ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញា​ធរ​​ក្រុង​កំពង់​ឆ្នាំង​កោះ​​ហៅ​ម្ចាស់​គោយន្ត​​២៥នាក់​​ធ្វើការ​​ផ្សព្វផ្សាយ​​ពី​​ច្បាប់​ចរា​ចរណ៍​ផ្លូវ​គោក

8 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង​ ៖ ដោយ​ពិនិត្យ​​ឃើញ​នូវ​​ករណី​គ្រោះថ្នាក់​​ចរាចរណ៍ ​​ដែល​កើត​ឡើង​​ដោយសារ​គោ​យន្ត​គ្មាន​ភ្លើង​​​បំភ្លឺ ឬ​ចំណាំងផ្លាត​​ពី​ខាងក្រោយ​​កន្លង​​មក កាលពីវេលា​ព្រឹក​ថ្ងៃ​ទី​០៤ ​ឧសភា ២០១៥ ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​​កំពង់ឆ្នាំង ដែល​​មាន​ការ​​ចូលរួម​​ពី​

ខេត្ត​កំពង់​ឆ្នាំង​ ៖ ដោយ​ពិនិត្យ​​ឃើញ​នូវ​​ករណី​គ្រោះថ្នាក់​​ចរាចរណ៍ ​​ដែល​កើត​ឡើង​​ដោយសារ​គោ​យន្ត​គ្មាន​ភ្លើង​​​បំភ្លឺ ឬ​ចំណាំងផ្លាត​​ពី​ខាងក្រោយ​​កន្លង​​មក កាលពីវេលា​ព្រឹក​ថ្ងៃ​ទី​០៤ ​ឧសភា ២០១៥ ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​​កំពង់ឆ្នាំង ដែល​​មាន​ការ​​ចូលរួម​​ពី​អាជ្ញា​ធរ-ក្រុង-​សង្កាត់ នគរបាល​​ចរាចរណ៍​​ក្រុង បាន​កោះ​ហៅ​​ប្រជាពលរដ្ឋ​​ជា​ម្ចាស់​គោ​យន្ត​​ម្ចាស់​គោ​យន្ត​ចំនួន​២៥​គ្រឿង​​ នៅ​ក្នុង​សង្កាត់​​កំពង់​ឆ្នាំង ​​ធ្វើការ​​ផ្សព្វផ្សាយ​ពី​​ច្បាប់​ចរាចរណ៍​ផ្លូវគោក ​និង​ណែនាំ​ឱ្យ​​បំពាក់​ចំណាំង​ផ្លាត​ពីក្រោយ​​គោ​យន្ត​ទាំង​អស់ ដើម្បី​ទប់​ស្កាត់​​​គ្រោះថ្នាក់​ចរាចរណ៍​​នៅ​ពេល​យប់ ​ដែល​កើតឡើង​ពី​ការ​មើល​មិន​ឃើញ​នេះ​ ។

លោក ហង្ស ប៊ុ​ន​ហាក់ អធិការរង​​នគរបាល​ក្រុង​​កំពង់ឆ្នាំងទទួល​បន្ទុក​​សណ្តាប់ធ្នាប់ បាន​អប់រំ ​និងផ្សព្វផ្សាយ​​ពី​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក ដោយ​​ពន្យល់​ឱ្យ​​ម្ចាស់​គោ​យន្ត​ទាំងអស់​​យល់​អំពី​​ហានិ​ភ័យនៃ​ការ​បើកបរ​គោ​​យន្ត​ពេល​យប់​​នៅ​លើ​ផ្លូវជាតិ ដែល​គ្មាន​ភ្លើង​បំភ្លឺ​ពី​មុខ និង​ពិសេស​​គ្មាន​បំពាក់​​ចំណាំងផ្លា​ត​ពីក្រោយ​។​

លោក​​​ណែនាំ​ទៀត​​ថា ការ​ចត​គោ​យន្ត​​នៅ​តាម​ផ្លូវ​ជាតិ ឬ​ផ្លូវលំ​ត្រូវ​​ចត​នៅ​​កៀន​ចិញ្ចើម​​ផ្លូវឱ្យ​ផុត​ពី​តួ​ផ្លូវ​ ដែល​យានយន្ត​ធ្វើ​ចរា​ចរណ៍ បើ​មិន​​ចត​ដូច​ការ​​ណែនាំ​នេះ​ទេ ពេល​មាន​​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​កើតឡើង គឺ​យើង​​ជា​ម្ចាស់​​គោ​យន្តជា​អ្នក​ទទួលខុស​ត្រូវ​​សង​​គេ និង​មាន​ទោស​ចំពោះ​​មុខ​ច្បាប់​។​

​​នៅ​ក្នុង​​ក្រុង​កំពង់ឆ្នាំង មាន​​៤​សង្កាត់ និង​មាន​អ្នក​ប្រើប្រាស់​គោ​​យន្ត​ប្រមាណ៩០​គ្រឿង នៅ​ពេល​ខាង​មុខ​នេះ ​អាជ្ញាធរ​ និង​សមត្ថ​កិច្ច​​ក្រុង​​កំពង់ឆ្នាំង នឹង​​អញ្ជើញ​ម្ចាស់​គោ​​យន្ត​ទាំងអស់ មក​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​​ផ្លូវគោក ដើម្បី​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍ ដែល​​បណ្តាល​មក​ពី​ការមិន​យល់​ច្បាប់ និង​ការ​បើកបរ​ប្រើប្រាស់​គោ​យន្ត​កែច្នៃ​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព