ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងធនធានទឹក បញ្ជាក់ថា ការលិចផ្លូវលេខ ៥៨ មិនមែនដោយសារថៃបើកទឹកទម្លាក់មកទេ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តបតាមបទបញ្ជាជាបន្ទាន់ពីឯកឧត្តមរដ្ឋមន្ត្រី លឹម គានហោ ប្រធានមន្ទីរធនធានទឹកខេត្តបន្ទាយមានជ័យបានចុះពិនិត្យដល់ទីតាំងទឹកលិចផ្លូវជាតិលេខ 58 ប្រវែងពី 120-130 ម៉ែត្រ…

រាជធានីភ្នំពេញ ៖ តបតាមបទបញ្ជាជាបន្ទាន់ពីឯកឧត្តមរដ្ឋមន្ត្រី លឹម គានហោ ប្រធានមន្ទីរធនធានទឹកខេត្តបន្ទាយមានជ័យបានចុះពិនិត្យដល់ទីតាំងទឹកលិចផ្លូវជាតិលេខ 58 ប្រវែងពី 120-130 ម៉ែត្រ ជាប់ព្រំដែនកម្ពុជា-ថៃ ដោយសារកាលពីយប់ថ្ងៃទី ១៦ខែតុលា ឆ្នាំ ២០២០ មានភ្លៀងធ្លាក់ខ្លាំងនៅខាងទឹកដីថៃគួបផ្សំនឹងមានភ្លៀងធ្លាក់ក្នុងប្រទេសប្រមាណ 25mm ។ ដូច្នេះការលិចផ្លូវនេះមិនមែនជាការបើកព្រលែងទឹកពីទំនប់ធំឈ្មោះ ហួរយ៉ាង របស់ថៃនោះឡើយ គឺទឹកទាំងនេះមួយចំណែកធំនឹងហូរប្រមូលចូលអាងត្រពាំងថ្មដែលបានបញ្ជាឲ្យបើកបន្ធូរបរិមាណតាំងពីព្រឹកថ្ងៃដដែលនេះមកម្លេះ ។

សូមបញ្ជាក់ថា ស្ថានភាពទឹកនៅតាមព្រំដែនថៃ​ គឺ ៖

១- អូរកំបុត ស្ថិតនៅឃុំគោករមៀត ស្រុកថ្មពួក ទឹកបានហូរចូលពីថៃនៅវេលាម៉ោង ១១ ព្រឹកថ្ងៃទី ១៧ខែតុលា ឆ្នាំ ២០២០ (ហូរខ្លាំង) ។ ២- អូរអាងក្តឹបថ្ម ទឹកហូរកាត់ថ្នល់ជាតិលេខ ៥៨ លិចថ្នល់ជាតិប្រវែងពី ១២០-១៣០ម៉ែត្រ  នៅឃុំគោករមៀត ស្រុកថ្មពួក ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ