ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្មា​ត​ហ្វូ​ន Lumia 430 ស៊ី​ម​ពីរ​ផ្តល់​ជូន​ដោយ Microsoft ចេញ​លក់​នៅ​លើ​ទីផ្សារ​កម្ពុជា​ហើយ

8 ឆ្នាំ មុន

ក្រុមហ៊ុន Microsoft បាន​ប្រកាស​ចេញ​លក់​ស្មា​ត​ហ្វូ​ន​ស៊ី​ម​ពីរ​នៅ​កម្ពុជា ម៉ូ​ដែល​ថ្មី​មួយទៀត​គឺ Lumia 430 ក្នុង​តម្លៃ​មួយ សមរម្យ ។ Lumia 430 គឺជា​ស្មា​ត​ហ្វូ​ន​ស៊ី​ម​ពីរ​ម៉ូ​ដែល​ថ្មី​ដែល​មាន​តម្លៃ​ប្រសើរ​ជាង Lumia

ក្រុមហ៊ុន Microsoft បាន​ប្រកាស​ចេញ​លក់​ស្មា​ត​ហ្វូ​ន​ស៊ី​ម​ពីរ​នៅ​កម្ពុជា ម៉ូ​ដែល​ថ្មី​មួយទៀត​គឺ Lumia 430 ក្នុង​តម្លៃ​មួយ សមរម្យ ។ Lumia 430 គឺជា​ស្មា​ត​ហ្វូ​ន​ស៊ី​ម​ពីរ​ម៉ូ​ដែល​ថ្មី​ដែល​មាន​តម្លៃ​ប្រសើរ​ជាង Lumia ដទៃ​ទៀត ហើយ​ថែម​ទាំង​អាច​តម្លើង​កម្មវិធី Windows 10  ទៀត​ទៅ​ថ្ងៃ​អនាគត ។ ស្មា​ត​ហ្វូ​ន​នេះ​បាន​ផលិត​ឡើង​ដើម្បី​ជួយ​អោយ​អ្នក​ប្រើប្រាស់​សម្រេច​លទ្ធផល​បាន​កាន់តែ​ច្រើន ទាំង​ក្នុង​ការ​ប្រកប​មុខរបរ​វិជ្ជាជីវៈ និង​ការ​កំសាន្ត តាម​រយៈ​កម្មវិធី Microsoft Office, Skype និង OneDrive តម្លើង​រួច​ជា​ស្រេច ។ ដោយ​មានការ​រចនា​ប្រកបដោយ​គុណភាព​, ពណ៌​ដ៏​ស្រស់​ឆើតឆាយ និង​ផ្ទៃ  អេ​ក្រង់ 4 អ៊ិ​ង​ផង​នោះ Lumia 430 ផ្តល់​ជូន​អ្នក​ប្រើប្រាស់​ដែល​គិតគូ​ហ្មត់ចត់​លើ​ខ្ទង់ចំណាយ នូវ​បទ​ពិសោធន៍​ស្មា​ត​ហ្វូ​ន​សំខាន់​ដូច​ជា

•​    ​លើកកម្ពស់​ប្រសិទ្ធភាព​ការងារ​ជាមួយនឹង​កម្មវិធី Microsoft Office តម្លើង​រួច​ស្រេច និង​ទីកន្លែង​ផ្ទុក​ឯកសារ​ឬ​ទិន្នន័យ OneDrive រហូត​ដល់​ទៅ 30GB  ដោយ​ឥត​គិតថ្លៃ ។

•​    ​ទំនាក់ទំនង​គ្នា​តាម​វី​ដេ​អូ​តាម​រយៈ Skype ដែល​អាច​ប្តូរ​ពី​ការ​ទំនាក់ទំនង​គ្នា​តាម​សម្លេង​ទៅ​ជា​ការ​ទំនាក់ទំនង​តាម​វី​ដេ​អូ​ភ្លាម​ៗ ដោយ​ប្រើ​កាមេរ៉ា​មុខ។

•​    ​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​បំផុត (Windows Phone 8.1 – Lumia Denim Update) ដែល​មាន Action Center, Word flow និង Live Folders ។

•​    ​ល្បឿន​លឿន និង​មាន​ភាព​រលូន​ល្អ​ជាមួយនឹង RAM ទំហំ 1GB, មេ​ម៉ូ​រី​ក្នុង​ម៉ាស៊ីន​ទំហំ 8GB , ឈី​ប Qualcomm® Snapdragon™ 200 dual-core ។

•​    ​អាច​បន្ត​កែ​លំអ​ឈាន​ឡើង (Upgrade) ទៅ​ទទួល​សេវាកម្ម​ពី Windows 10 ថែម​ទៀត ។
•​    ​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​ចៀសវាង​បាន​ពី​កា​រខក​ខានមិនបាន​ទទួល​ទូរស័ព្ទ​តាម​រយៈ​មុខងារ Smart Dual Sim

ស្រប​ពេល​នឹង​ការ​ប្រកាស​ចេញ​លក់​ផលិតផល Lumia 430, លោក Rahul Karve អគ្គនាយក​នៃ​ក្រុមហ៊ុន Microsoft Devices នៅ​កម្ពុជា​បាន​លើក​ឡើង​ថា ៖ ស្មា​ត​ហ្វូ​ន Lumia 430 ស៊ី​ម​ពីរ ជួយ​សម្រួល  ឲ្យ​មនុស្ស​នៅ​ទូ​ទាំង​ពិភពលោក​កាន់តែ​ច្រើន​ឡើង ទទួល​បាន​អត្ថប្រយោជន៍​ពី​ស្មា​ត​ហ្វូ​ន ។ ជាមួយនឹង​កម្មវិធី Microsoft Office, Skype, OneDrive តម្លើង​រួច​ជា​ស្រេច​, ស្មា​ត​ហ្វូ​ន Lumia 430 ស័ក្តិសម​បំផុត​សម្រាប់​បណ្តាជន​ដែល​ចង់​សម្រេច​លទ្ធផល​ច្រើន​ថែម​ទៀត​នៅ​ក្នុង​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ ។ Lumia 430 ស៊ី​ម​ពីរ មាន​ដាក់​លក់​នៅ​លើ​ទីផ្សារ​កម្ពុជា​ចាប់ពី​ថ្ងៃនេះ​តទៅ ដោយ​មាន​ពីរ​ពណ៌​សម្រាប់​ជ្រើសរើស​គឺ ពណ៌​ទឹកក្រូច​ស្រស់ និង​ពណ៌​ខ្មៅ ៕