ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុនស្រា​បៀរ​អង្គរ​រៀបចំ​កម្មវិធី​កំសាន្ត​”TheT-shirt Night”​ជូន​អតិថិជន

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ ក្រុមហ៊ុនស្រា​បៀរ​អង្គរ​ក្រោយ​ពី​បង្កើត​កម្មវិធី​កំសាន្ត​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​នៅតាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​និង​នៅ​ភោជនីយដ្ឋាន Blue Monkey កាលពី​ថ្មី​ៗ​នេៈ​ពិតជា​បាន

រាជធានី​ភ្នំពេញ​៖ ក្រុមហ៊ុនស្រា​បៀរ​អង្គរ​ក្រោយ​ពី​បង្កើត​កម្មវិធី​កំសាន្ត​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​នៅតាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​និង​នៅ​ភោជនីយដ្ឋាន Blue Monkey កាលពី​ថ្មី​ៗ​នេៈ​ពិតជា​បាន​ផ្តល់​ភាព​ស​ប្បាយ​រីករាយ​ដល់​អតិថិ​ជ​របស់​ខ្លួន​។ ដើម្បី​បន្ត​ភាព​សប្បាយ​រីករាយ​នេៈ​បន្ត​ជួន​ដល់​អតិថិជន នៅ​ថ្ងៃ​ទី​៣ មេ​សា​ក្រុមហ៊ុនស្រា​បៀរ​អង្គរ​បាន​រៀបចំ​កម្មវិធី​កំសាន្ត​ថ្មី​មួយ​បន្ថែម​ទៀត​និង​មានឈ្មោះ​ថា The T-shirt Night«​រាត្រី​អា​វឺ​ត​» នៅ​ភោជនីយដ្ឋាន B&P  ដោយ​មានការ​ចូលរួម​ពី​តារាចម្រៀង​ល្បី កញ្ញា Nikki Nikki​និង​លោក Jimmy Kiss រួម​និង​អតិថិជន​ជា​ច្រើន​ផង​ដែរ​។

លោក​Jimmy Kiss បាន​និយាយ​ថា នេៈ​ជា​លើក​ទី​មួយ​ហើយ​ដែល​ក្រុមហ៊ុនស្រា​បៀរ​អង្គរ​រៀបចំ​កម្មវិធី​សប្បាយ​ៗ​បែប​នេៈ ហើយ​ខ្ញុំ​ក៏​មិន​ធ្លាប់​ឃើញ​ក្រុមហ៊ុន​ណាមួយ​រៀបចំ​កម្មវិធី​នេៈ​ពី​មុន​មក​នោៈ​ទេ​។​លោក​សំណូមពរ​ដល់​ក្រុមហ៊ុន​ឲ្យ​បន្ត​ផ្តល់​ភាព​សប្បាយ​រីករាយ​បែប​នេៈ​បន្ត​ទៀត​ក៏​ដូច​ជា​ឱ​ឲ្យ​យុវវ័យ​ទាំងអស់​មានឱកាស​ជួបជុំ​គ្នា ស្គាល់គ្នា​ក៏​ដូច​ជា​រីករាយ​រួម​គ្នា​ជាដើម​។

កញ្ញា សៅ សុ​ភ័ក្ត្រ តំណាង​ឲ្យ​ក្រុមហ៊ុនស្រា​បៀរ​អង្គរ​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុនស្រា​បៀរ​អង្គរ​រៀបចំ​កម្មវិធី​នេះ​ឡើង​គឺ​ដើម្បី​ផ្តល់​ភាព​សប្បាយ​រីករាយ​ដល់​អតិថិជន​ស្រា​បៀរ​អង្គរ​ដែល​តែងតែ​គាំទ្រ​និង​ជឿជាក់​លើ​គុណភាព​របស់​ស្រា​បៀរ​។ នៅ​ក្នុង​រាត្រី​ពេល​នេះ​ផង​ដែរ​នៅ​ពេល​អតិថិជន​ចូលរួម​ជាមួយ​កម្មវិធី​កំសាន្ត​របស់​ស្រា​បៀរ​អង្គរ​គឺ​ពួក​គាត់​បាន​ជួបជុំ​សប្បាយ​រួម​គ្នា ពិសេស​បានឃើញ​នូវ​សិល្បៈ​ប្លែក​ៗ​តាម​រយៈ​កម្មវិធី My Generation របស់​ក្រុមហ៊ុនស្រា​បៀរ​អង្គរ​នេះ​។​លើស​ពី​នេះ​ក្រុមហ៊ុនស្រា​បៀរ​អង្គរ​នឹង​រៀបចំ​កម្មវិធី​ប្លែក​ៗ​បែប​នេះ​បន្ត​ទៀត​នៅ​ស​ប្តា​ហ៍​ក្រោយ​មានឈ្មោះ​ថា «​រាត្រី​រូបសាក់​»​មុន​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ ស្ថិត​នៅ​ក្លឹ​ប​Cool Club៕