះ​ជន​រង​គ្រោះ​ស្រែក​ឱ្យ​គេ​ជួយ​ដែរ តែ​រថយន្ត​បើក​លឿន​ពេក​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ខណៈ​ពេល​ភ្លាម​ៗ​នោះ ជន​រង​គ្រោះ​បាន​ទៅ​ប្តឹង​សមត្ថកិច្ច​ឱ្យ​ជួយ​រក​រថយន្ត ព្រោះ​រថយន្ត​ខាងលើ​បាន​ភ្ជាប់​ប្រព័ន្ធ GPS ។ បន្ទាប់​មក​សមត្ថកិច្ច​បាន​សហការ រុករក​រថយន្ត​ខាងលើ ប្រើ​អស់​រយៈពេល​ត្រឹម​កន្លះ​ម៉ោង ក៏​ឃើញ​រថយន្ត​ឈប់​ចត​នៅ​ភូមិ​ក្បាលដំរី​ទី​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ចំណែក​ជនសង្ស័យ​កំពុង​តែ​ប្តូរ​ស្លាក​លេខ​ថ្មី​។ ភ្លាម​ៗ​នោះ​ផង​ដែរ ជនសង្ស័យ​បានឃើញ​សមត្ថកិច្ច​ភ្លាម ក៏​រត់គេច​ដោយ​ជិះ​ម៉ូតូ​មួយ​គ្រឿង ដែល​ជនសង្ស័យ​ចាំ​ឌុ​ប ជិះ​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង ។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​កា​កាប​ទី​១ បានឱ្យ​ដឹង​ថា រថយន្ត​ខាងលើ​បាន​ប្តូរ​ស្លាក​លេខ​ថ្មី​ផ្នែក​ខាងក្រោយ ដោយ​មាន​ស្លាក​លេខ​ភ្នំពេញ 2AK -3032 ។ ចំណែក​សមត្ថកិច្ច​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ក៏​បាន​បញ្ជាក់​ប្រាប់​ថា ស្លាក​លេខ​រថយន្ត​ដែល​ចាប់​លើ​រថយន្ត​នេះ​ជា​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX330 ដែល​ក្រុម​ចោរ​ទើប​លួច​បាន​ពី​ថ្ងៃមុន នៅ​ផ្តុំ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បាន​នាំ​រថយន្ត​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរ
បាល​សង្កាត់​កា​កាប​ទី​១ ដើម្បី​សួរនាំ និង​ទទួល​ពាក្យបណ្ដឹង​ពី​ជន​រង​គ្រោះ ដើម្បី​តាម​ចាប់​មុខសញ្ញា​ខាងលើ​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ