ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងប្រុសប្តឹង​ចាប់ប្អូនប្រុស ​ព្រោះ​​​​ខ្លាច​​​ការ​​​គំរាមផ្តាច់ជីវិតមួយ​ពូជ​​

3 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល​៖ ដោយសារ​ទ្រាំ​និង​ការ​ជេរ​ប្រមាថ និងគំរាម​សម្លាប់​មួយ​ពូជ​ជា​ច្រើន​ដង​ពេក បង​បង្កើត​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​សមត្ថកិច្ច​អោយ​ឃាត់ខ្លួនប្អូនបង្កើត​តែ​ម្តង ។ហេតុការណ៍​នេះ​ បាន​កើតឡើង​នៅ​ថ្ងៃ​ទី​៣០​​ កញ្ញា​ វេលា​ម៉ោង​៨​និង​០០​នាទីនៅចំណុច​​ផ្ទះ​ជន​រង​គ្រោះ ស្ថិត​ភូមិ​ព្រែក​តា​ពៅ​១ សង្កាត់​ដើម​​មៀន…

ខេត្ត​កណ្តាល​៖ ដោយសារ​ទ្រាំ​និង​ការ​ជេរ​ប្រមាថ និងគំរាម​សម្លាប់​មួយ​ពូជ​ជា​ច្រើន​ដង​ពេក បង​បង្កើត​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​សមត្ថកិច្ច​អោយ​ឃាត់ខ្លួនប្អូនបង្កើត​តែ​ម្តង ។
ហេតុការណ៍​នេះ​ បាន​កើតឡើង​នៅ​ថ្ងៃ​ទី​៣០​​ កញ្ញា​ វេលា​ម៉ោង​៨​និង​០០​នាទីនៅចំណុច​​ផ្ទះ​ជន​រង​គ្រោះ ស្ថិត​ភូមិ​ព្រែក​តា​ពៅ​១ សង្កាត់​ដើម​​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។ ជន​រង​គ្រោះ​ឈ្មោះ​ម៉ា​ន រ៉​ហី​ម៉ាស់ ភេទ​ស្រី អាយុ​៥០​ឆ្នាំ ជនជាតិ​ខ្មែរឥស្លាម មាន​ទីលំ​នៅ​ភូមិ​ព្រែក​តា​ពៅ​១ សង្កាត់​ដើម​​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ជាអ្នក​​​លក់ដូរ ។

ជនសង្ស័យ​ឈ្មោះ​ម៉ា​ន យូ​សុះ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ​ ជនជាតិ​ខ្មែរឥស្លាម មាន​ទីលំក្នុង​ភូមិ​ជាមួយបងប្រុសជាជនរងគ្រោះ​។ មន្ត្រី​នគរបាល​ក្រុង​តា​ខ្មៅ​បាន​ប្រាប់​អោយ​ដឹង​ថា នៅ​វេលាកើតហេតុ​ខាង​លើ ពេល​ដែល​ជនរ​គ្រោះ​កំពុង​តែ​អង្គុយ​លេង​ជាមួយ​ម្តាយ​នៅ​ក្នុងផ្ទះ​ ស្រាប់តែ​ជនសង្ស័យ​មិន​ដឹង​ជា​ខឹង​រឿង​អ្វី​ទេ​ បាន​ដើរ​ចូល​មក​ជេរ​ប្រមាថ ហើយ​ទាញ​យក​កំណាត់​ឈើ​ជ្រុង និង​កំសៀវ​ទឹក​គប់ ​តែ​មិន​ត្រូវ​ទេ បន្ទាប់​មក​ទៀត​ ជនសង្ស័យ​បាន​ស្ទុះ​ទៅ​យក​កាំបិតប៉័ង​តោ និង​ទួ​ណឺ​វី​ស​កាន់​នៅ​ជាប់ដៃ​គំរាម​កាប់សំលាប់​ចោល​ទាំង​ពូជ ហើយ​បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ​បាត់​ទៅ​។

ដោយ​ជន​រង​គ្រោះ​និង​អ្នក​ផ្ទះ​មានការ​ភ័យ​ខ្លាច​និងអំពើគំរាមកំហែង​ជា​ច្រើនលើកច្រើន​​​សារ​ពី​សំណាក់​ជនសង្ស័យ​លែង​បានទៀត ទើបម​ក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដើម​មៀន​ជួយ​អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ​បាន​រួម​ទាំង​វត្ថុ​តាង​នៅ​ថ្ងៃ​ទី​១ ​តុលា​ ​យក​មក​សាកសួរ​នៅ​ប៉ុស្តិ៍​រួច​បញ្ជូន​បន្ត​មក​កាន់​អធិការ​ដ្ឋា​ន​នគរបាល​ក្រុង​តា​ខ្មៅ​ដើ​ម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​។ ​

អត្ថបទសរសេរ ដោយ