ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​១០​ចំណុច​នេះ Ford Ranger វ៉ា​ដាច់​រថយន្ត​ភី​ក​អាប់ (Pickup) ដទៃ​ទៀត​បាន

8 ឆ្នាំ មុន

ក្រោយ​ពី​បាន​ដាក់​បង្ហាញ​ជា​ផ្លូវការ​នូវ​រថយន្ត Ford Ranger ស៊េរី​ថ្មី ដែល​មាន​បច្ចេកវិទ្យា​ដ៏​វៃឆ្លាត គួប​ផ្សំ​ជាមួយនឹង​រួប​រាង​ដ៏​រឹង​មាំ ការ​រចនា​ម៉ូ​ដ​ថ្មី និង​ត្រូវ​បាន​គេ​ទទួលស្គាល់​ថា​ជា​រថយន្ត

ក្រោយ​ពី​បាន​ដាក់​បង្ហាញ​ជា​ផ្លូវការ​នូវ​រថយន្ត Ford Ranger ស៊េរី​ថ្មី ដែល​មាន​បច្ចេកវិទ្យា​ដ៏​វៃឆ្លាត គួប​ផ្សំ​ជាមួយនឹង​រួប​រាង​ដ៏​រឹង​មាំ ការ​រចនា​ម៉ូ​ដ​ថ្មី និង​ត្រូវ​បាន​គេ​ទទួលស្គាល់​ថា​ជា​រថយន្ត​ដែល​មាន​បច្ចេកវិទ្យា​ចុង​ក្រោយ អាច​ធ្វើការ​បើកបរ​បាន​គ្រប់​កាលៈទេសៈ និង​ជំនះ​បាន​គ្រប់​ឧបសគ្គ​នៃ​ការ​បើកបរ ដែល​ធ្វើ​ឲ្យ​រថយន្ត​ប្រភេទ​នេះ​ផ្តល់​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​លើស​រថយន្ត​ភី​ក​អាប់ (Pickup) ដទៃ​ទៀត​។

ចំនុច​ទាំង​១០​នេះ​មាន ៖
1.​    ​ប្រព័ន្ធ​ផ្តល់​ដំណឹង​នៅ​ពេល​បើកបរ​ចេញពី​គន្លង និង​ឧបករណ៍​ផ្តល់​ដំណឹង​ពេល​ចេញពី​គន្លង  ជា​ប្រព័ន្ធ​មួយ​ដែល​អាច​ផ្តល់​ជូន​អ្នកបើកបរ​សម្រាប់​ការពារ ចំពោះ​ការ​ចាក​ចេញពី​គន្លង​ផ្លូវ​របស់​ខ្លួន​ដោយ​ចៃដន្យ​នៅ​ពេល​ដែល​កំពុង​បើកបរ​ក្នុង​ល្បឿន​លឿន​។

2.​    ​ប្រព័ន្ធ​កំណត់​ល្បឿន​នៃ​ការ​បើកបរ បាន​ផ្តល់​នូវ​ភាព​រំញោច ដើម្បី​កំនត់​ទៅ​លើ​ល្បឿន​ក៏​ដូច​ជា​ចម្ងាយ​ចំពោះ​រថយន្ត​ដែល​បើក​នៅ​ពី​ខាង​មុខ ដែល​បង្កើត​ឡើង​គោលបំនង​ធ្វើ​យ៉ាងណា​បញ្ជៀ​ស​អ្នកបើកបរ ឲ្យ​ចៀស​ផុត​ពី​ការ​បើកបរ​លើស​ល្បឿន​ដែល​បាន​កំនត់​។

3.​    ​ប្រព័ន្ធ​ផ្តល់​សញ្ញា​គ្រោះថ្នាក់​ដែល​អាច​កើត​មាននៅ​ខាង​មុខ ៖ ឧបករណ៍​នេះ​មាន​ទំនាក់ទំនង​ផ្សារ​ភ្ជាប់​ទៅ​នឹង​ប្រព័ន្ធ​កំណត់​ល្បឿន​រថយន្ត ដែល​អាច​ផ្តល់​ឲ្យ​អ្នកបើកបរ​អាច​ធ្វើការ​ពិនិត្យ ពី​ចន្លោះ​សុវត្ថិភាព​នៃ​រថយន្ត​របស់​គាត់​នៅ​ក្នុង​ចម្ងាយ​សុ​វត្តិភាព​មួយ​។

4.​    ​ប្រព័ន្ធ​ជំនួយ​ចូល​ចត​ផ្នែក​ខាង​មុខ និង​កាមេរ៉ា​សុវត្ថិភាព​ផ្នែក​ខាងក្រោយ​នៃ​រថយន្ត ៖​ការ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​រំញោច​សម្រាប់​ការពារ​នូវ​ឧបសគ្គ​ផ្សេង​ៗ ព្រមទាំង​ផ្តល់​ជូន​អ្នកបើកបរ​នូវ​ការ​ផ្តល់​នូវ​ដំនឹង​នៅ​ពេល​ដែល​រថយន្ត​បាន​ជួប​នូវ​ឧបសគ្គ​ផ្សេង​ៗ ដូច​ជា​ពេល​កំពុង​ចូល​ចត​ជាដើម ។ កាមេរ៉ា​ផ្នែក​ខាងក្រោយ​នៃ​រថយន្ត​បាន​ផ្តល់​នូវ​រូបភាព​ច្បាស់ ដែល​អាច​ផ្តល់​ភាព​ទុកចិត្ត​ខ្ពស់​សម្រាប់​អ្នកបើកបរ​នៅ​ពេល​ចូល​ចត​។

5.​    ​ប្រព័ន្ធ​ត្រួតពិនិត្យ​នូវ​សម្ពាធ​កង់ អាច​ជួយ​អ្នកបើកបរ​ក្នុង​ការ​ផ្តល់​នូវ​សុវត្ថិភាព​ខ្ពស់​និង​សន្សំ​សំចៃ​ប្រេង​ដោយ​ការ​ផ្តល់​ដំនឹង​ដល់​អ្នកបើកបរ​នៅ​ពេល​ដែល​កង់​រថយន្ត​មាន​សំពាធ​ទាប​។

6.​    ​ប្រព័ន្ធ​ទប់​លំនឹង​រថយន្ត​ពេល​បើកបរ​ក្នុង​ផ្លូវ​កោង និង​រអិល ៖ ជាមួយនឹង​ប្រព័ន្ធ​ទប់​លំនឹង​របស់​រថយន្ត Ford Ranger អាច​ធ្វើការ​ទប់​លំនឹង​របស់​រថយន្ត​នៅ​ពេល​ដែល​រថយន្ត​ចង់​ឈាន​ទៅ​រក​ការ​ក្រឡាប់​បាន​។

7.​    ​ប្រព័ន្ធ​ត្រួតពិនិត្យ​ទៅ​លើ​ស្ថានភាព​របស់​អ្នកបើកបរ ៖ ប្រព័ន្ធ​ត្រួតពិនិត្យ​ស្ថានភាព​របស់​អ្នកបើកបរ នៅ​ពេល​ដែល​គាត់​មាន​អារម្មណ៍​ថា​ងងុយគេង​។ ប្រសិនបើ​ប្រព័ន្ធ​ត្រួតពិនិត្យ​នោះ​ទទួល​បាន​នូវ​ភាព​មិន​ប្រក្រតី របស់​អ្នកបើកបរ​ដូច​ជា ចង្កូត​របស់​រថយន្ត​ត្រូវ​បាន​រេ​ដោយ​មិន​ប្រក្រតី​នោះ ប្រព័ន្ធ​ត្រួត​ពិនិត្យ​នឹង​តម្រង់​ចង្កូត​ឲ្យ​ត្រង់​មក​វិញ រួម​ទាំង​បាន​ផ្តល់​ដំនឹង​ជូន​អ្នកបើកបរ​ដោយ​បញ្ចេញ​សម្លេង​មួយ​យ៉ាង​លឺ​។

8.​    ​ជាមួយនឹង​បច្ចេកវិទ្យា​ផ្សេង​ទៀត​ដែល​មាននៅ​លើ​រថយន្ត Ford Ranger ស៊េរី​ថ្មី​នោះ​គឺ ប្រព័ន្ធ​ទប់​លំនឹង​ពេល​ឡើង​ចំណោត  និង​ចុះ​ចំណោត អាច​ជួយ​ឲ្យ​អ្នកបើកបរ​មាន​ទំនុកចិត្ត​ក្នុង​ការ​បើករថយន្ត​ឡើង​ចំណោត និង​កាត់​បន្ថយ​នូវ​ស្ថានភាព​រអិល​មិន​ឲ្យ​រថយន្ត​រអិល​ទៅ​មុខ​លឿន​ពេក​នៅ​ពេល​ដែល​ចុះ​ពី​ចំណោត​។

9.​    ​ប្រព័ន្ធ​ជំនួយ​ក្នុង​ការ​ចាប់​ហ្វ្រាំង​បន្ទាន់ ដែល​ផ្តល់​នូវ​សំពាធ​ខ្ពស់​សម្រាប់​ប្រព័ន្ធ​ហ្វ្រាំង​របស់​រថយន្ត​ក្នុង​ការ​បង្កើន​នូវ​កម្លាំង​របស់​ហ្វ្រាំង​ឲ្យ​មាន​ប្រសិទ្ធភាព​ជាង​មុន​នៅ​ពេល​ដែល​អ្នកបើកបរ​ចាប់​ហ្វ្រាំង​នៅ​ក្នុង​ករណី​បន្ទាន់​។

10.​     ប្រព័ន្ធ​ទប់​នូវ​ទម្ងន់​របស់​រថយន្ត​នេះ​វិញ ក៏​មាន​សមត្ថភាព​ខ្ពស់​ផង​ដែរ​ពោល​គឺ​អូស ឬ​សណ្តោង​បាន​រហូត​ដល់ ៣.៥០០ គីឡូក្រាម ជាមួយនឹង​ទំហំ​នៃ​ផ្នែក​ខាងក្រោយ​នៃ​រថយន្ត​អាច​ផ្ទុក​ទម្ងន់​បាន​រហូត​ដល់ ១.១៧៥ គីឡូក្រាម​ផង​ដែរ​។ គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រភេទ​រថយន្ត​ដែល​មាននូវ​លក្ខណៈ​បែប​នេះ ក៏​កម្រ​មាន​ចំពោះ​ស៊េរី​រថយន្ត​ភី​ក​អាប់​ណាស់ ពោល​គឺ​មាន​តែ​ចំពោះ​ប្រភេទ​រថយន្ត Ranger នេះ​តែ​ប៉ុណ្ណោះ​។

ស្រប​ជាមួយ​គ្នា​នេះ​ដែរ ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា (RMA Cambodia) បាន​ផ្តល់​ឱកាស​ជូន​អតិថិជន​ដែល​មាន​បំណង​ចង់​ទិញ​រថយន្ត Ford Ranger ស៊េរី​ឆ្នាំ​២០១៦​នេះ ដោយ​ទទួល​បាន​នូវ​តម្លៃ​ពិសេស​សម្រាប់​ការ​បញ្ជា​ទិញ​ឥឡូវនេះ ៕