នៅក្នុងគម្ពីពាលបណ្ឌិតសូត្របានបង្ហាញនូវលក្ខណៈជនជាបណ្ឌិតយ៉ាងនេះថា បុគ្គលណាញុំាងដំណើររបស់ខ្លួនឱ្យប្រព្រឹត្តទៅដោយបញ្ញា ព្រមដោយលក្ខណៈបីយ៉ាង និងប្រយោជន៍ពីរឱ្យកើតឡើង បុគ្គលនោះទើបឈ្មោះថាបណ្ឌិត ។
តាមធម្មតាបណ្ឌិតតែងមានការគិតនូវរឿងអ្វីដែលល្អកើតជាប្រយោជន៍ដល់ជនទូទៅមិនចំពោះ ។ មានហេតុជាគ្រឿងចំណាំលក្ខណៈបណ្ឌិត ឬហៅថាបណ្ឌិតលក្ខណៈ៣យ៉ាងគឺ ១-ជនជាបណ្ឌិតក្នុងលោកនេះ ជាអ្នកគិតល្អ ២- និយាយសម្ដីល្អ និង៣- ធ្វើអំពើល្អ ដែលហេតុទាំងបីយ៉ាងនេះហើយជាគ្រឿងសម្គាល់លក្ខណៈរបស់បណ្ឌិត ។
នៅអត្ថកថាបានពន្យល់បន្ថែមអំពីន័យមួយទៀតដែលចាត់ចូលជាបណ្ឌិតយ៉ាងនេះថា ជនទាំងឡាយឯណាដែលញុំាងប្រយោជន៍ទាំងឡាយពីរឱ្យសម្រេចបានគឺ ប្រយោជន៍ក្នុងបច្ចុប្បន្ន និងប្រយោជន៍ក្នុងលោកខាងមុខ ជនទាំងឡាយនោះ ឈ្មោះថាជាបណ្ឌិត សូមសាធុជនទាំងឡាយចូលចិត្តចំណាំចាំជាក់នូវលក្ខណៈបណ្ឌិតយ៉ាងនេះចុះ ។ សាន សារិន
ចែករំលែកព័តមាននេះ