ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ច្នៃបន្ថែម​ធ្វើជាផ្ទះ​ពី​ដើម​ប្ញ​ស្សី​​, ផ្ទះ​លូ, តង់​ស្នាក់​​ និង​​កន្លែង​ទឹក​​ធ្លាក់

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង​៖ ​ម្ចាស់​កសិដ្ឋាន​មួយកន្លែង ស្ថិត​ក្នុងភូមិ​ក្រាំង​ស្គារ​ត្បូង ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស បាន​នឹង​កំពុង​បន្ត​អភិវឌ្ឍន៍ទីតាំង​របស់​ខ្លួន​ ដើម្បី​ឱ្យ​ក្លាយជា​តំបន់​ទេស​ចរណ៍​កែច្នៃដ៏ទាក់ទាញ ដើម្បី​ស្រូប​យក​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ​មកទស្សនា​កំសាន្ត ដោយ​បាន​ធ្វើផ្ទះ​លំហែ​ពី​ដើម​ប្ញ​ស្សី​…

ខេត្តកំពង់ឆ្នាំង​៖ ​ម្ចាស់​កសិដ្ឋាន​មួយកន្លែង ស្ថិត​ក្នុងភូមិ​ក្រាំង​ស្គារ​ត្បូង ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស បាន​នឹង​កំពុង​បន្ត​អភិវឌ្ឍន៍ទីតាំង​របស់​ខ្លួន​ ដើម្បី​ឱ្យ​ក្លាយជា​តំបន់​ទេស​ចរណ៍​កែច្នៃដ៏ទាក់ទាញ ដើម្បី​ស្រូប​យក​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ​មកទស្សនា​កំសាន្ត ដោយ​បាន​ធ្វើផ្ទះ​លំហែ​ពី​ដើម​ប្ញ​ស្សី​ ដូច​ផ្ទះ​ជនជាតិភាគតិច ផ្ទះ​លូ តង់​ស្នាក់​នៅ និង​កែ​ឆ្នៃ​កន្លែង​ទឹកធ្លាក់​ដែល​ហូរ​ធ្លាក់​មក​ពីលើ​ភ្នំ​ជាដើម ។

​មក​ដល់​ពេល​នេះ កសិដ្ឋាន​បាន​កសាង​ស្ពាន​ប្ញ​ស្សី​មួយ​កន្លែង​ ឆ្លងកាត់​អូរ​ដែល​មាន​
ច​ន្ត​រ​ទឹក​ហូរ​ចុះ​ពីលើ​តំបន់​ព្រៃ​ភ្នំ និង​បាន​កែ​ឆ្នៃ​ធ្វើ​សួនច្បារ​ជាប់មាត់​អូរ​នៅ​កន្លែង​មុជទឹក សំរាប់​បំរើ​តម្រូវការ​របស់​ភ្ញៀវ​ទេសចរ និង​នៅ​ក្បែរ​កន្លែង​មុជទឹក​នោះ ក៏​មានខ្យូសជា​ច្រើន​កន្លែង សំរាប់​ភ្ញៀវអង្គុយ​លេង​ហូ​ច​ចុក​ចំណីអាហារ​ផង​ដែរ ។ ជាមួយ​គ្នា​នេះ សេវា​ម្ហូប​អាហារ​វិញ ក៏​មាន​ម្ហូ​ម​អាហារ​របស់​ខ្មែរ និង​បន្លែ​ធម្មជាតិ​គ្រប់​ប្រភេទ​ដែល​គ្មាន​ជាតិ​គីមី និង​មាន​តម្លៃ​សមរម្យ សំរាប់​បំពេញចិត្ត​ភ្ញៀវ​ទេសចរ​ដែល​មក​លេង​កំសាន្ត​។

មេការម្នាក់​បាន​បញ្ជាក់​ប្រាប់កោះសន្តិភាព​ថា ចំពោះ​កន្លែង​ស្នាក់​នៅ​លំហែកាយ​វិញ ​កំពុង​ដំណើរការ​កសាង​ផ្ទះ​អំពី​ប្ញស្សី​ចំនួន​៦​ខ្នង​(​យក​គំរូ​ផ្ទះ​ជនជាតិភាគតិច​) ផ្ទះ​លូ​២​កន្លែង​ធ្វើ​បាន​៨០%​ហើយ និង​បាន​ធ្វើ តង់​ស្នាក់​នៅ​បាន​ជាង​៥០​កន្លែង ដើម្បី​បំរើ​អោយ​ការ​ស្នាក់​នៅ​លេង​កំសាន្ត​ពេល​យប់ ដោយ​មាន​បំពាក់​ភ្លើង​សូ​ឡា និង​បំពាក់​ដុំ​ហ្វា​យ ហ្វា​យ សំរាប់​ប្រើប្រាស់​ប្រព័ន្ធ​អិន​ធឺ​ណែ​ត ជូន​ភ្ញៀវ​មក​ស្នាក់​នៅ​លំហែកាយ​ផង​ដែរ ។ ​

ទាក់ទង​និង​តំបន់​ទេសចរណ៍​កែ​ឆ្នៃ​មួយ​នេះ លោក​សេង សាលី ប្រធាន​មន្ទីរ​ទេសចរណ៍ ខេត្តកំពង់ឆ្នាំង បានឱ្យ​ដឹង​ថា សព្វថ្ងៃ នៅ​កសិដ្ឋាន​គ្រី​ន​ហ្វា​ម បាន​ទទួលភ្ញៀវ​ទេស​ចរ​ មិន​ចាញ់រ​មណី​យ​ដ្ឋា​ន ទឹកធ្លាក់​ស្រែ​អំពិល និង​ទឹកធ្លាក់​ថ្ម​ក្រាលប៉ុន្មាន​ទេ ​គ្រាន់តែ​ថា ពេល​ខ្លះ​ភ្ញៀវ​ចេញពី​ទឹកធ្លាក់​ស្រែ​អំពិល ឈៀង​ចូល​មក​កសិដ្ឋាន​បៃតង ដើម្បី​ទស្សនា​មួយ​ពេល​ទៀត​មុន​នឹង​វិល​ត្រឡប់​ទៅ​លំនៅ​ដ្ឋា​ន​វិញ ។

យ៉ាងនេះ​ក្តី​កន្លង​មក ខាង​មន្ទីរ​ជំនាញ​របស់​លោក បាន​ចុះ​ណែនាំ​ពី​ការ​ថែទាំ​អនាម័យ ការ​បដិសណ្ឋាកិច្ច​ចំពោះ​ភ្ញៀវ និង​ណែនាំ​ពី​ការ​យក​សេវា​សាធារណៈ ទៅ​តាម​ស្តង់ដា​ដែល​កំណត់​ដោយ​ក្រសួង​ផង​ដែរ ។ ជាង​នេះ​ទៀត​សម័យ​កូ​វីត​នេះ ក៍បាន​ណែនាំ​ឱ្យ​ម្ចាស់​កសិដ្ឋាន ត្រូវ​យកចិត្តទុកដាក់​ចំពោះ​ភ្ញៀវ​មក​លេង​កំសាន្ត​ត្រូវ​មាន​គម្លាត​ពី​គ្នា ត្រូវ​ពាក់​ម៉ាស់ និង​ការ​លាងដៃ​នឹង​សាប៊ូ​អាកុល​ជាដើម​​។

អត្ថបទសរសេរ ដោយ