ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទេសាភិបាលធនាគារជាតិនៃកម្ពុជា លើកទឹកចិត្តឱ្យមន្ត្រី-បុគ្គលិកខិតខំសិក្សាស្រាវជ្រាវ អភិវឌ្ឍចំណេះដឹង និងជំនាញ !

3 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ នៅព្រឹកថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២០ នេះឯកឧត្តម ជា ចាន់តូ…

ខេត្តកំពង់ធំ ៖ នៅព្រឹកថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២០ នេះឯកឧត្តម ជា ចាន់តូ ទេសាភិ បាលធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំ ណេះសំណាលជាមួយមន្ត្រី-បុគ្គលិកសាខាធនាគារជាតិនៃកម្ពុជាខេត្តកំពង់ធំ ។ ខេត្តកំពង់ធំ ជាខេត្តសក្តានុពលមួយក្នុងវិស័យកសិកម្ម ដែលមានប្រជាជនសរុបប្រមាណ ៨០ ម៉ឺននាក់ ក្នុងនោះ ៨០% ជាកសិករ ។ គ្រឹះស្ថានធនាគារដែលកំពុងប្រតិបត្តិការមាន ចំនួន ១០, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ៦ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិន ទទួលប្រាក់បញ្ញើ ៩ ។

This image has an empty alt attribute; its file name is 7d08c2297f7003c695bf5c6521bcb1bc-1024x682.jpg

ការផ្តត់ផ្គង់ និងតម្រូវការសាច់ប្រាក់សម្រាប់សម្រួលដល់សកម្មភាពសេដ្ឋកិច្ចក្នុងខេត្ត បាន កើនឡើង គួរឱ្យកត់សម្គាល់ក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះ ជាពិសេសការប្រើ ប្រាស់ប្រាក់រៀលបានកើនឡើងយ៉ាងឆាប់រហ័ស ដល់ចំនួនប្រហាក់ប្រហែលនឹងការប្រើ ប្រាស់ប្រាក់ដុល្លារអាមេរិកដែរ ។ ជាក់ស្តែង ក្នុងរយៈពេល ៩ ខែ ដើមឆ្នាំ ២០២០ នេះ តម្រូវការប្រាក់រៀលពីសាខាធនាគារជាតិនៃកម្ពុជាខេត្តកំពង់ធំ មានចំនួន ៤៤០ ប៊ីលានរៀល (ប្រមាណ ១០៧ លានដុល្លារអាមេរិក) ហើយសាខា ក៏បានទទួលប្រាក់រៀល ពីអតិ ថិជនចំនួន ៥១១ ប៊ីលានរៀល (ប្រមាណ ១២៥ លានដុល្លារអាមេរិក) ធៀបនឹងការទទួល ប្រាក់ដុល្លារអាមេរិក ១៣២ លានដុល្លារអាមេរិក ។

This image has an empty alt attribute; its file name is e5ed391ede79ea4f450273ec5dc00da0-1024x682.jpg

នៅក្នុងការអនុវត្តមុខងារភារកិច្ចរបស់ខ្លួន សាខាធនាគារជាតិនៃកម្ពុជាខេត្តកំពង់ធំ បាន សម្រួលចរាចរណ៍សាច់ប្រាក់នៅក្នុងខេត្ត ដោយប្រសិទ្ធភាព, បានចូលរួមក្នុងការលើក កម្ពស់ការប្រើប្រាស់ប្រាក់រៀល, បានប្តូរក្រដាសប្រាក់រៀលចាស់ ទក់ រហែក ដោយឥតគិត ថ្លៃ, បានឆ្លើយតបនឹងសំណួរ និងបណ្តឹងនានារបស់សាធារណជនលើការប្រើប្រាស់សេវា ធនាគារ, តាមដានស្ថានភាពសេដ្ឋកិច្ចនៅក្នុងតំបន់ និងចូលរួមក្នុងការកែទម្រង់ហិរញ្ញវត្ថុ សាធារណៈរបស់រាជរដ្ឋាភិបាល ។

This image has an empty alt attribute; its file name is acefea022e4ef4c96eb7774238e37497-1024x834.jpg

ឯកឧត្តម ទេសាភិបាល បានវាយតម្លៃខ្ពស់ចំពោះការបំពេញមុខងារភារកិច្ចរបស់សាខាធ នាគារជាតិនៃកម្ពុជាខេត្តកំពង់ធំ ។ ឯកឧត្តម ក៏បានផ្តាំផ្ញើឱ្យមន្ត្រី-បុគ្គលិកសាខាធនាគារ ជាតិនៃកម្ពុជាខេត្តកំពង់ធំទាំងអស់បន្តកិច្ចខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ មានសាមគ្គីភាព ភាពស្មោះត្រង់ និងរក្សាការសម្ងាត់វិជ្ជាជីវៈ ដើម្បី បន្តបម្រើ និងផ្តល់សេវាដល់សាធារណជន ព្រមទាំងបន្តសហការល្អជាមួយមន្ទីរ អង្គភាព ស្ថាប័ន សាធារណៈនិងឯកជន ដើម្បីរួមចំណែកគាំទ្រនិងជំរុញដល់ការរីកចម្រើនសេដ្ឋកិច្ច ក្នុងតំបន់ ដែលកើនឡើងឥតឈប់ឈរ ។

This image has an empty alt attribute; its file name is 19d2af355b385b52a55adb0651a95a54-1024x682.jpg

ទន្ទឹមនេះ ឯកឧត្តម ក៏បានលើកទឹកចិត្តឱ្យមន្ត្រី-បុគ្គលិកបន្តខិតខំសិក្សាស្រាវជ្រាវ អភិវឌ្ឍចំណេះដឹងនិងជំនាញ ។ ក្នុងពេលដែលជំងឺកូវីដ ១៩ មិនទាន់មានថ្នាំបង្ការនៅឡើយ ឯកឧត្តម ក៏បានផ្តាំផ្ញើឱ្យមន្ត្រី-បុគ្គលិក ត្រូវបន្តថែរក្សា សុខភាព និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ