បវរកញ្ញា Miss Grand Cambodia ចូលសម្ដែងការគួរសមរដ្ឋមន្ត្រីក្រសួងព័ត៌មាន
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ គណៈកម្មការ និងបវរកញ្ញាជ័យលាភី Miss Grand Cambodia…
រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ គណៈកម្មការ និងបវរកញ្ញាជ័យលាភី Miss Grand Cambodia…
រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ គណៈកម្មការ និងបវរកញ្ញាជ័យលាភី Miss Grand Cambodia បានទស្សនកិច្ច និងចូលសម្ដែងការគួរសមនៅក្រសួងព័ត៌មាន ដើម្បីជូនបាច់ផ្កា និងថ្លែងអំណរគុណដល់រដ្ឋមន្ត្រី ក្រសួងព័ត៌មាន លោក ខៀវ កាញ៉ារីទ្ធ ដែលឯកឧត្តមបានដឹកនាំក្រសួងមួយនេះ ធ្វើឱ្យវិស័យព័ត៌មាននៅក្នុងប្រទេសកម្ពុជា មានការរីកចំរើន ដែលជំរុញឱ្យព្រឹត្តិការណ៍ Miss Grand Cambodia បានធ្វើឡើងដោយ មហាហង្ស មានភាពផុលផុស ព្រោះតែការរីកចំរើនក្នុងវិស័យព័ត៌មាន។
នៅក្នុងពិធីសំណេះសំណាល និងទទួលស្វាគមន៍បវរកញ្ញាជាប់ចំណាត់ថ្នាក់នោះ លោក ខៀវ កាញ៉ារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានសម្ដែងការកោតសរសើរចំពោះគណៈកម្មការ Miss Grand Cambodia ដែលបានរួមចំណែកលើកមុខប្រទេសកម្ពុជា តាមរយៈការបង្កើតនូវព្រឹត្តិការណ៍នេះឡើង ហើយជម្រើសបានបេក្ខនារីដែលមានសមត្ថភាពខ្ពស់ឱ្យបំពេញនូវការងារសង្គម ក៏ដូចជាដើម្បីលើកមុខមាត់ប្រទេសកម្ពុជា តាមរយៈសកម្មភាពទាំងឡាយរបស់បវរកញ្ញា។ លោកក៏ជំរុញ និងលើកទឹកឱ្យកម្មវិធីមួយនេះ រៀបចំការប្រកួតសម្រាប់ឆ្នាំក្រោយឱ្យកាន់តែល្អ ដើម្បីជាមុខមាត់របស់កម្ពុជា ទាំងការបង្ហាញឱ្យពិភពលោកបានដឹងពីអរិយធម៌ វប្បធម៌ និងពីភាពវ័យឆ្លាតរបស់នារីកម្ពុជា។
លោក អ៊ិន សុភិន អគ្គនាយក Miss Grand Cambodia 2020 ដែលជាអ្នកដឹកនាំបវរកញ្ញាជ័យលាភីទៅសម្ដែងការគួរសមនាថ្ងៃនោះ បានបញ្ជាក់ឱ្យដឹងថា លោកពិតជាមានមោទនភាពយ៉ាងខ្លាំង ដែលការប្រកួត Miss Grand Cambodia 2020 ត្រូវបានធ្វើឡើងយ៉ាងជោគជ័យនៅក្នុងកាលៈទេសៈ ដែលកម្ពុជាមានការផ្ទុះឡើងនូវជំងឺកូវីដ១៩ ខណៈពេលដែលបេក្ខនារីនៅក្នុងឆ្នាំនេះ ក៏ទទួលបាននូវការចាប់អារម្មណ៍ពីសំណាក់ស្រទាប់មហាជន។
លោនកាន់តែបង្ហាញនូវមោទនភាពបន្ថែមទៀត បន្ទាប់ពីលោករដ្ឋមន្ត្រីបានបង្ហាញនូវការយកចិត្តទុកដាក់ ដោយអនុញ្ញាតិបវរកញ្ញា និងគណៈកម្មការរៀបចំ បានចូលរួមបង្ហាញនូវសមិទ្ធផល និងចូលសម្ដែងការគួរសម។
គួរបញ្ជាក់ផងដែរថា បវរកញ្ញា ដែលបានចូលរួមជូនបាច់ផ្កាលោករដ្ឋមន្ត្រីក្រសួងព័ត៌មាននៅក្នុងថ្ងៃនោះរួមមាន បវរកញ្ញាចំណាត់ថ្នាក់លេខ១ តំណាងឱ្យខេត្តកំពង់ធំ, បវកញ្ញាចំណាត់លេខ៣ តំណាងឱ្យខេត្តបន្ទាយមានជ័យ, បវរកញ្ញាចំណាត់ថ្នាក់លេខ៤ តំណាងឱ្យខេត្តបាត់ដំបង, បវរកញ្ញាចំណាត់ថ្នាក់លេខ៥ តំណាងឱ្យបវរកញ្ញា ខ្មែរ បារាំង, និងបវរកញ្ញាមកពីខេត្តកំពង់ឆ្នាំង ដែលទទួលបានស្រស់ស្អាតជាងគេ។
ចែករំលែកព័តមាននេះ