ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ពេញ Facebook ថា ភាព​រីករាយ​ពិត​នឹង​មក​ដល់​ឆាប់​ៗ​នេះ​

9 ឆ្នាំ មុន

ថ្មី​ៗ​នេះ នៅ​លើ​បណ្តាញ​សង្គម ហ្វេ​ក​ប៊ុ​ក មានការ​ចែករំលែក ត​ៗ​គ្នា​នូវ​រូបភាព​មួយ​សរសេរ​ថា «​រាប់​ថយក្រោយ ជាមួយ​ភាព​រីករាយ​ពិត​ៗ» ដែល​មាន​ចំនួន​អ្នក LIKE និង Share រាប់​ពាន់​អ្នក​។ តាម​រយៈ​ការ​ស្វែងរក​ប្រភព​បង្ហោះ បាន​ឲ្យ​ដឹង​ថា ចេញពី​ទំព័រ​ហ្វេ​ក​ប៊ុ​ក​

ថ្មី​ៗ​នេះ នៅ​លើ​បណ្តាញ​សង្គម ហ្វេ​ក​ប៊ុ​ក មានការ​ចែករំលែក ត​ៗ​គ្នា​នូវ​រូបភាព​មួយ​សរសេរ​ថា «​រាប់​ថយក្រោយ ជាមួយ​ភាព​រីករាយ​ពិត​ៗ» ដែល​មាន​ចំនួន​អ្នក LIKE និង Share រាប់​ពាន់​អ្នក​។ តាម​រយៈ​ការ​ស្វែងរក​ប្រភព​បង្ហោះ បាន​ឲ្យ​ដឹង​ថា ចេញពី​ទំព័រ​ហ្វេ​ក​ប៊ុ​ក​របស់​ក្រុមហ៊ុនស្រា​បៀរ​អង្គរ ដែល​គេ​កំពុង​តែ​នាំ​គ្នា​ទស្សន៍​ទាយ​ថា វា​ជា​កម្ម​វី​ធី​ជប់លៀង​មួយ​គ្រោង​នឹង​រៀប់ចំ​ឡើង​នៅ​ក្នុង​ពេល​ឆាប់​នេះ ដែល​នៅ​មាន​ដាក់​លេខ​ដេញ​ថយក្រោយ​ចាប់ពី​លេខ ៤ និង ដល់​លេខ ២ ហើយ​ក្នុងថ្ងៃនេះ ដែល​គេ​កំពុង​តែ​គិត​ថា​នឹង​ត្រូវ​ចំ​ថ្ងៃ​ទី ២៨ ខែមីនា ខាង​មុខ​នេះ​។ 

បើ​តាម​រយៈ​ទំព័រ​ហ្វេ​ក​ប៊ុ​ក របស់​ក្រុមហ៊ុន ស្រា​បៀរ​អង្គរ ក៏​ឃើញ​មានការ​បង្ហោះ​រូបភាព​ប្លែក​ៗ​អំពី​ខោ​ខោ​វ​ប៊ូ​យ​ជា​ច្រើន​ម៉ូត​នៅ​លើ Facebook Page របស់ My Generation ។ តើ​ពួក​គេ​កំពុង​តែ​ចង់​និយាយ​អំពី​អ្វី ហើយ​ចង់​ធ្វើ​អ្វី0x017d7 តើ​មានកម្ម​វិធី​អ្វី​នៅ​ពេល​ឆាប់​ៗ​នេះ​ពី ស្រា​បៀរ​អង្គរ ? អ្នកលេង​សង្គម​ហ្វេ​ក​ប៊ុ​កមួយ​ចំនួន និយាយ​ថា វា​អាច​ជា​កម្មវិធី មួយ​ម៉ោង​សម្រាប់​ពិភពលោក​ថ្ងៃ​ទី​២៨ ដែល​នឹង​មានការ​បិទ​ភ្លើង​មួយ​ម៉ោង ចាប់ពី​៨ កន្លះ ដល់​ម៉ោង ៩ កន្លះ​យប់ ដើម្បី​ទប់ស្កាត់​ការ​ប្រែប្រួល​អាកាសធាតុ ។ យើង​ក៏​បាន​ទាក់ទង​ធ្វើការ​ទាក់ទង​ទៅ​កាន់​អ្នក​ដែល​គាំទ្រ ស្រា​បៀរ​អង្គរ ប្អូនស្រី រ៉ា​នី បាន​ឲ្យ​ដឹង​ថា «​បើ​តាម​ខ្ញុំ​ដឹង វា​គឺជា​កម្មវិធី​ជួបជុំ​មួយ ដែល​នឹង​ធ្វើ​ឡើង​នៅ​ឯ ភោជនីយដ្ឋាន Blue Monkey ខាងក្រោយ​ស្ថានទូត​រុ​ស្សី ថ្ងៃ​ទី​២៨ ខែមីនា ចាប់ពី​ម៉ោង ៦ ល្ងាច​។​» 

ប្អូនស្រី​បាន​ឲ្យ​បន្ថែម​ទៀត​ថា «​កម្មវិធី​នេះ​គឺ​ធ្វើ​ឡើង​សម្រាប់​តែ​អ្នក​ចូល​ចិត្ត​ស្លៀកខោ​ខោ​វ​ប៊ូ​យ ហើយ​អ្នក​ណា​ក៏​អាច​ចូលរួម​ក្នុង​កម្មវិធី​នេះ​បាន​ដែរ​។ ខ្ញុំ និង​មិត្ត​ភ​ក្ត្រ័ បាន​ទទួល​ការ​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​កម្មវិធី​តាម​រយៈ Facebook ហើយ​ត្រៀមខ្លួន​រួច​ជា​ស្រេច​សម្រាប់​កម្មវិធី​ដ៏​ភ្ញាក់ផ្អើល​មួយ​នេះ​» 

តាម​រយៈ​ការ​សាកសួរ​មេការ ភោជនីយដ្ឋាន Blue Monkey លោក នាង សំភ័ស បាន​ឲ្យ​ដឹង​ថា «​នៅ​ថ្ងៃ​សៅ​រ៏ ទី ២៨ មីនា ខាង​មុខ​នេះ ក្រុមហ៊ុនស្រា​បៀរ​អង្គ​នឹង​អញ្ជើញ​តារាចំរៀង​ដ៏​ល្បី ២​រូប គឺ​លោក Jimmy Kiss និង​តារាចម្រៀង​ស្រី​ល្បី Nikki Nikki មក​ធ្វើការ​សម្តែង​នៅ​ភោ​ជនី​ដ្ឋា​ន Blue Monkey របស់​យើងខ្ញុំ​។ សូម​អញ្ជើញ​ចូល​រូ​ម​ដោយ​ស៊េរី​ដើម្បី​ជួប​តារា​នៅ​ក្នុង​ចិត្ត​របស់​អ្នក​ជាមួយ​ការ​ផ្តល់​ជូន​ពិសេស និង​រៀបចំ​ឡើង​ស្រា​បៀរ​អង្គរ​។ »

លោក នាង សំភ័ស សង្ឃឹម​ជឿជាក់​យ៉ាង​រីករាយ​ថា ថ្ងៃ​សៅ​រ៏ ទី ២៨ មីនា នេះ នឹង​ក្លាយជា​ថ្ងៃ​ពិសេស ដែល​នឹង​មានការ​ចូលរួម​យ៉ាង​ច្រើ​កុះករ​ពី​អ្នក​ដែល​គាំទ្រ​លោក Jimmy Kiss និង​តារាចម្រៀង​ស្រី​ល្បី Nikki Nikki  ជាក់​ជា​មិន​ខាន​។

អ្នក​ដែល​មិន​ទាន់​បាន​ទទួល​បានការ​អញ្ជើញ​ទាំងអស់​អាច​ចូល​ទៅ​កាន់ ទំព័រ ហ្វេ​ក​ប៊ុ​ក របស់ ស្រា​បៀរ​អង្គរ https://www.facebook.com/AngkorbeerOfficial ឫ​ក៏ ទំព័រ My Generation https://www.facebook.com/MyGenerationKH ដើម្បី​ស្វែង​យល់​បន្ថែម​។