ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រេចឃុំខ្លួន​លោក​ផ្កាយ​២​ប៉ូលិស​​​ព្រំដែនម្នាក់!

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ផ្កាយ​ពីរ​ប៉ូលិស​ព្រំដែន​ម្នាក់​ ត្រូវ​បាន​តុលាការ​សម្រេច​ឲ្យ​ឃុំខ្លួន ក្រោយ​រក​ឃើញ​ជាប់​ពាក់​ព័​ន្ធករណី​បទល្មើស​ព្រៃឈើ នៅ​ស្រុក​អូរ​រាំង ខេត្តមណ្ឌលគិរី​។ សេចក្តី​រាយ​ការ​ណ៏​បាន​ឲ្យ​ដឹង​ទៀតថា ជន​ត្រូវ​ចោទ​ឈ្មោះ ពៅ…

ខេត្តមណ្ឌលគិរី ៖ ផ្កាយ​ពីរ​ប៉ូលិស​ព្រំដែន​ម្នាក់​ ត្រូវ​បាន​តុលាការ​សម្រេច​ឲ្យ​ឃុំខ្លួន ក្រោយ​រក​ឃើញ​ជាប់​ពាក់​ព័​ន្ធករណី​បទល្មើស​ព្រៃឈើ នៅ​ស្រុក​អូរ​រាំង ខេត្តមណ្ឌល
គិរី​។ សេចក្តី​រាយ​ការ​ណ៏​បាន​ឲ្យ​ដឹង​ទៀតថា ជន​ត្រូវ​ចោទ​ឈ្មោះ ពៅ សុធា​រ៉ា​ន់ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជនជាតិ​ខ្មែរ សញ្ជាតិ​ខ្មែរ ទីកន្លែង​កំណើត​ភូមិ​ពពេល ឃុំ​ពពេល ស្រុក​ត្បូងឃ្មុំ ខេត្តកំពង់ចាម ទីលំនៅ​បច្ចុប្បន្ន​នៅផ្ទះ​លេខ​C៦៥ សង្កាត់​ស្រះ​ចក ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ​។

បច្ចុប្បន្ន មានមុខ​របរ​អនុប្រធាន​នាយកដ្ឋាន​នគរបាល​ការពារ​ព្រំដែន​គោក ហើយ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ «​កាប់​គាស់​រុករាន​ដី​ព្រៃ ឆ្ការ​ដុត និង​ឈូស​ឆាយដី​ព្រៃ ដើម្បី​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​» ប្រព្រឹត្ត​នៅ​ចំណុច​ភ្នំរ​ហាំ​ង ស្ថិត​នៅ​ភូមិ​ពូ​ឆប ឃុំ​ដាក់​ដាំ ស្រុក​អូរ​រាំង ខេត្តមណ្ឌលគិរី កាលពី​ថ្ងៃ​ទី​០៩ ខែកញ្ញា ឆ្នាំ​២០២០ បទល្មើស​ព្រហ្មទណ្ឌ​មាន​ចែង និង​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​៦២ ចំណុច​១ និង​មាត្រា​៥៦ ចំណុច​៤ នៃ​ច្បាប់​ស្តី​ពី តំបន់​ការពារធម្មជាតិ​។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​៣០ កញ្ញា ២០២០ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ប្រមាណ​ជាង​១០០​នាក់ បាន​បើក​ប្រតិបត្តិការ​ដ៏​ធំ​ចុះ​ទៅ​កន្លែង​កើត ​មាន​ករណី​រុករាន​ដី​ព្រៃរបស់​រដ្ឋ​ដ៏​ធំ​សម្បើម ​​នៅចំណុចភ្នំរ​ហាំ​ង ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម​ ។ ក្នុង​សំណុំរឿង​នេះ​មាន​មន្ត្រី​ខ្លះ​ត្រូវ​បាន​ចាប់ខ្លួន ហើយ​ខ្លះ​ទៀត​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ដែល​ពួក​គេ​ស្ថិត​ក្នុង​អង្គការ​ចាត់តាំង​ក្នុង​ការ​ប្រព្រឹត្ត​សកម្មភាព​កាប់​រាន​ដី​ព្រៃ​រាប់រយ​ហិច​តា​យក​ជាក​ម្មសិ​ទ្ឋ​ផ្ទាល់ខ្លួន ដោយ​ដាក់​ឈ្មោះ​ទីតាំង​នោះ​ថា ដំណាក់​ឥន្ទ្រី ។​

យោង​តាម​លិខិត​របស់​ក្រសួងមហាផ្ទៃ ដែល​បាន​ចុះ​កាល​បរិ​ច្ឆេ​ត​កាលពី​ថ្ងៃ​ទី ២៥ ខែកញ្ញា ឆ្នាំ​២០២០ ក្នុង​ករណី​កាប់​រាន និង​ឈូស​ឆាយ ដី​ព្រៃ យក​ធ្វើ​ជា​កម្មសិទ្ធិ​ដោយ​ខុសច្បាប់ ឋិត​ក្នុងភូមិ​ពូ​ឆប ឃុំ​ដាក់​ដាំ ស្រុក​អូរ​រាំង ខេត្តមណ្ឌលគិរី សម្ដេច​អគ្គមហា​សេនាបតី​តេ​ជោ ហ៊ុន សែន បាន​យល់ព្រម​តាម​សំណើ​របស់​ក្រសួងមហាផ្ទៃ ក្នុង​ការ​បន្ត​ចាត់ចែង អនុវត្ត​នីតិវិធី ច្បាប់​ចំពោះ​ករណី​ការ​កាប់​រាន​ឈូស ឆាយដី​ព្រៃ​រដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិ ។​ឈរ​លើ​មូលដ្ឋាន​នេះ ដើម្បី​ថែរក្សា​ការពារ និង​ទប់ស្កាត់​ការ​កាប់​រាន និង​ជួយ​ឆាយ​បំផ្លាញ​ព្រៃឈើ ដែល​ជា​ទ្រព្យសម្បត្តិ​របស់​ជាតិ យក​ធ្វើ​ជា​កម្មសិទ្ធិ​ពី​សំណាក់​ជនខិលខូច​ដោយ​ខុសច្បាប់​បន្ត​ទៀត​។

ក្រសួងមហាផ្ទៃ សូម​ធ្វើការ​ណែនាំ​ដល់​រដ្ឋបាល​ខេត្តមណ្ឌលគិរី ត្រូវ​អនុវត្ត​នូវ វិធានការ​មួយ​ចំនួន​ដូច​ខាងក្រោម ០១-​ត្រូវ​ធ្វើការ​បដិសេធ​រាល់​ឯកសារ​ទិញ​លក់ និង​ឯកសារ​ផ្ទេរសិទ្ធិ កាន់កាប់​ដីធ្លី ដោយ​ខុសច្បាប់ ក្នុង​តំបន់​នោះ ប្រគល់​ជូន​រដ្ឋបាល​ខេត្តមណ្ឌល​គិរី គ្រប់គ្រង​ដី​ព្រៃ ដែល​បាន​ដកហូត រក្សា​ទុក ជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ ០២-មិន​ត្រូវ​អនុញ្ញាត​អោយ​បង្កើត​ជា សហគមន៍​ព្រៃឈើ អូរ​គ្លី នៅ​ក្នុងភូមិ​ពូ​ឆប​ឃុំ​ដាក់​ដាំ​ស្រុក​អូរ​រាំង ខេត្តមណ្ឌលគិរី​នោះ​ទេ ព្រោះ​នាំ​ឲ្យ​កើត​មាន​បទល្មើស​ព្រៃឈើ​កាន់តែ​ច្រើន​ឡើង ពិបាក​ក្នុង​ការ​គ្រប់គ្រង និង​ទប់ស្កាត់ ម្យ៉ាងទៀត​តំបន់​នេះ នឹង​គៀក​ហឹ​ង តំបន់​ដែល​មិន​ទាន់​ឯកភាព​គ្នា​ក្នុង ការ​ខណ្ឌសីមា បោះបង្គោល​ព្រំដែន​ជាមួយ​ភាគី​វៀតណាម ដែល​ងាយស្រួល​ឲ្យ​ជនល្មើស​លួច​កាប់​បំផ្លាញ​ព្រៃឈើ​និង​ដឹក​ជញ្ជូន​ទៅ​កាន់​ប្រទេស​វៀត​ណាម ។ ០៣-​ត្រូវ​ធ្វើការ​ដាក់ កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី ដោយ សហការ​ជាមួយ​មន្ត្រី​បរិស្ថាន និង​រដ្ឋបាល​ព្រៃឈើ​ដែល​ប្រចាំការ​នៅ​ទីនោះ​អោយ​ទទួលខុសត្រូវ​ក្នុង​ការ​គ្រប់គ្រង និង​ការពារ​ជា​បណ្ដោះ​អាសន្ន​នៅ​ទីនោះ ដោយ​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​មានការ​ចេញចូល​ក្នុង​តំបន់​នោះ​ជា​ដាច់​ខាត​ និង០៤-ត្រូវ​ធ្វើការ​រុះរើ​រោង​យាម នឹង​ខ្ចុះ​នៅ​តាម​មាត់​អូរ​ចំនួន​ពីរ​កន្លែង រួម​ទាំង​ស្លាក​ឈ្មោះ​ថា ដំណាក់​ឥន្ទ្រី ។​

​ចំពោះ​ផ្ទះ​ចំនួន ០២ កន្លែង​នៅ​លើ​ខ្នងភ្នំ ត្រូវ​រក្សា​ទុក​ជូន​នគរបាល​ការពារ​ព្រំដែន​ដើម្បី​ដាក់​កម្លាំង​ប្រចាំការ​នៅ​ទីតាំង​កើតហេតុ​នោះ​៕

អត្ថបទសរសេរ ដោយ