ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះម៉ូតូទៅបុកឡាន តែប្តឹង​ទារ​សំណង​១ម៉ឺនដុល្លារ

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ​៖ ​បុរស​ម្នាក់​ឈ្មោះ សៀង វុ​ទ្ធី ជិះ​ម៉ូតូ​មិន​មានការ​ប្រុង​ប្រយ័ត្ន ជ្រុល​ទៅ​បុក​ឡាន​ពីក្រោយ ​ដែល​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ បណ្តាល​អោយ​រង​របួសធ្ងន់​ខ្លួនឯង ។…

ខេត្តកណ្តាល ​៖ ​បុរស​ម្នាក់​ឈ្មោះ សៀង វុ​ទ្ធី ជិះ​ម៉ូតូ​មិន​មានការ​ប្រុង​ប្រយ័ត្ន ជ្រុល​ទៅ​បុក​ឡាន​ពីក្រោយ ​ដែល​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ បណ្តាល​អោយ​រង​របួសធ្ងន់​ខ្លួនឯង ។ ប៉ុន្តែ អ្វី​ជា​ការ​ហួសចិត្តនោះ បែរជា​ក្រុម​គ្រួសារ​ខាង​ម៉ូតូ ប្តឹង​ទាមទារ​សំណង​ពី​ភាគី​ខាង​ឡាន​ដែល​មិន​ខុស​អ្វី​សោះ រហូត​ដល់​១​ម៉ឺន​ដុល្លារទៅ​វិញ ។ ដើម្បី​បង្ហាញ​ការ​ពិត​នៃ​រឿង​គ្រោះថ្នាក់​ចរាចរណ៍ នេះ លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តកណ្តាល បាន​ចុះ​ដល់​កន្លែង​កើតហេតុ ។

ជា​លទ្ធផលបង្ហាញ​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ បណ្តាល​មក​ពី​ភាគី​ខាង​ម៉ូតូ បើកបរ​ធ្វេសប្រហែស ខ្ជីខ្ជា​មិន​ប្រុង​ប្រយ័ត្ន មិន​ពិនិត្យ​មើល​ស្ថានភាព​ផ្លូវ​ខាង​មុខ​អោយ​បាន​ច្បាស់លាស់​ពេល​កំពុង​បើកបរ ។ យោង​តាម​របាយការណ៍​ពី​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០២០ នេះ​ថា គ្រោះថ្នាក់​ចរា​ចរណ៍​នេះ បាន​កើតឡើង កាលពី​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២០ កន្លង​ទៅ វេលា​ម៉ោង​១៥៖៤០​នាទី លើ​ចំណុច​ផ្លូវ​លេខ​១១០ ភូមិ​ព្រែក​ស្វាយ ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

សមត្ថកិច្ច អះអាង​ថា មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក កាម​រី បា​ឡែ​ន ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AH-6810 បើកបរ ដោយ​ឈ្មោះ ឡៃ ភី ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​កណ្តឹង​ធំ ឃុំ​កណ្តឹង​ធំ ស្រុក​បាទី ខេត្តតាកែវ មុខរបរ​កសិករ បើកបរ ទិស​ដៅ​ពី​លិច​មក​កើត ពោល​គឺ ពី​ភ្នំពេញ​ទៅ​ស្អាង ។

ពេល​មក​ដល់​ចំណុច​កើតហេតុ ក៏​ឈប់​រថយន្ត​បន្តិច​រង់ចាំ រថយន្ត​បើក​ទិស​ដៅ​ផ្ទុយ​ឆ្លងស្ពាន​ព្រែក​ហាស ក៏​មាន​ម៉ូតូ​ម៉ាក់ HONDA Wave ពណ៌​ក្រហម​លាយ​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AF-9496 បើកបរ​ដោយ​ឈ្មោះ សៀង វុ​ទ្ធី ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ ភូមិ​ព្រែក​ដូង ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្តាល មុខរបរ​កសិករ រង​របួសធ្ងន់ មាន​ទិស​ដៅ​ស្រប​ទិស​មក​បុក​ចំ​ពីក្រោយ​រថយន្ត កាម​រី បណ្តាល​អោយ​អ្នកបើកបរ​ម៉ូតូ​ដួល​ទៅ​លើ​ទ្រូងផ្លូវ​ចូល​ចំណែក​ផ្លូវ​រថយន្ត​ម៉ាក TOYOTA Highlander ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AB-7578​បើកបរ ដោយ​ឈ្មោះ គឹ​ម ឆាយ​រ៉ា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ ភូមិ ព្រែក​សំរោង សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ​បុគ្គលិក​ក្រុមហ៊ុន ។

ករណី​នេះ បណ្តាល​អោយ​ម៉ូតូ​ខូចខាត​ធ្ងន់​១​គ្រឿង , រថយន្ត​ខូចខាត​ស្រាល​២​គ្រឿង ត្រូវ​បាន​កម្លាំង​ជំនាញ​ចុះ​វាស់វែង​យក​ទៅ​រក្សា​ទុកជា​ភស្តុ​តាង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ ដើម្បី​បន្ត​នីតិវិធី ។សមត្ថកិច្ច សន្និដ្ឋាន ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ បណ្តាល​មក​ពី​ភាគី​ខាង​ម៉ូតូ​បើកបរ​ធ្វេសប្រហែស ខ្ជីខ្ជា​មិន​ប្រុង​ប្រយ័ត្ន មិន​ពិនិត្យ​មើល​ស្ថានភាព​ផ្លូវ​ខាង​មុខ​អោយ​បាន​ច្បាស់លាស់​ពេល​កំពុង​បើកបរ ។

ទោះបី​យ៉ាងណា ពេល​នេះ បែរជា​ភាគី​ខាង​ម៉ូតូ​ប្តឹង​ទាមទារ​សំណង​ពី​ខាង​ភាគី​ឡាន​ទាំង​២​គ្រឿង​រហូត​ដល់​ចំនួន​១​ម៉ឺន​ដុល្លារ ។ ប៉ុន្តែ ខាង​ការ​ជួប​ចរចារ​គ្នា កាលពី​រសៀល​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០២០ នៅ​តុលាការ​ខេត្តកណ្តាល ភាគី​ខាង​ម៉ូតូ​បាន​ទាមទារ​សំណង​ត្រឹម​៥​ពាន់​ដុល្លារ វិញ ខណៈ​ខាង​ភាគី​ឡាន​ជួយ​ជា​លុយ​សប្បុរសធម៌​ចំនួន​១​ពាន់​ដុល្លារ តែ​ភាគី​ខាង​ម៉ូតូ​នៅ​តែ​មិន​ព្រម ។

អ្វី​ជា​ចំណុច​សំខាន់ នោះ ភាគី​ខាង​ឡាន​បាន​ដាក់​ពាក្យសុំ​ឡាន​ពី​ខាង​តុលាការ​ខេត្តកណ្តាល ដើម្បី​ប្រើប្រាស់​បម្រើ​អោយ​ជីវភាព​ប្រចាំ​ថ្ងៃ ។ ចំពោះ​នីតិវិធី យ៉ាងណា​នោះ ភាគី​ខាង​ឡាន សន្យា​ថា នឹង​ចូលខ្លួន​បំភ្លឺ​គ្រប់ពេលវេលា ដោយ​មិន​គេចវេស ឡើយ ។ បញ្ហា​នេះ ភាគី​ខាង​ឡាន សំណូមពរ​ដល់​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តកណ្តាល មេត្តា​ប្រគល់​ឡាន​ទាំង​២​គ្រឿង អោយមក​ពួក​គេ​ប្រើប្រាស់​វិញ​ផង ដោយ​ក្តី​អនុគ្រោះ ៕

អត្ថបទសរសេរ ដោយ