ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកឧកញ៉ា ចេន ហ្ស៊ី បរិច្ចាគថវិកា ៥០ម៉ឺនដុល្លារអាមេរិក ជួយជនរងគ្រោះដោយទឹកជំនន់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តបតាមការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន ដល់សប្បុរសជនក្នុងការបរិច្ចាគធនធាន និងថវិកាដើម្បីជួយសង្គ្រោះពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ អ្នកឧកញ៉ា ចេន ហ្ស៊ី…

រាជធានីភ្នំពេញ ៖ តបតាមការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន ដល់សប្បុរសជនក្នុងការបរិច្ចាគធនធាន និងថវិកាដើម្បីជួយសង្គ្រោះពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាក្រុមហ៊ុនព្រីសន៍ហូលឌីងគ្រុប បានបរិច្ចាគថវិកា ៥០ម៉ឺនដុល្លារ ជូនសម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយដល់ពលរដ្ឋរងគ្រោះក្នុងឧបទ្ទវហេតុគ្រោះធម្មជាតិនេះ ។

This image has an empty alt attribute; its file name is 1ab68f78bf8cf396406603637332592b-1024x682.jpg

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏ថ្លៃថ្លាក្នុងការបរិច្ចាគថវិការបស់អ្នកឧកញ៉ា ចេន ហ្ស៊ី។ ទន្ទឹមនឹងនេះដែរ សម្តេចក៏បានអំពាវនាវដល់សប្បុរសជននានាឲ្យចូលរួមធ្វើការឧបត្ថម្ភដល់ជនរងគ្រោះឲ្យបានកាន់តែច្រើនឡើងបន្ថែមទៀត ។

This image has an empty alt attribute; its file name is 78c5fbfa632405c56030195aa3fe8b6a-1024x576.jpg

សកម្មភាពនៃការបរិច្ចាគរបស់ក្រុមហ៊ុនព្រីនស៍ហូលឌីងគ្រុប នូវទឹកប្រាក់ដ៏ច្រើនដូចពេលនេះមិនមែនជាលើកទី ១ ឡើយ ពោល គឺក្រុមហ៊ុននេះ បានបរិច្ចាគទឹកប្រាក់ច្រើនសន្ធឹកមកហើយក្នុងការជួយដល់ពលរដ្ឋក្រីក្រ ពលរដ្ឋរងគ្រោះ និងបានចូលរួមចំណែកជាច្រើនផងដែរជាមួយរាជរដ្ឋាភិបាលកម្ពុជា ។

This image has an empty alt attribute; its file name is 861dac01c28ab4bf6815a233b8100eae.jpg

ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប មានអាជីវកម្មគ្របដណ្តប់លើវិស័យអចលនទ្រព្យ ធនាគារ ហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ ឡូជីស្ទីក បច្ចេកវិទ្យា ភោជនីយដ្ឋាន ការកម្សាន្ត និងវិស័យផ្សេងៗជាច្រើនទៀត ព្រមទាំងជាសហគ្រាសចម្រុះខ្នាតធំលំដាប់កំពូលនៅកម្ពុជាផងដែរ ។

This image has an empty alt attribute; its file name is e0fa44d6c4ab81f891f6de18dafd8091.jpg

បន្ថែមពីនេះ អង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អុីស្ទេត ដែលបង្កើតឡើងដោយក្រុមហ៊ុនព្រីនស៍ រៀល អុីស្ទេត (ខេមបូឌា) គ្រុប បានរៀបចំសកម្មភាពសប្បុរសធម៌នៅកម្ពុជាសរុបជាង ២៤០លើក ដែលបានបរិច្ចាគថវិកា និងសម្ភារជាង ៧,៦៥ លានដុល្លារអាមេរិក និងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនជាង ៣០ម៉ឺននាក់ ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ