ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តីសារភាពប្រាប់មូលហេតុ ក្រោយ​​ផ្តាច់ជីវិត​ប្រពន្ធ រួច​បំបាត់ភស្តុតាង

3 ឆ្នាំ មុន
  • ព្រះវិហារ

​ខេត្តព្រះវិហារ ៖ ​កាលពីរសៀលថ្ងៃទី​​​២៤ កញ្ញា ឆ្នាំ​២០២០ មានករណី​រកឃើញ​​សព​ស្ត្រី​ម្នាក់​​ត្រូវបានគេ​​កប់​ក្នុង​រណ្តៅ​​ដី​ចម្ងាយ​ប្រមាណ​​៦០ម៉ែត្រពី​​ផ្ទះ​ជន​រង​គ្រោះ​ ស្ថិត​ក្នុង​ភូមិស្ទឹងខៀវ​តេជោ ឃុំស្រអែម​ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ…

​ខេត្តព្រះវិហារ ៖ ​កាលពីរសៀលថ្ងៃទី​​​២៤ កញ្ញា ឆ្នាំ​២០២០ មានករណី​រកឃើញ​​សព​ស្ត្រី​ម្នាក់​​ត្រូវបានគេ​​កប់​ក្នុង​រណ្តៅ​​ដី​ចម្ងាយ​ប្រមាណ​​៦០ម៉ែត្រពី​​ផ្ទះ​ជន​រង​គ្រោះ​ ស្ថិត​ក្នុង​ភូមិស្ទឹងខៀវ​តេជោ ឃុំស្រអែម​ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្រោយ​មក​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​វែកមុខ​រក​ឃាតករនោះ​ឃើញ​ គឺជា​ប្តី​របស់​​ស្ត្រី​​រង​គ្រោះ ។

ក្រោយ​ករណី​អំពើ​ឃាតកម្ម​បានកើតឡើងអស់​រយៈពេល​​​៧​ថ្ងៃ សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ភ្លាម​ៗ រួច​​កំណត់​មុខសញ្ញា​និង​ឃាត់ខ្លួន​បុរស​ម្នាក់​ឈ្មោះ ស៊ិ​ន ស៊ឹ​ម អាយុ​៥២​ឆ្នាំ ​ជា​កងទ័ព រស់នៅ​ភូមិ​ស្ទឹង​ខៀវ​តេ​ជោ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ត្រូវជា​ប្តី​​របស់ស្ត្រី​​រង​គ្រោះ​ឈ្មោះ ហូ​យ ផល្លា អាយុ​៥៥​ឆ្នាំ ។

តាម​ការ​បញ្ជាក់​ពី​លោក​ឧត្តមសេនីយ៍ត្រី ឆ​យ បូ​រិ​ន នាយសេនាធិការ ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ បានអោយ​ដឹង​ថា សមត្ថកិច្ច​បាន​ទទួល​ព័ត៌មាន​ពី​មេ​ភូមិ​ស្ទឹង​ខៀវ​តេ​ជោ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ថា​ មាន​ករណី​បាត់​ខ្លួន​​ស្ត្រីម្នាក់​​។ ភ្លាម​ៗ​នោះ​សមត្ថកិច្ច​បាន​ស្រាវជ្រាវ រហូត​មាន​តំ​រ៉ុយ និង​បាន​ដាក់​ការ​សង្ស័យ​ទៅ​លើ​ប្តីរបស់ស្ត្រីរងគ្រោះ​ លើស​ពី​នេះ​សមត្ថកិច្ច​ក៏​ប្រទះ​ឃើញ​ស្នាម​រណ្តៅ​ជីក​កប់​ថ្មី​ៗ និង​មាន​ក្លិនស្អុយ​ចេញពី​រណ្តៅ​នោះ ដែល​មាន​ចម្ងាយ​ពី​ផ្ទះ​ជន​រង​គ្រោះ​ប្រមាណ​ជា​៦០​ម៉ែត្រ រួច​ក៏​ជីករណ្តៅ​នោះ ក៏​ប្រទះ​ឃើញ​សព​ស្ត្រី​​​រងគ្រោះដោយ​នឹក​ស្មាន​មិន​ដល់ ។

ក្រោយ​ឃើញ​បែប​នេះ ជនសង្ស័យ​ឈ្មោះ ស៊ិ​ន ស៊ឹ​ម ជា​ប្តី ក៏​បាន​សារភាព​តែ​ម្តងថា​ ខ្លួន​ជា​អ្នក​​ផ្តាច់ជីវិត​ប្រពន្ធ​ប្រាកដ​មែន កាលពី​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២០​កន្លង​ទៅ​នេះ ដោយសារ​តែ​នៅ​ថ្ងៃ​កើតហេតុ​ ខ្លួន​និង​ប្រពន្ធ​មាន​ជម្លោះ​ជាមួយ​គ្នា ដោយសារ​តែ​ប្រពន្ធ​រករឿង និង​បម្រុង​កាប់​ផ្តាច់ជីវិត​ខ្លួន​ជា​ប្តី ទើប​ធ្វើ​អោយ​ខ្លួន​ទ្រាំ​មិន​បាន​រហូត​ឈាន​ដល់​វាយ​​ផ្តាច់ជីវិត​ប្រពន្ធ​ចោល​តែ​ម្តង ហើយ​ក៏​បាន​រុំ​សព​ប្រពន្ធ​នឹង​កន្ទេល រួច​យក​ទៅ​កប់​ដើម្បី​បំបាត់ភស្តុតាង ។

មក​ដល់​ពេល​នេះ​ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​មក​សាកសួរ​បន្ត​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តព្រះវិហារ ផ្តន្ទាទោស​ជនសង្ស័យ​តាម​នីតិវិធី ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ