លោកត្រាំនឹងវិលមកព្យាបាលនៅសេតវិមានវិញ បើសុខភាពបន្តល្អប្រសើរ
សហរដ្ឋអាមេរិក ៖ ក្រោយពីចូលមន្ទីរពេទ្យ២យប់មក ក្រុមគ្រូពេទ្យរបស់ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ អះអាងនាថ្ងៃទី៤ តុលា ថា ប្រធានាធិបតីដែលឆ្លងជំងឺ…
សហរដ្ឋអាមេរិក ៖ ក្រោយពីចូលមន្ទីរពេទ្យ២យប់មក ក្រុមគ្រូពេទ្យរបស់ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ អះអាងនាថ្ងៃទី៤ តុលា ថា ប្រធានាធិបតីដែលឆ្លងជំងឺ…
សហរដ្ឋអាមេរិក ៖ ក្រោយពីចូលមន្ទីរពេទ្យ២យប់មក ក្រុមគ្រូពេទ្យរបស់ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ អះអាងនាថ្ងៃទី៤ តុលា ថា ប្រធានាធិបតីដែលឆ្លងជំងឺ COVID-19 នឹងអាចវិលត្រឡប់មកកាន់សេតវិមានបន្តការព្យាបាលនៅទីនោះ ចាប់ពីថៃ្ងទី៥ តុលាទៅ ប្រសិនបើសុខភាពរបស់លោកបន្តល្អប្រសើរ ។
គ្រូពេទ្យប្រធានាធិបតីលោក SEAN CONLEY បានឲ្យដឹងនៅមន្ទីរពេទ្យយោធា WALTER REED ថា សុខភាពរបស់លោកត្រាំបានធ្លាក់ចុះដុនដាប កាលពីថ្ងៃទី២ តុលានៅសេតវិមាន រហូតដល់ថ្នាក់ប្រើអុកស៊ីហ្សែនជំនួយ ក្នុងរយៈពេលប្រមាណជា១ម៉ោង ។ ប្រធានាធិបតីអាយុ៧៤ឆ្នាំក៏មានអាការៈគ្រុនក្ដៅ និងក្អក ហើយទីបំផុតត្រូវប្រញាប់បញ្ជូនមកកាន់មន្ទីរពេទ្យនាយប់ថ្ងៃទី២ តុលា ។
វេជ្ជបណ្ឌិតរូបនោះបន្តថា ខ្ញុំមានការបារម្ភខ្លាចសុខភាពប្រធានាធិបតីចុះដុនដាបឆាប់រហ័ស
ដូច្នេះខ្ញុំស្នើដល់ប្រធានាធិបតីឲ្យប្រើអុកស៊ីហ្សែនជំនួយ ។ លោកអះអាងទៀតថា ប៉ុន្តែលោកត្រាំមិនដង្ហក់ឡើយ ។ លោកវេជ្ជបណ្ឌិតបានទទួលស្គាល់ថា លោកមិនលាតត្រដាងពីឧប្បត្តិហេតុនោះនាគ្រាដំបូង ដើម្បីសម្ដែងរូបភាពសុទិដ្ឋិនិយម ។ ទោះបីយ៉ាងណានាយកខុន្ទកាល័យប្រធានាធិបតី លោក MARK MEADOWS ពេលនោះ បានប្រាប់ដល់បណ្ដាអ្នកកាសែតថា ២៤ម៉ោងមុននេះ ពិតជាពេលគួរឲ្យបារម្ភខ្លាំងបំផុត ។
នាថ្ងៃទី៣ តុលា ក្រុមគ្រូពេទ្យបានឲ្យប្រធានាធិបតីប្រើថ្នាំទី៣ គឺថ្នាំ DEXAMETHASONE ជាថ្នាំមានប្រសិទ្ធភាពប្រឆាំងរូបភាពធ្ងន់ធ្ងរនៃ COVID-19 បន្ថែមលើថ្នាំប្រឆាំងវីរុស REM
DESIVIR ដែលឲ្យលោកប្រើតាំងពីថ្ងៃទី២ តុលាមក ។
ក្រុមគ្រូពេទ្យប្រធានាធិបតីនិយាយថា រៀបចំសម្រាប់ការវិលត្រឡប់របស់លោកត្រាំ មកកាន់សេតវិមានវិញ បន្តការព្យាបាលនៅទីនោះ ជាពិសេសបន្តប្រើថ្នាំ REMDESIVIR ចាក់តាមសរសៃរយៈពេល៥ថ្ងៃទៀត ។
ទោះបីយ៉ាងណា គ្រូពេទ្យប្រធានាធិបតីបដិសេធ មិននិយាយពីស្ថានភាពសួតរបស់លោកត្រាំឡើយ ដែលនោះជាបញ្ហាចោទមួយធ្ងន់ដែរ ចំពោះប្រធានាធិបតីសហរដ្ឋអាមេរិក ។ លោកគ្រាន់តែពោលថា យើងតាមដានពិនិត្យហ្មត់ចត់ ។
ប្រមុខសេតវិមានផ្ទាល់ខិតខំបង្ហាញពលរដ្ឋអាមេរិកពីស្ថានភាពសុខភាពរបស់លោក ដោយផ្សាយរូបភាពនានា ពីលោកបន្តធ្វើការក្នុងមន្ទីរពេទ្យ និងមានផ្សាយវីដេអូមួយតាម TWITTER កាលពីយប់ថ្ងៃទី៣ តុលាថា រូបលោកចាប់ផ្ដើមវិលទៅរកភាពល្អប្រសើរវិញហើយ ។ លោកថា
គេមិនដឹងចំពោះអ្វីដែលកើតមាននាប៉ុន្មានថ្ងៃខាងមុខទៀតឡើយ តែខ្ញុំសន្មត់ថានោះជាការធ្វើ
តេស្តដោយពិតប្រាកដ ។ លោកត្រាំបានចេញក្រៅមន្ទីរពេទ្យ កាលពីថ្ងៃទី៤ តុលា ជិះតាមរថយន្ត ដើម្បីសម្ដែងការគោរពចំពោះបណ្ដាអ្នកគាំទ្រលោកនៅខាងក្រៅពេទ្យ មុនពេលវិលមកកាន់មន្ទីរពេទ្យវិញ ។ ពេលនោះលោកថា លោកយល់ដឹងកាន់តែច្រើនហើយពី COVID-19 ។
ការចេញក្រៅរបស់លោកត្រាំនោះនាំឲ្យមានការភ្ញាក់ផ្អើលនិងការរិះគន់ពីសំណាក់បណ្ដាអ្នកជំនាញការខាងសុខាភិបាល ។ បណ្ដាអ្នករិះគន់និយាយថា បែបនោះបណ្ដាលឲ្យមានគ្រោះថ្នាក់ជាពិសេសដល់បណ្ដាភ្នាក់ងារសម្ងាត់តាមការពារប្រធានាធិបតី ដែលពួកគេត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃដោយឥតប្រយោជន៍ ។
ចំណែកគូប្រជែងលោកត្រាំក្នុងការបោះឆ្នោតប្រធានាធិបតី លោក JOE BIDEN ធ្វើតេស្តឃើញលទ្ធផលអវ្ជ្មាននៃវីរុស ។ លោកកាលពីសប្ដាហ៍មុនបានចូលរួមក្នុងការជួបដេញដោលគ្នាតាមទូរទស្សន៍លើកដំបូងជាមួយលោកត្រាំ ដោយមិនមានពាក់ម៉ាសពេលដេញដោលគ្នា ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ