ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ខេត្តក្រចេះទាំងមូល​ត្រូវ​ប្រយ័ត្ន​​ព្យុះ​ទី​17​ឈ្មោះ«សូ​ឌែ​ល»

3 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ យោងតាម​ផេ​ក​ផ្លូវការ​របស់​លោក វ៉ា ថន អភិបាលខេត្ត​ក្រចេះ បាន​សរ​សេរ​​ប្រកាសប្រាប់​ទៅ​ប្រជាពលរដ្ឋ​ថា«ខេត្តក្រចេះ​យើង​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន ដោយសារ​ព្យុះ​ទី​១៧ ឈ្មោះ​សូ​ឌែ​ល សូម​ឱ្យ​បងប្អូន​ជ្រាប​ជា​ព័ត៌មាន…


ខេត្តក្រចេះ ៖ យោងតាម​ផេ​ក​ផ្លូវការ​របស់​លោក វ៉ា ថន អភិបាលខេត្ត​ក្រចេះ បាន​សរ​សេរ​​ប្រកាសប្រាប់​ទៅ​ប្រជាពលរដ្ឋ​ថា«ខេត្តក្រចេះ​យើង​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន ដោយសារ​ព្យុះ​ទី​១៧ ឈ្មោះ​សូ​ឌែ​ល សូម​ឱ្យ​បងប្អូន​ជ្រាប​ជា​ព័ត៌មាន និង​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​» ។ ការ​ប្រកាស​នេះ គឺ​បន្ទាប់​ពី​ចេញ​ប្រកាសសេចក្ដី​ជូនដំណឹង ស្ដី​ពី​ស្ថានភាព​អាកាសធាតុ របស់​ក្រសួង​ធនធានទឹក នឹង​ឧតុនិយម ចេញ​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ តុលា ឆ្នាំ​២០២០​។

តាម​ការ​ព្យាករណ៍​សម្ពាធ​ទាប​សកម្ម​នេះ និង​រំកិល​ចូល​មក​ក្នុង​សមុទ្រ​ចិន​ ខាងត្បូង​វត្ត​ខ្លួន​ជា​បន្តបន្ទាប់​ទៅ​ជា​ព្យុះ​ទី 17 ឈ្មោះ​ សូ​ឌែ​ល ( SAUDEL ) ធ្វើ​ដំណើរ​ចូល​មក​ខាង​លើ ​ភាគ​ខាងត្បូង​នៃ​ប្រទេស​វៀតណាម នៅ​ថ្ងៃ​ទី១៧ តុលា ២០២០។ ហើយ​បាន​ថម​ថយ​ឥទ្ធិពល​ទៅ​ជា​វិ​សម្ពាធ និង​សម្ពាធ​ទាប នៅ​ពេល​ចូល នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​អូស​បន្លា​យមក​លើ​ប្រទេស​កម្ពុជា និង​បាន​ប៉ះពាល់​ទៅ​លើ​ខេត្ត​មួយ​ចំនួន ដូច​ជា បណ្ដាល​ខេត្ត​នៅ​វាលទំនាប រួម​មាន សៀមរាប​បន្ទាយ​មាន​ជ័យ​បាត់ដំបង ពោធិ៍​សាត់ កំពង់​ធំ កំពង់ឆ្នាំង​ កំពង់ស្ពឺ​ កណ្ដាល និង​រាជធានី​ភ្នំពេញ នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ច្រើន​ជាប់​ជា​បន្ត ចាប់ពី​ថ្ងៃ​ទី១៧ ដល់​ថ្ងៃ​ទី១៩ ។

យ៉ាងណា​ក្ដី នៅ​តាម​បណ្ដាល​ខេត្ត តំបន់​ខ្ពង់រាប​ភាគ​ឥ​សាន ព្រះ​វិហារ ខេត្តក្រចេះ ស្ទឹង​ត្រែង រតនគិរី មណ្ឌលគិរី មិន​ទាន់​មានការ​លិចលង់​ក៏​ដោយ ក៏​ប៉ុន្តែ​ភ្លៀង​អាចម​បន្ត​ធ្លាក់​រាយ​ប៉ាយ​ពី​បង្គួរ​ទៅ​ច្រើន ។ ចំពោះ​ខេត្ត​ជាប់​ដង​ទន្លេមេគង្គ ក្រចេះ ស្ទឹង​ត្រែង ​ត្បូងឃ្មុំ កំពង់ចាម ស្ថានភាព​ទឹក​នៅ​តែ​បន្ត​ហក់​ឡើង​បន្តិច ។

ជាក់ស្ដែង​ នៅ​ព្រឹក​ថ្ងៃ​ទី១៦ តុលា​ នេះ កម្ពស់​ទឹកទន្លេ​មេគង្គ​ខេត្តក្រចេះ ​ហក់​ឡើង​ដល់ 17,28​ម៉ែត្រ ដោយ​កាល​ព្រឹក​ថ្ងៃ​ទី​15 ​ តុលា​តែ 17,18​ម៉ែត្រ​ប៉ុណ្ណា ។ ទោះជាស្ថានភាព​ទឹក​ទន្លេ​មេគង្គ​ឆ្នាំ​នេះ​នៅ​ទាប ជា​កម្រិត​កម្ពស់​ទឹក​ដែល​មិន​អាច​ហូរ​ចូល​អាង​ស្តុក​ទឹក​ទុក​ស្រុក​ទាំង​៥ ក្រុង​១ ក្នុង​ខេត្តក្រចេះ ជា​ហេតុ​ពុំ​ទាន់​មានស្រុក​ណាមួយ​ទទួល​រង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​នៅឡើយ​ទេ នឹង​ជា​ហេតុ​ធ្វើ​អោយ​ជួប​បញ្ហា​លំបាក ដោយសារ​ខេត្ត​មាន​ផ្ទៃដី​ស្រូវ​រដូវប្រាំង ពឹង​ទៅ​លើ​ទឹក​ហូរ​ចូល​អាំង​ស្តុក​ទឹក ពេល​ទឹក​ស្រក់​វិញ គឺ​ពួក​គាត់​ធ្វើស្រែ​ប្រដេញទឹក ។

អ្វី​ដែល​គួរ​អោយ​គាត់​សម្គាល់​នា​ពេល​នេះ គឺ​អាជ្ញាធរ​ខេត្ត​លោក វ៉ា ថន លោក​បាន​នឹង​កំពុង​យកចិត្តទុកដាក់​ និង​ត្រៀមលក្ខណៈ​រួច​ជា​ស្រេច​ទៅ​លើ​ការ​រៀបចំ​ទីទួល​សុវត្ថិ ភាព ការ​ត្រៀម​កងកម្លាំង អន្តរាគមន៍ សម្រាប់​បង្ការ សង្គ្រោះ គ្រោះ​មហន្តរាយ​ធម្មជាតិ ជូន​បងប្អូន​ប្រជាពលរដ្ឋ អោយ​បាន​ទាន់​ពេលវេលា ប្រសិនបើ​មាន​ជំនន់​ទឹកភ្លៀង​កើត​ឡើង​នោះ​៕​

អត្ថបទសរសេរ ដោយ