ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូរទស្សន៍​ប្រភេទ SUHD របស់​សាំ​ស៊ុ​ង​បង្ហាញ​រូបរាង​ជា​ផ្លូវការ​នៅ​លើ​ទីផ្សារ​កម្ពុជា

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ ក្រុមហ៊ុន​សាំ​ស៊ុ​ង បាន​សម្ពោធ​ផលិតផល​ថ្មី ដែល​ទទួល​បាន​ពានរង្វាន់​ក្នុង​ពិ​ពណ៌​អេ​ឡិច​ត្រូ​និក​ពិភពលោក CES 2015 របស់​ខ្លួន​គឺ 4K SUHD TV ដាក់​លក់​ជា​ផ្លូវការ​ន​នៅ​លើ

រាជធានី​ភ្នំពេញ​៖ ក្រុមហ៊ុន​សាំ​ស៊ុ​ង បាន​សម្ពោធ​ផលិតផល​ថ្មី ដែល​ទទួល​បាន​ពានរង្វាន់​ក្នុង​ពិ​ពណ៌​អេ​ឡិច​ត្រូ​និក​ពិភពលោក CES 2015 របស់​ខ្លួន​គឺ 4K SUHD TV ដាក់​លក់​ជា​ផ្លូវការ​ន​នៅ​លើ ទីផ្សារ​នៃ​ប្រទេស​កម្ពុជា កាលពី​ល្ងាច​ថ្ងៃ​ទី​7 ឧសភា​នៅ​ហាង​លក់​សម្ភារៈ​អេ​ឡិច​ត្រូ​និក KFour Electronics  ដោយ​មានការ​ចូល​ពី​លោក​ហ្គី​ហាន់ លី នាយក​គ្រប់គ្រង​សាំ​ស៊ុ​ង ថៃ​អេ​ឡិ​ក​ត្រូ​និ​ច​ប្រចាំ​កម្ពុជា ឡាវ រួម​តារាចម្រៀង​និង​ស​ម្តេ​ង លោក ឆ​ន សុវណ្ណ​រាជ និង កញ្ញា មាន សុនី​តា  ។

តាម​ប្រសាសន៍​របស់​លោក​ហ្គី​ហាន់ លី នាយក​គ្រប់គ្រង​សាំ​ស៊ុ​ង ថៃ​អេ​ឡិ​ក​ត្រូ​និ​ច ប្រចាំ​កម្ពុជា ឡាវ បាន​លើក​ឡើង​ថា​«​សាំ​ស៊ុ​ង​តែងតែ​នាំ​មក​នូវ​ទូរទស្សន៍​ដែល​មានគុណ​ភាព​រូប​ភាពល្អ​ផ្តាច់​គេ  ដែល​ធ្វើ​អោយ​ទូរទស្សន៍ Samsung ជាប់​ចំណាត់ថ្នាក់​លេខ​១​ក្នុង​ពិភពលោក  រយ​:​ពេល​៩​ឆ្នាំ​ជាប់​ៗ​គ្នា ។ សម្រាប់​ទូរទស្សន៍​ប្រភេទ SUHD នេះ បាន​ផ្តល់​ផង​ដែរ នូវ​បទ​ពិសោធន៍​ល្អ ផ្តាច់​គេ សម្រាប់​ការ​កម្សាន្ត​កាន់តែ​អស្ចារ្យ​នៅ​តាម​គេហដ្ឋាន ។ SUHD4K គឺជា​ប្រភេទ​ទូរទស្សន៍​ជំនាន់​ថ្មី ដែល​អ្នក​អាច​រីករាយ​ជាមួយនឹង​ពណ៌ ជម្រៅ​នៃ​រូបភាព និង​ភ្លឺ​ច្បាស់​មិន​គួរ​ឲ្យ​ជឿ ដែល​លោក​អ្នក​អាច​ទទួល​បាន​ពី​ទូរទស្សន៍​ប្រភេទ​ថ្មី​។

លោក​ឆ​ន សុ​វ​ណ្ណា​រាជ បាន​មាន​ប្រសាសន៍ ថា​«​ពេល​មើល​ទូរទស្សន៍ SUHD TV នេះ ខ្ញុំ​មាន​អារម្មណ៍​ហាក់ដូចជា​កំពុង​តែ​មើល​ភាពយន្ត​នៅ​ក្នុង​រោងកុន​។ វា​ផ្តល់​នូវ​ពណ៌ ធម្មជាតិ​និង ភ្លឺ​ច្បាស់​។​ទូរទស្សន៍ SUHD បាន​ផ្តល់​ភាព​ភ្លឺ​ច្បាស់​ជាង​មុន​រហូត​ទៅ​ដល់ 64 ដង នៃ​ការ​បញ្ចេញ​ព​ណ៍​រូបភាព និង​ទទួល​បាន​ពន្លឺ​ភ្លឺ​ជាង​មុន​ដល់​ទៅ 2.5 ដង លើស​ពី​ទូរទស្សន៍​ធម្មតា​។ វា​បាន​ផ្តល់​នូវ​កម្រិត​ច្បាស់​នៃ​រូបភាព​ជាមួយនឹង​បច្ចេកវិជ្ជា​ចុង​ក្រោយ​បំផុត​របស់ Samsung​។

​លើស​ពី​នេះ​ទៅ​ទៀត គ្រប់​បណ្តា ទូរទស្សន៍ SUHD សុទ្ធតែ​ប្រើ​នូវ​ប្រព័ន្ធ Tizen​។ Tizen គឺ​ប្រព័ន្ធ​ប្រតិបត្តិការ ភ្ជាប់​ជាមួយនឹង​អ៊ី​ន​ធឺ​ណែ​ត ដែល​ផ្តល់​នូវ​កម្មវិធី​ប្រើប្រាស់​ដ៏​អស្ចារ្យ ។ នេះ​គឺជា​ការ​បន្ថែម​នូវ​ជម្រើស​កម្សាន្ត លើស​ពី​អ្វី​ដែល​អ្នក​រំពឹង​ទុក ដែល​ផ្តល់​នូវ​ការ​ប្រើប្រាស់​ដ៏​ទូលំទូលាយ និង​ការ​ភ្ជាប់ ទំនាក់ទំនង​ឥត​ព្រំដែន​ជាមួយ​មនុស្ស​ជុំវិញ​ពិភពលោក​តាម​រយៈ​ឧបករណ៍​ដែល​អាច​ផ្តល់​នូវ​ការ​កម្សាន្ត​គ្រប់ កាលៈទេសៈ​៕