ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាល​ថៃ​ឈាន​ទៅ​រឹត​ត្បិត​ការ​ប្រមូលផ្ដុំ​មនុស្ស​ ដើម្បី​ទប់​ការ​ធ្វើ​បាតុ​កម្ម

3 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ក្នុង​ក្រប​ខណ្ឌ​នៃ​ក្រិ​ត្យ​បន្ទាន់​មួយ ចេញផ្សាយ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៥​តុលា ដើម្បី​បញ្ចប់​​បាតុកម្ម ប្រឆាំង​រដ្ឋាភិបាល​នៅ​ក្រុង​បាងកក រដ្ឋាភិបាល​ថៃ​បាន​ហាមឃាត់​ការ​ប្រមូលផ្ដុំ​មនុស្ស លើស​ពី​៥​នាក់​ឬ​ច្រើន​ជាង​នេះ និង​ហាម​ចេញផ្សាយ​បណ្ដា​ព័ត៌មាន​ឬ​សារ​តាម​អន​ឡាញ ដែល​អាច​បំផ្លាញ​ដល់​សន្តិសុខ​ជាតិ​។…

ប្រទេស​ថៃ ៖ ក្នុង​ក្រប​ខណ្ឌ​នៃ​ក្រិ​ត្យ​បន្ទាន់​មួយ ចេញផ្សាយ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៥​តុលា ដើម្បី​បញ្ចប់​​បាតុកម្ម ប្រឆាំង​រដ្ឋាភិបាល​នៅ​ក្រុង​បាងកក រដ្ឋាភិបាល​ថៃ​បាន​ហាមឃាត់​ការ​ប្រមូលផ្ដុំ​មនុស្ស លើស​ពី​៥​នាក់​ឬ​ច្រើន​ជាង​នេះ និង​ហាម​ចេញផ្សាយ​បណ្ដា​ព័ត៌មាន​ឬ​សារ​តាម​អន​ឡាញ ដែល​អាច​បំផ្លាញ​ដល់​សន្តិសុខ​ជាតិ​។

បាតុកម្ម​នានា​ត្រូវ​បាន​បង្កើន ចាប់តាំងពី​៣​ខែ​មក​ហើយ រួច​ពួក​អ្នក​តវ៉ា​នា​យប់​ថ្ងៃ​ទី​១៤​តុលា បាន​បោះជំរំ​នៅ​មុខ​និវេសនដ្ឋាន​របស់​នាយក​រដ្ឋមន្ត្រី លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា​អតីត​ប្រមុខ​របប​យោធា ដើម្បី​ទាមទារ​ឲ្យ​លោក​ចាក​ចេញពី​តំណែង​។ គេ​ឃើញ​ប៉ូលិស នា​ព្រឹក​ថ្ងៃ​ទី​១៥​តុលា ក្រោយ​ចេញ​ក្រិ​ត្យ​នោះ​ចាប់​បណ្ដេញ​មនុស្ស​ចេញពី​ជំរំ​នោះ​។

ទូរទស្សន៍​រដ្ឋ​ប្រកាស​ថា វា​ជា​ការ​ចាំបាច់​ត្រូវ​ចាត់វិធានការ​បន្ទាន់ ដើម្បី​បញ្ចប់​ដោយ​ប្រសិទ្ធភាព​និង​ដោយ​ឆាប់រហ័ស សភាពការណ៍​នេះ​សំដៅ​ថែរក្សា​សន្តិភាព​និង​របៀបរៀបរយ​។ រដ្ឋាភិបាល​និយាយ​ថា បាន​ធ្វើការ​សម្រេចចិត្ត​នេះ ពិសេស​ក្រោយ​ពី​ពួក​បាតុករ​រាំង​ខ្ទប់​ក្បួន​រថយន្ត​របស់​ព្រះមហាក្សត្រ​។

មនុស្ស​ច្រើន​ពាន់​នាក់​កាលពី​ថ្ងៃ​ទី​១៤​តុលា​បាន​នាំ​គ្នា​ដើរ​ហែ​ក្បួន តាម​ដង​វិ​ថី​នានា​នៃ​រាជធានី​។ ចលនា​តវ៉ា​ទាមទារ​ឲ្យ​មានការ​លាលែង​របស់​រដ្ឋាភិបាល លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា​ដែល​កាន់​អំណាច​​តាំងពី​រដ្ឋប្រហារ​យោធា​ឆ្នាំ​២០១៤​មក និង​ទាមទារ​ឲ្យ​មាន​រដ្ឋធម្មនុញ្ញ​ថ្មី និង​កម្រិត​អំណាច​​របស់​ព្រះមហាក្សត្រ​មហា​វេជ្ជ​រ៉ា​ឡុ​ង​កន ខណៈ​ច្បាប់​ថៃ​មួយ​ហាមឃាត់​ការ​ប៉ះពាល់​ដល់​ព្រះមហាក្សត្រ ដែល​មាន​ជា​ធរមាន​ចាប់តាំងពី​យូរ​មក​ហើយ​។

នា​ថ្ងៃ​ទី​១៤​តុលា​ពួក​បាតុករ​បាន​លើក​ទៅ​កាន់​មុខ​វិមាន​ប្រជាធិបតេយ្យ​ស្ថិត​នៅ​កណ្ដាល​ក្រុង​បាងកក​។ ចាប់តាំងពី​ខែកក្កដា​មក ពួក​យុវជន​ថៃ​បាន​ធ្វើ​បាតុកម្ម ទាមទារ​ឲ្យ​នាយក​រដ្ឋមន្ត្រី​ចាកចេញ​និង​កែប្រែ​រដ្ឋធម្មនុញ្ញ​ដែល​ផ្ដល់​អំណាច​ទូលំទូលាយ​ពេក​ដល់​កងទ័ព​។ នា​ព្រឹក​ថ្ងៃ​ទី​១៤​តុលា មនុស្ស​ច្រើន​រយ​នាក់​ដែល​កោរសក់​និង​ពាក់​អាវយឺត​ពណ៌​លឿង ជា​ពណ៌​តំណាង​ព្រះ​ហា​ក្សត្រ បាន​លើកគ្នា​ចេញពី​ទីតាំង​ប៉ូលិស​។

បូ​៉​លិ​ស​ច្រើន​នាក់​ភាគច្រើន​ស្លៀកពាក់​ស៊ី​វិល ព្រមទាំង​ពួក​បាតុករ​ស្និទ្ធ​ព្រះមហាក្សត្រ បាន​ត្រៀម​ចេញ​ទៅ​ប្រឈម​មុខ ជាមួយ​ពួក​និស្សិត ក៏​ទោះបី​ពួក​គេ​ស្នើ​ឲ្យ​ប្រកាន់​កុំ​តបត​ជាមួយ​ពួក​បង្កហេតុ​ក៏​ដោយ​។ ទោះ​យ៉ាងណា​មាន​រួច​ហើយ​ការ​ជេរ​ប្រមាថ​គ្នា និង​ការ​គប់​ទឹក​ដាក់​គ្នា​និង​មានការ​ទាត់​ធាក់​គ្នា​រវាង​ក្រុម​ទាំង​២​ទៀត​ផង​។

ប៉ូលិស​ថៃ​កាលពី​ថ្ងៃ​ទី​១៣​តុលា​បាន​ចាប់ខ្លួន​រួច​ហើយ​បាតុករ​ជាង​២០​នាក់ ដែល​លើកគ្នា​ទៅ​តវ៉ា​នៅ​ទីចាត់ការ​ប៉ូលិស​នា​ពេល​យប់​។ សភាពការណ៍​ពិតជា​តានតឹង​។ ពួក​បាតុករ​នៅ​តែ​ប្រកាន់​ភាព​ម៉ឺង​ម៉ាត់ ក្នុង​ការ​ទាមទារ​របស់​ពូក​គេ គឹ​ឲ្យ​រដ្ឋាភិបាល​លាលែង ឲ្យ​មាន​រដ្ឋធម្មនុញ្ញ​ថ្មី កែ​ទម្រង់​ស្ថាប័ន​រាជា​និយម​ដើម្បី​ធានា​ថា កងទ័ព​និង​ព្រះ​មហា​ក​ត្រ​មិន​លូកដៃ​ចូល​ឡូ​កឡុំ​ក្នុង​កិច្ចការ​នយោបាយ​ថៃ និង​ឲ្យ​សភា​ជា​សភា​មួយ​ដែល​ឯករាជ្យ​ពិតប្រាកដ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ