រាជធានីភ្នំពេញ ៖ បុរសជាអ្នកបើករថយន្តម្នាក់ត្រូវបានគេស្គាល់ថាជាតារាសម្តែងកាយវិការខារ៉ាអូខេ និងភាពយន្ត បានបើករថយន្តដឹកតារាចម្រៀងស្រីម្នាក់បុករថយន្តបុកគូទរថយន្តកាមរីឆ្លាម ធ្វើឲ្យក្រពិតនៅស្តុបដេកាសេ តាមបណ្តោយមហាវិថីព្រះមុនីវង្ស កែងផ្លូវ១១០ សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីវេលាម៉ោង១២រំលងអធ្រាត្រ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៥ ។
សាក្សីឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តបង្កម៉ាកឡិចស៊ីស៤៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2C-9494 ជិះគ្នា២នាក់ ដែលមានឈ្មោះសុវណ្ណ មករា ជាតារាសម្តែងកាយវិការ និងខារ៉ាអូខេ និងនារីម្នាក់រួមដំណើរមានឈ្មោះឈិន សុធារី ជាអ្នកចំរៀង និងជាអតីតពិធីការិនីនៅប៉ុស្តិ៍លេខ៥ បើកបរតាមផ្លូវលេខ១១០ ពីកើតទៅលិច ស្របគ្នាជាមួយរថយន្តកាមរីឆ្លាម ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2I-8224 ជិះជាលក្ខណៈគ្រួសារ ។ លុះមកដល់ចំណុចខាងលើស្រាប់តែរថយន្តតារាសម្តែងបុកពីក្រោយរយន្តកាមរីឆ្លាមនោះក្រពិតគូទក្រោយតែម្តង ។
បើតាមសម្តីរបស់ម្ចាស់រថយន្តកាមរីឆ្លាមបានប្រាប់សមត្ថកិច្ចថា គាត់កំពុងតែឈប់រង់ចាំស្តុប ស្រាប់តែរថយន្តបង្កបើកបុកគាត់ពីក្រោយតែម្តង ។ ចំណែកអ្នកបើរថយន្តបង្កដែលជាតារាសម្តែងនោះបានឲ្យដឹងថា មុនពេលកើតហេតុគាត់រវល់តែងាកមើលគ្រោះថ្នាក់ ចរាចរណ៍ ដែលគេកំពុងតែចរចាគ្នានៅចិញ្ចើមផ្លូវនៅក្បែរស្តុបដេកាសេ ហើយម្យ៉ាងទៀតរថយន្តកាមរីឆ្លាមមកដល់ស្តុបចង់បត់ឆ្វេងបន្តិច ចង់ឈប់បន្តិច ទើបរថយន្តរបស់គាត់បុកបែបនេះ ។
ក្រោយពេលកើតហេតុតារាសម្តែងបានចុះទៅសុំទោសម្ចាស់រថយន្តកាមរីឆ្លាម ហើយសុំជួសជុលការខូចខាតទាំងអស់ឡើងវិញ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕
ចែករំលែកព័តមាននេះ