ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចល​នវត្ថុ​​ ចែក​ជូន​ពល​រដ្ឋ​​ឃុំ​គោ​លាប់ ស្រុក​ចិត្រ​បុរី

3 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​០១ ​តុលា ​នេះ រដ្ឋបាល​ខេត្តក្រចេះប្រគល់​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ជូន​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​គោ​លាប់ ស្រុក​ចិត្រ​បុរី ចំនួន​៦៩១ ប័ណ្ណ…

ខេត្តក្រចេះ ៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​០១ ​តុលា ​នេះ រដ្ឋបាល​ខេត្តក្រចេះប្រគល់​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ជូន​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​គោ​លាប់ ស្រុក​ចិត្រ​បុរី ចំនួន​៦៩១ ប័ណ្ណ ។

លោក វ៉ា ថន អភិបាលខេត្ត​ក្រចេះ​លើក​ឡើង​ថា ​៖ ចំពោះ​វិញ្ញាបនបត្រ​សំគាល់​ម្ចាស់​អចលនវត្ថុ ដែល​ត្រូវ​ប្រគល់​នា​ពេល​នេះ គឺជា​វត្ថុ​ដ៏​មាន​តម្លៃ​បំផុត និង ជា​ឯកសារ​ភស្តុ​តាង​រឹង​មាំ​ចំពោះ​មុខ​ច្បាប់ អាច​និយាយ​បាន​ថា ជា​អាយុជីវិត ជា​មាស ជា​ប្រាក់ ដែល​យើង​អាច​យក​ទៅ​ប្រើប្រាស់​បាន ដើម្បី​ទាញ​យក​ប្រយោជន៍​បាន​ច្រើន ហើយ​ការ​ផ្តល់​ប័ណ្ណ​នេះ ក៏ ជា​ការ​ចូលរួម​កាត់​បន្ថយ​ភាព​ក្រីក្រ ស្រប​តាម​យុទ្ធសាស្ត្រ​ចតុកោណ របស់​រាជរដ្ឋាភិបាល ដែល​មាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ ។

លោក ក៏​បាន​មាន​ផ្តាំផ្ញើ​ដល់​បងប្អូន បន្ទាប់​ពី​ទទួល​បាន​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ពី​មន្ត្រី​រដ្ឋបាល​សុរិយោដី ត្រូវ​ចេះ​ថែរក្សា​ទុកដាក់​ឲ្យ​បាន​គង់វង្ស ជៀសវាង​ការ​បាត់បង់ ពីព្រោះ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​នេះ គឺជា​ឯកសារ​ដ៏​មាន​សារសំខាន់ ជា​ការ​បញ្ចា​ប់​ទំនាស់ និង​បញ្ជាក់​ពី​ភាព​ស្របច្បាប់ នៃ​អចលនទ្រព្យ​របស់​បងប្អូន ហើយ​មិន​ត្រឹមតែ​ធានា​នូវ​សុវត្ថិភាព​ដីធ្លី​របស់​បងប្អូន​ប៉ុណ្ណោះ​ទេ ប័ណ្ណ​នេះអាច​ផ្តល់​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​តាម​តម្រូវការ ព្រមទាំង​យក​ទៅ​ប្រើប្រាស់​ឲ្យ​ចំ​គោលដៅ​ផង​ដែរ ក្នុង​ការ​ជួយ​លើកកម្ពស់​ជីវភាព​របស់​បងប្អូន​ឱ្យ​បាន​កាន់តែ​ប្រសើរ​ឡើង​។ ​

អត្ថបទសរសេរ ដោយ