ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ពី​សឹក​មក​ នេះ​ជា​លើក​ទី​១ ដែលជា​វិបុល​មាន​អារម្មណ៍​បែប​នេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ចាប់តាំងពី​លា ចាក​សិក្ខាបទ​រយៈពេល​ខ្លី មក​ពិធីករ​ប្រុស ដ៏​មាន​ប្រជាប្រិយភាព​លោក​ជា​វិបុល កាន់តែ​មាន​ភាព​មមាញឹក​ជាមួយនឹង​ការងារ​សិល្បៈ​កាន់​ខ្លាំង និង​តម្រូវ​អោយ​ចាប់​ដៃគូ​ជាមួយនឹង​ភិ​រិ​យារ​បស់​លោក​ផ្ទាល់ រហូត​ធ្វើ​អោយ​លោក​ពោល​ពាក្យ​បែប​នេះ​ជា​លើក​ដំបូង ។ ដោយឡែក​កាលពី​ពេល​ថ្មី​ៗ​នេះ…

រាជធានី​ភ្នំពេញ​៖ ចាប់តាំងពី​លា ចាក​សិក្ខាបទ​រយៈពេល​ខ្លី មក​ពិធីករ​ប្រុស ដ៏​មាន​ប្រជាប្រិយភាព​លោក​ជា​វិបុល កាន់តែ​មាន​ភាព​មមាញឹក​ជាមួយនឹង​ការងារ​សិល្បៈ​កាន់​ខ្លាំង និង​តម្រូវ​អោយ​ចាប់​ដៃគូ​ជាមួយនឹង​ភិ​រិ​យារ​បស់​លោក​ផ្ទាល់ រហូត​ធ្វើ​អោយ​លោក​ពោល​ពាក្យ​បែប​នេះ​ជា​លើក​ដំបូង ។

ដោយឡែក​កាលពី​ពេល​ថ្មី​ៗ​នេះ លោក ជា វិបុល ត្រូវ​បាន​ម្ចាស់​កម្មវិធី​អោយ​ចាប់​ដៃគូ​ជាមួយ អ្នកនាង គង់ សុជាតិ ដើម្បី​ធ្វើ​អ្នក​អត្ថាធិប្បាយ​ក្នុង​ពិធី​កាត់​នំ ទាំង​ដែរ​មិន​ទាន់​ដុះ​សក់​ស្រួលបួល​ផង រហូត​ធ្វើ​អោយ​លោក​មាន​អារម្មណ៍​អៀន ទើប​បង្ហោះ​សារ​ពោល​ពាក្យ​បែប​លេងសើច​ថា «​បន្តការងារ​ដែល​ស្រឡាញ់​តាំងពី​ក្មេង​ថ្ងៃ​ដំបូង​បន្ទាប់​ពី សឹក មក​ដូច​ជា​អៀន​ៗ» ។

យ៉ាងណាមិញ បន្ទាប់​ពី​លើក​ឡើង​របស់ លោក ជា វិបុល រួច​មក បាន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​មានការ​ភ្ញាក់ផ្អើល រហូត​ធ្វើ​អោយ​អ្នកគាំទ្រ​ខ្លះ​បាន​ពោល​ពាក្យ ប្រហែល​ដោយសារ​តែ​ពិធីករ​ប្រុស​នេះ ទើប​សឹក​បានជា មាន​អារម្មណ៍​បែប​នេះ​។

គួរ​បញ្ចា​ក់​ផង​ដែរ​ថា ចាប់តាំងពី​សាង​ផ្នួស​មួយ​រយៈ និង​បាន​លាចាក​សិក្ខាបទ​ភ្លាម​ៗ លោក ជា វិបុល រួម​ទាំង​ភរិយា អ្នក​នាង គង់ សុ​ជាតិ សង្កេត​ឃើញ​ថា ទទួល​បាន​មុខ​ជំនួញ​អចលនទ្រព្យ និង​បាន​បោះទុន​ជា​ច្រើន​នៅ​ក្នុង​ការ​រកស៊ី​នេះ​ផង​ដែរ ៕

កែសម្រួលដោយ