ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​បងប្អូន​​ដឹង​ឬ​មានការ​សង្ស័យ​​​បទល្មើស​ចោរកម្ម​កើត​ សូម​​​ទាក់ទង​មក​ភ្លាម

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ​៖ ​បើ​តាម​ប្រសាសន៍របស់​លោក​វរសេនីយ៍ឯក ហង្ស សូ​ផាត​ភី​រម្យ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាលនៃ​ស្នងការ​ខេត្ត សៀមរាប បាន​ប្រាប់ នៅ​ព្រឹក​ថ្ងៃ​ទី​០៦​ តុលា…

ខេត្តសៀមរាប ​៖ ​បើ​តាម​ប្រសាសន៍របស់​លោក​វរសេនីយ៍ឯក ហង្ស សូ​ផាត​ភី​រម្យ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាលនៃ​ស្នងការ​ខេត្ត សៀមរាប បាន​ប្រាប់ នៅ​ព្រឹក​ថ្ងៃ​ទី​០៦​ តុលា នេះ​ថា ដោយ​មាន​បញ្ជា​ពី​លោកស្នងការក៏​ដូច​ជា ស្នង ការ​រងបានឱ្យ​លោក ដឹកនាំ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ចុះ​ត្រួតពិនិត្យ​រដ្ឋបាល​នៅ​ក្នុងភូមិ​សាស្ត្រ​ក្រុង​សៀមរាប ដើម្បី​ការពារ​សុវត្ថិភាព ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​ក្រុង​សៀមរាបទាំងមូល​ផង​ដែរ​។

លោក​វរសេនីយ៍ឯក ហង្ស សូ​ផាត​ភី​រម្យ បាន​បញ្ជាក់​ថា ក្នុង​ប្រតិបត្តិការ ចុះ​ត្រួតពិនិត្យ​នោះ កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត យើង ក៏​ធ្វើការ​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​ចំណែក​ក្នុង​វិធានការ​បង្ការ បទល្មើស​តាម​រយ​:​សកម្មភាព​ថែរក្សា​នូវ​ទ្រព្យសម្បត្តិ​របស់​ខ្លួន ​ដោយ​ការ​ចាក់​សោក​ម៉ូតូ បិត​សន្ទះ​សោ​សុ​វត្ថិភាពចាក់សោ​ជ​ន្ទ​ល់​ម៉ូតូ​ផង​ដែរ​។ ចំណែក​នៅ​តាម​បន្ទប់​-​ផ្ទះ​ជួល គប្បី​បំពាក់​កាមេរ៉ា​សុ​វត្តិភាពផង​ដែរ​។

លោកបាន​បន្ថែម​ទៀត​ថា ករណី​បងប្អូន​ប្រជាពលរដ្ឋ​បានដឹង ឬ​មានការ​សង្ស័យ​ករណី​បទល្មើស​ចោរកម្ម​កើត ឡើង​អាច​ទាក់ទង​មក​បាន​តាម​រយៈ​លោក​វរសេនីយ៍ទោ ចាប ណា​រិ​ន ទូរស័ព្ទ​លេខ 012 264 999 និង លោក​វរសេនីយ៍ត្រី ឆឺ​យ ផុ​ន​សុ​ភី ទូរស័ព្ទ​លេខ 012 983 511 ជា​នាយ​រង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​។

ជាមួយ​គ្នា​នេះ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្តសៀមរាប សូម​អរគុណ​ចំពោះ​ការ​ប្រុង​ប្រយ័ត្ន និង​ការ​ការពារ​ទ្រព្យ សម្បត្តិ របស់​បងប្អូន ប្រជាពលរដ្ឋ សកម្មភាព​ទាំង​នេះ គឺជា​កា​ចូលរួម​កាត់​បន្ថយ​បទល្មើស​ដែល​បង្ករ​ឡើង​ដោយ​ជន​ឆ្លៀតឱកាស​មួយ​ចំនួន​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ