ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានរឿងអ្វី ? បវរកញ្ញា​រង​ទី​១ លឹ​ម សុធា​វីត្រូវបញ្ជួនទៅ​បន្ទប់ ICU រយៈពេល ២​ថ្ងៃ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជ​ធានី​​ភ្នំពេញ​៖​ បវរកញ្ញា​រង​ទី ១ Miss Grand Cambodia 2020 ដែល​ទើបតែ​ទទួល​បាន​ដំណែង​កាលពី​ពេល​ថ្មី​នេះ កញ្ញា លឹ​ម…

រាជ​ធានី​​ភ្នំពេញ​៖​ បវរកញ្ញា​រង​ទី ១ Miss Grand Cambodia 2020 ដែល​ទើបតែ​ទទួល​បាន​ដំណែង​កាលពី​ពេល​ថ្មី​នេះ កញ្ញា លឹ​ម សុធា​វី បាន​​ធ្វើ​អោយ​មហាជន​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង បន្ទាប់​ពី​នាងបាន​បង្ហាញ​រូប​នាង​គេង​នៅ​ក្នុង​បន្ទប់ ICU រយៈពេល​២ ថ្ងៃ​មកហើយ​។

ការ​អោយ​ដឹង​នេះ​ស្រប​ពេល ដែល​ស្រីស្អាត​រូបនេះ​នាង បាន​បង្ហោះ​រូបភាព​របស់​ខ្លួន ដែល​កំពុង​តែ​សម្រាល​នៅ​ក្នុង​មន្ទីរពេទ្យមួយ ជាមួយនឹង​ការ​សរសេរ​រៀបរាប់​ទម្លាយ​ពី​មូលហេតុ ដែល​នាង​គេងនៅបន្ទប់សង្រ្គោះបន្ទាន់ ២​ថ្ងៃនេះ រួច​មក​នឹង​ក្លាយជា​មនុស្ស​មួយ​ថ្មី​ផ្សេង​ទៀត​ថា « ​សូម​ស្វាគមន៍ នៃ​ការ​វិល​ត្រលប់​មក សារ​ជា​ថ្មី​ម្ដងទៀត​! ខ្ញុំ​មក​សារ​ជា​ថ្មី ខ្ញុំ​នឹង​ធ្វើ​ជា​មនុស្ស​ថ្មី​ ខ្ញុំ​បាន​គេង​នៅ​ក្នុង​បន្ទប់ ICU អស់​រយៈពេល ២ ថ្ងៃ ខ្ញុំ​មិន​នឹក​ស្មានថា​ខ្ញុំ​អាចភ្ញាក់ ២ ពីរ​ការ​គេង​ដ៏​យូរ​នេះ​បាន​ទេ ហើយ​ក៏​សុំ​ទោស​បងប្អូន និង អ៊ី សុំ​ទោស ដែល​ខ្ញុំ​ធ្វើ​ឲ្យ​ទាំងអស់​គ្នា​បា​រម្ហ​ មិត្ដ​មាន​ច្រើន​ណាស់ តែ​មិត្ដ​ទាំង​គ្នា​ល្អ​ដូច​បងប្អូន​អ៊ីចឹង អរគុណ​ខ្លាំង​ណាស់ ដែល​ទេវតា​មក​ឲ្យ​ស្គាល់​អ្នក​ទាំងអស់​គ្នា​ ខ្ញុំ​ស្គាល់​ហើយ​ពាក្យ​ថា​បងប្អូន​ល្អ​» ។

យ៉ាងណាមិញ Miss Grand Cambodia 2020 បវរកញ្ញា​រង​ទី ១ រូប​នេះ ក៏​មិន​បាន​បង្ហើប​អោយ​ដឹង​ថា ខ្លួន​មាន​អាកា​រៈ​អ្វី​បានជា​ត្រូវ​ចូល​មន្ទីរពេទ្យ នៅ​ក្នុង​បន្ទប់ ICU រហូត​រយៈពេល​២ ថ្ងៃ​នោះ​ទេ ប៉ុន្តែ​មហាជន និង​អ្នកគាំទ្រ​សង្ស័យ​ថា ប្រហែលជា​នាង​ហត់នឿយ ពីព្រោះ ត្រូវ​បាន​បង្ហាញខ្លួន​ជា​ច្រើន​ក្នុង​ការងារ​សិល្ប និង បង្ហាញ​ម៉ូ​ដ​ផង​ដែរ​។


ដោយឡែក នៅ​ក្នុង​នោះ​ស្រី​ស្អាត បវរកញ្ញា​រង​ទី​១ លឹ​ម សុធា​វី ក៏​បាន​បង្ហោះ​សារ សុំ​ទោស​ទៅ​ដល់​ប៉ា​ម៉ាក់ និង​បុគ្គល​ម្នាក់ ដែល​មាន​ធ្វើ​អោយ​ពួក​គាត់​បារម្ភ ហើយ​ជា​ពិសេស​អរគុណ មហាជន​និង​អ្នកគាំទ្រ ដែល​បាន​សម្តែង​ការ​ព្រួយបារម្ភ​ចំពោះ​រូប​នាង​ផង​ដែរ ៕

កែសម្រួលដោយ