ព្រះបរមសាស្តាត្រាស់ថា ការមិនធ្វើអំពើបាបគឺលោកចង់អប់រំមនុស្សទាំងឡាយឲ្យឈប់បន្តការប្រព្រឹត្តនូវអំពើបាបទាំងពួងដែលខ្លួនធ្លាប់ប្រព្រឹត្តពីអតីតកាលក្តី និងក្នុងបច្ចុប្បន្នក្តីដែលបង្កផលប៉ះពាល់ និងការឈឺចាប់ដល់មនុស្សសត្វដទៃ និងនាំឲ្យខ្លួនឯងវិនាសអន្តរាយ ។
អំពើបាបទាំងនោះមានដូចជា ការកាប់សម្លាប់ជីវិតមនុស្សសត្វ, ការឆក់យកទ្រព្យដោយមានម្ចាស់គេហួងហែងហើយ, ការប្រព្រឹត្តឆ្គាំឆ្គងលើកូនប្រពន្ធអ្នកដទៃ, ការភូតកុហកបោកប្រាស់សាធារណជនដើម្បីកេងចំណេញផលប្រយោជន៍ផ្ទាល់ខ្លួន, ការជិះជាន់កេងប្រវ័ញ្ចជញ្ជក់ឈាមជនស្លូតត្រង់ក្រោមស្លាកនៃអំពើល្អជាដើម ។
ដូចនេះក្នុងជីវិតរស់នៅដើម្បីទទួលបានសុភមង្គលក្នុងគ្រួសារ ក្នុងសង្គម ក៏ដូចក្នុងពិភលោកទាំងមូល គេត្រូវយកមាគ៌ាសន្តិភាពមកប្រតិបត្តិ ហើយដើម្បីទទួលបានសុខសន្តិភាពដោយបរិបូណ៌ គឺតម្រូវឲ្យបុគ្គលគ្រប់រូបបញ្ឈប់អំពើដ៏លាមកទាំងអស់ដែលខ្លួនធ្លាប់ប្រព្រឹត្តចោលចេញឱ្យអស់ នោះសុខសន្តិភាពពិតជាមានប្រាកដ ។ សាន សារិន
ចែករំលែកព័តមាននេះ