ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​SOFTWARE​ធំ​ចំនួន​២​បង្ហាញ​ពី​បច្ចេកវិទ្យា​ទំនើប​ដល់​ម្ចាស់​សហគ្រាស

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ ក្រុមហ៊ុន​First Cambodia និង​ក្រុមហ៊ុន Fiorano សហការ​គ្នា​បើក​សិក្ខាសាលា​ក្នុង​គោលបំណង​ចែកចាយ​បច្ចេកវិ់ទ្យា​និង​បទ​ពិសោធន៍​ដល់​ម្ចាស់​សហគ្រាស​នៅ​កម្ពុជា

រាជធានី​ភ្នំពេញ​៖ ក្រុមហ៊ុន​First Cambodia និង​ក្រុមហ៊ុន Fiorano សហការ​គ្នា​បើក​សិក្ខាសាលា​ក្នុង​គោលបំណង​ចែកចាយ​បច្ចេកវិ់ទ្យា​និង​បទ​ពិសោធន៍​ដល់​ម្ចាស់​សហគ្រាស​នៅ​កម្ពុជា លើ​ដំណោះស្រាយ​បច្ចេកវិទ្យា ការ​ធ្វើ​សមាហរណកម្ម​ប្រព័ន្ធ​ដើម្បី​ពង្រឹង​សុវត្ថិភាព​និង​សំរួល​ដល់​ការ​គ្រប់គ្រង កាលពី​ព្រឹក​ថ្ងៃ​ទី ៧ ឧសភា នៅ​សណ្ឋាគារ​ខេ​ម​បូ​ឌី​យ៉ា​ណា​។

លោក តាំង បូ​រ៉ាត់ អគ្គ​នាយ​ក្រុមហ៊ុន​First Cambodia​មាន​ប្រសាសន៍​ថា First Cambodia​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ​២០០២ និង​ជា​ក្រុមហ៊ុន​ជាប់​លេខ​១​លើ​វិស័យ​ប្រព័ន្ធ​សមាហរណកម្ម​(System Integration)​នៅ​ក្នុង​ទីផ្សារ​កម្ពុជា​។​First Cambodia​និង Fiorano ធ្វើការ​សហការ​ជា​ដៃគូរ​ដើម្បី​ផ្តល់​បច្ចេក​វិទ្យា​ទំនើប ជូន​ម្ចាស់​សហគ្រាស​នានា​នូវ Centralized Platform សុវត្ថិភាព​ខ្ពស់ ប្រើ​ពេលវេលា​ខ្លី​ក្នុង​ការ​Design ភ្ជាប់​ពី​ប្រព័ន្ធ​មួយ​ទៅ​ប្រព័ន្ធ​ផ្សេង​ៗ​ទៀត ដំឡើង​បាន​លឿន ចំណាយ​ថិ​វ​កា​តិច លើ​ការ​គ្រប់គ្រង​យូរអង្វែង និង​បង្កើន​ប្រសិទ្ធភាព​ដំណោះស្រាយ​Real-Time System Integration គ្រប់​Applications និង​Services​ទាំងអស់​របស់​សហគ្រាស​។​    ​ក្រុមហ៊ុន Fiorano ផ្តល់​ជូន​Architectural-level innovations ដែល​ផ្តល់​ការ​ធានា​ប្រព័ន្ធ​ដំណើរការ​បាន​ល្អ ស្រប​តាម​ការ​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់រហ័ស​ក្នុង​តម្រូវការ បត់បែន​របស់​ក្រុមហ៊ុន សហគ្រាស​ធំ​ៗ​។

​លោក Atul Saini នាយក​ប្រតិបត្តិ​នៃ​ក្រម​ហ៊ុន Fiorano មាន​ប្រសាសន៍​ថា Fiorano​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៩៥ ជា​ក្រុមហ៊ុន​ផ្តល់​នូវ​Powers real time និង​ឌី​ជី​ថ​ល​ជាម​យ​យ​នឹង​bimodal integration and API Management strategy ផ្តល់​ការ​គ្រប់គ្រង​ដ៏​ល្អ​បំផុត​ក្នុង​លក្ខណៈ​ជា​ប្រព័ន្ធ​រួម​ក​ណា្ត​ល និង​វិធីសាស្ត្រ ក្នុង​ការ​ផ្តល់​នូវ​ដំណោះស្រាយ​សម្រាប់​ភ្ជាប់​ប្រព័ន្ធ​នានា​ទៅ​កាន់​Cloud, on-premise and hybrid environments ។ Gartner បាន​វាយតម្លៃ​ផលិតផល​របស់​ក្រុមហ៊ុន​Fiorano ជា​Software Application integration ដែល​មានបទពិសោធន៍​ពិតប្រាកដ​លើ​សេវាកម្ម​រយៈពេល​ជាង​១០​ឆ្នាំ​។

​លោក ចំណាប់ កូយ អ្នកគ្រប់គ្រង​ផ្នែក​អភិវឌ្ឍន៍​អាជីវកម្ម​នៃ​ក្រុមហ៊ុន First Cambodia​បាន​ឲ្យ​ដឹង​ថា First Cambodia​នឹង​បម្រើ​ជា​ដៃគូរ​យុទ្ធសាស្ត្រ​ជាមួយ​ក្រុមហ៊ុន Fiorano ក្នុង​ទីផ្សារ​កម្ពុជា​។​ក្រុមហ៊ុន​នឹង​ប្រើប្រាស់​ធនធាន​បច្ចេកទេស​របស់​យើង ធ្វើ​ការងារ​ពេញលេញ​ជាមួយ​ក្រុមហ៊ុន Fiorano​ដើម្បី​ផ្តល់​ភាព​ងាយស្រួល និង​សម្រេច​ដោះស្រាយ​លើ​គម្រោង​System Integration ផ្សេង​ៗ​ដែល​កំពុង​មាន​ភាព​ស្មុគស្មាញ​លើ​គ្រប់​ប្រព័ន្ធ​កំពុង​ប្រើប្រាស់​នៅ​តាម​បណ្តា​ក្រុមហ៊ុន​សហគ្រាស​នានា​៕