ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្យ៉ាងដែរ​! ពេជ្រ សិរី​រ័​ត្ន មានកូន​២​បង្ហាញ​តែ​កាដូ​ប្តី​ទិញ​ឲ្យ​ធ្វើ​ឲ្យ​មហាជន​កាន់តែ​ចង់​ថា​ជា​នរណា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​ពិធី​ការិនី​ដ៏​មាន​ប្រជាប្រិយភាព​មួយ​រូប អ្នក​នាង ពេជ្រ សិរី​រ័​ត្ន បើ​ទោះបីជា​មានកូន​ប្រុស​-​ស្រី ២ រូប​ទៅ​ហើយ តែ​នាង​មិន​ដែល​បង្ហាញមុខ​ស្វាមី​ទៅ​ដល់​អ្នកគាំទ្រ…

រាជធានី​ភ្នំពេញ ៖ អតីត​ពិធី​ការិនី​ដ៏​មាន​ប្រជាប្រិយភាព​មួយ​រូប អ្នក​នាង ពេជ្រ សិរី​រ័​ត្ន បើ​ទោះបីជា​មានកូន​ប្រុស​-​ស្រី ២ រូប​ទៅ​ហើយ តែ​នាង​មិន​ដែល​បង្ហាញមុខ​ស្វាមី​ទៅ​ដល់​អ្នកគាំទ្រ និង​សាធារណៈជន​ឡើយ ហើយ​នាង​កាន់តែ​ធ្វើខ្លួន​ឡើង​ខ្ញង់​ជាង​មុន សិច​ស៊ី​ជា​មុន ជា​ពិសេស គឺ​សម្រស់​ដើមទ្រូង​ទ្រលុកទ្រលន់​តែ​ម្តង ។

ថ្មី​ៗ​នេះ​ទៀត​សោត ស្រី​ស្រស់​រូប​នេះ​បាន​ធ្វើ​ឲ្យ​អោយ​មហាជន​មានការ​សង្ស័យ​កាន់តែ​ខ្លាំង​ឡើង​អំពី​អត្តសញ្ញាណ​ឪពុក​របស់​កូន​នាង​ថា ជា​នរណា ព្រោះ​ពេល​នេះ​កូន​ទាំង​២ របស់​នាង​កាន់តែ​ធំធាត់​ឡើង តែ​មិន​ព្រម​បង្ហាញមុខ​ប្តី​នោះ​ទេ តែ​នាង​បែរជា​បង្ហាញ​នូវ​កាដូ​ដ៏​មាន​តម្លៃ​មួយ ហើយ​អះអាង​ថា​ជា​របស់​ប្តី​នាង​ទិញ​ជូន ។

ជាក់ស្តែង អ្នក​នាង ពេជ្រ សិរី​រ័​ត្ន ដែល​មិន​នឹក​ខ្វល់​សម្តី​មហាជន អំពី​ការ​មិន​ដែល​បង្ហាញមុខ​ស្វាមី​ជា​សាធារណៈ​នោះ ស្រាប់តែ​នាង​បង្ហាញ​ពី​កាដូ​ដ៏​មាន​តម្លៃ​មួយទៀត​ដែល​ស្វាមី​ជូន​ទៅ​វិញ ។ ដោយនៅ​ក្នុង​នោះ អ្នក​នាង បាន​បង្ហោះ​តាម​រយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ធ្វើ​អោយ​មហាជន​មិន​សរសើរ​មិន​បាន​ថា « អរគុណ ប្តី​ណ​ប់ ៧០ ៨០ ៩០ ភ្ញាក់​ភ្ញាក់ អាណិត​ណាស់​ប្តី ក្រ​ប៉ុណ្ណឹង​ហើយ​ឆ្លៀត​ទិញ​ឱ្យ​ទៀត បាន​ប្រពន្ធ​អួត​សែន​អួត​អ៊ីចឹង​ប្តី​តឹងទ្រូង​ទេ​»​។

យ៉ាងណាមិញ នេះ​ជា​លើក​ទី​១​ហើយ ដែល​អ្នក​នាង​បង្ហាញ​ពី​កាដូ​ដែល​ស្វាមី​ទិញ​នាឡិការ​ដៃ​ជូន ហើយ​បាន​ធ្វើ​អោយ​មហាជន​អ្នកគាំទ្រ និង​មិត្ត​នៅ​ក្នុង​សិល្បៈ​លាន់មាត់​និយាយ​ថា ពិតជា​រ៉ូ​ម៉ែ​ន​ទិច និង​ផ្អែមល្ហែម​ខ្លាំង​ណាស់ ដែល​ជូន​ការ​ដូ​មាន​តម្លៃ​ថ្លៃ​មិនធម្មតា​បែប​នេះ ។

បើ​ទោះបីជា​អ្នក​នាង​ពេជ្រ សរី​រ័​ត្ន មិន​បាន​បង្ហាញ​អត្តសញ្ញាណ​ស្វាមី​របស់​នាង​ក្តី តែ​ក្រឡេក​ទៅ​មើល​ជីវភាព​របស់​នាង​វិញ គឺ​ស្តុកស្តុ​ម្ភ​មិន​ខុស​ពី​សេដ្ឋី​ប៉ុន្មាន​ឡើយ ជា​ពិសេស​គឺ​ការ​តុបតែង​កាយ​ទៀត​សោត គឺ​រឹតតែ​ស្រស់​ស្អាត ឡូយ គឺថា​ក្រមុំ​ៗ​ចង់​សុំ​ខ្មាស់​អ្នក​ម្តាយកូន​ពីរ​នេះ​ផង ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ចាប់តាំងពី​រូប​អ្នក​នាង មាន​ស្វាមី និង​កូន​មក ពេជ្រ សេរី​រ័​ត្ន ហាក់​មិនសូវ​ខ្វល់​ពី​ការងារ​សិល្បៈ​តទៅ​ទៀត ក្រៅពី​មាន​មុខរបរ​រកស៊ី និង​ប្រើ​ជីវិត​បែប​ហា​យ​សូរ​ជា​ខ្លាំង ជាមួយនឹង​ការ​តុបតែង​ខ្លួន​សិច​ស៊ី មើល​ហើយ​គួរ​អោយ​គួរ​ឱ្យ​ក្នាញ់ ៕

កែសម្រួលដោយ