ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ទឹកស្ទឹង​ព្រែក​ត្នោត​ស្រក​ចុះ​៥​​តឹក​កន្លះ​​ហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ជំនន់​ទឹកស្ទឹង​ព្រែក​ត្នោត​នៅ​តែ​បន្ត​ជន់​លិច​ភូមិសាស្ត្រ​ខណ្ឌដង្កោ​ដដែល​ ជា​ពិសេស​សង្កាត់​ទាំង​៤​របស់​ខណ្ឌ​នេះ​ ដែល​ទទួល​រង​ការ​លិចលង់​ខ្លាំង​ជាងគេ ហើយ​ដែល​មាន​លំនៅ​ឋាន​​រាប់​ពាន់​ខ្នង ​និង​ប្រជាពលរដ្ឋ​ជាង​៥​ពាន់​គ្រួសារ​​ដែល​ត្រូវ​បាន​អាជ្ញាធរ​និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ជួយ​សង្គ្រោះ​និង​ជម្លៀស​ចេញ​ទៅ​រក​ទីទួល​សុវត្ថិភាព​ជា​បន្ត​បន្តបន្ទាប់​។ គិត​​មក​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១៧ ​តុលា នេះ ក្រុម​ប្រតិបត្តិការ​ចម្រុះ​នៅ​តែ​បន្ត​ជួយ​ដល់​ប្រជា​ពលរដ្ឋ​នៅ…


រាជធានី​ភ្នំពេញ​៖ ជំនន់​ទឹកស្ទឹង​ព្រែក​ត្នោត​នៅ​តែ​បន្ត​ជន់​លិច​ភូមិសាស្ត្រ​ខណ្ឌដង្កោ​ដដែល​ ជា​ពិសេស​សង្កាត់​ទាំង​៤​របស់​ខណ្ឌ​នេះ​ ដែល​ទទួល​រង​ការ​លិចលង់​ខ្លាំង​ជាងគេ ហើយ​ដែល​មាន​លំនៅ​ឋាន​​រាប់​ពាន់​ខ្នង ​និង​ប្រជាពលរដ្ឋ​ជាង​៥​ពាន់​គ្រួសារ​​ដែល​ត្រូវ​បាន​អាជ្ញាធរ​និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ជួយ​សង្គ្រោះ​និង​ជម្លៀស​ចេញ​ទៅ​រក​ទីទួល​សុវត្ថិភាព​ជា​បន្ត​បន្តបន្ទាប់​។

គិត​​មក​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១៧ ​តុលា នេះ ក្រុម​ប្រតិបត្តិការ​ចម្រុះ​នៅ​តែ​បន្ត​ជួយ​ដល់​ប្រជា​ពលរដ្ឋ​នៅ ហើយ​ក៏​មមារ​ញឹក​ក្នុង​ការ​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ​ដែល​ត្រូវ​បាន​ជម្លៀស​រួច​ពី​ទីទួល​សុវត្ថិភាព​តាម​ទូក​ និង​អូ​ប័​រ​ទៅ​កាន់​ផ្ទះសម្បែង​នានា​ដែល​កំពុង​លិច​ទឹក ដើម្បី​យក​សម្ភារផ្សេង​ៗ​ដែល​នៅ​ក្នុងផ្ទះ​របស់​ពួក​គាត់​ត្រឡប់​មក​កាន់​ដី​គោ​ជា​បន្តបន្ទាប់​ផង​ដែរ​។

មន្ត្រី​សាលា​ខណ្ឌដង្កោ​បាន​ប្រាប់​ឲ្យ​ដឹង​ថា តាមរបាយការណ៍​របស់​មន្ត្រី​ដែល​ប្រចាំការ​នៅ​ទំនប់​៧​មក​រា គិត​ត្រឹម​វេលា​ព្រឹក​ថ្ងៃ​ទី​១៧ ​តុលា ដដែល​នេះ​ស្ថានភាព​ទឹកស្ទឹង​ព្រែក​ត្នោត​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មានការ​ថមថយ​ខ្លះ​ហើយ​។ ដោយ​ទឹកបាន​ស្រក​ចុះ​ចំនួន​៥​តឹក​កន្លះ​បើ​ប្រៀបធៀប​ទៅ ​និង​ថ្ងៃ​ទី​១៦ ខែតុលា ហើយ​ការ​លិចលង់​នៅ​ដដែល ប៉ុន្តែ​នេះ​គឺជា​សញ្ញា​ល្អ​មួយ​ឈាន​ទៅ​រក​ការ​ស្រក​ចុះ​ខ្លាំង​បន្ថែម​ទៀត បើ​ពុំ​មាន​ភ្លៀង​ធ្លាក់​​បន្ត​ទៀត នៅ​ក្នុង​មូលដ្ឋាន​ជា​ពិសេស​នៅ​ឯ​ខេត្តកំពង់ស្ពឺ​ទេ​នោះ ។

មន្ត្រី​ដដែល​បាន​បន្ត​ថា ប្រសិនបើ​នៅ​ថ្ងៃ​បន្តបន្ទាប់​ៗ​ទៅ​ខាងមុខ ទឹក​ចេះ​តែ​បន្ត​ស្រក​ចុះ​បន្ថែម​ត្រឹមតែ​៥​ ទៅ​៦​តឹក​ទៀតនោះ​ ទឹក​ដែល​ហៀរ​ស្ទឹង​បណ្ដាល​ឲ្យ​មានការ​ជន់​លិច​នោះ និង​ហូរ​ចូល​ទៅ​ក្នុង​ស្ទឹង​វិញ​ហើយ​ស្ថានភាព​ទឹកជំនន់​ក៏​បាន​ធូរស្រាល​ទៅ​តាម​នោះ​ដែរ ។​ប៉ុន្តែ​ប្រសិនបើ​មេឃ​នៅ​តែ​ធ្លាក់​ភ្លៀង​ខ្លាំង​ជា​បន្តបន្ទាប់​ទៀត​នោះ មិន​អាច​ធានា​បាន​ទេ​ថា ទឹកស្ទឹង​និង​អាច​ស្រក​បាន​ឡើយ ហើយ​ទឹកជំនន់​ក៏​មិន​រសាត់​បាត់​បាន​ដែរ ហើយ​រហូត​មក​ដល់​ពេល​នេះ​ក្រុម​ប្រតិបត្តិការ​ចម្រុះ​នៅ​តែម​មារ​ញឹក​ក្នុង​ការ​ជួយ​សង្គ្រោះ​និង​បម្រើ​ប្រជាពលរដ្ឋ​ក្នុង​ស្ថានភាព​ដ៏​លំបាក​មួយ​នេះ​។

ប្រជាពលរដ្ឋ​បាន​និយាយ​ថា ស្ថិត​នៅ​ក្នុង​ស្ថានភាព​គ្រោះអាសន្ន​នេះ​ ពួក​គាត់​ម្នាក់​ៗ​បាន​ត្រឹមតែ​គេច​ចេញ​យករួចខ្លួន​ដែល​អ្នកខ្លះ​ជាមួយ​និង​សម្លៀក​បំពាក់​ជាប់​ខ្លួន​តែ​ប៉ុណ្ណោះ ហើយ​ក៏​សូម​ថ្លែងអំណរគុណ​យ៉ាង​ខ្លាំង​ដល់​អាជ្ញាធរ​និង​ក្រុម​ប្រតិបត្តិការ​សង្គ្រោះ​ទាំងអស់ ​ដែល​បាន​ជួយ​ជម្លៀស​ពួក​គាត់​។​

ជា​ពិសេស​ ក្រុម​សង្គ្រោះ​អង្គភាព​៧១១ ដែល​ខំ​អស់ពី​កម្លាំងកាយ​ចិត្ត​មិន​រួញរា​ក្នុង​ការ​ជួយ​ពួក​គាត់​តាំងពី​ថ្ងៃ​ជន់​លិច​ដំបូង​រហូត​មក​ទល់​និង​ពេល​នេះ​នៅ​តែ​ជួយ​ពួក​គាត់​ទៅ​យក​របស់របរ​ផ្សេង​ៗ​នៅ​លិច​ទឹក​ដូច​ជា​ម៉ូតូ​និង​ម៉ូតូ​កង់​បី​ជាដើម​សម្រាប់​ឲ្យ​ពួក​គាត់​យក​ទៅ​ជួសជុល​រត់​ឌុ​ប​និង​ដឹក​ម៉ូយ​រក​ប្រាក់​ចាយវាយ​ទំ​រាំ​ទឹក​ស្រក​បាន​ត្រឡប់​ទៅ​ផ្ទះ​សម្បែង​​វិញ​៕​​

អត្ថបទសរសេរ ដោយ