សប្បុរសអ្នកមានសទ្ធាជ្រះថ្លាធ្វើកឋិនឈ្មោះថាជាអ្នករួមចំណែកក្នុងការថែរក្សា កាពារ និងលើកតម្កើងព្រះពុទ្ធសាសនាឱ្យបានស្ថិតស្ថេរ គង់វង្ស រុងរឿងយូរអង្វែង ។
កឋិនក្រៅអំពីសំពត់ជាត្រៃចីវរ នៅមានសម្ភារគ្រឿងសំណង់ បរិក្ខារប្រើប្រាស់ និងទេយ្យទានជាច្រើនទៀតដូចជាចំណីអាហារ និងថវិកាជាដើមផងនឹងបានជាប្រយោជន៍ដល់ព្រះសង្ឃ ចាស់ព្រឹទ្ធាចារ្យ ឧបាសក ឧបាសិកា ក្មេងវត្ត និងជនឥតទីពឹងទាំងឡាយបរិភោគដោយបរិបូណ៌ ។
ក្រៅពីប្រើប្រាស់ចាត់ចែងក្នុងវត្ត នៅមានវត្តជាច្រើនបានយករបស់ទាំងនោះទៅប្រើជាប្រយោជន៍សាធារណៈដូចជាចូលរួមកសាងផ្លូវ សាលារៀន ស្ពាន ថ្នល់ សាលាសំណាក់ សាលាឆទាន អគារពេទ្យជាដើម ដើម្បីរួមចំណែកជួយកាត់បន្ថយនូវបញ្ហាអវិជ្ជមានក្នុងសង្គមបានមួយចំណែកផងដែរ ដែលនេះជាវប្បធម៌នៃការចែករំលែកគ្នាដើម្បីជាប្រយោជន៍រួមប្រើប្រាស់ជាសម្បត្តិជាតិ ៕ សាន សារិន
ចែករំលែកព័តមាននេះ