មាន​៤​ឃុំ​ក្នុងស្រុក​មង្គល​បូ​រី ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ពេល​ទឹកជំនន់​ឡើង​ខ្លាំង​នេះ


ខេត្តបន្ទាយមានជ័យ ៖ មាន​៤​ឃុំ​ក្នុងស្រុក​មង្គល​បូ​រី​ដែល​អាជ្ញាធរ​ជូនដំណឹង​មានការ​ប្រុង​ប្រយ័ត្ន​នៅ​ពេល​ទឹកជំនន់​ឡើង​ខ្លាំង​នេះ​ជា​ការ​ព្រួយបារម្ភ​ទឹកធ្លាក់​ពី​ខាង​ឡើង​ខ្លាំង​ដែល​អភិបាលរង​ខេត្តបន្ទាយមានជ័យ​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​នៅ​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២០​នេះ​ក្នុងស្រុក​មង្គល​បូ​រី​។ លោក រ័​ត្ន ដា​ស៊ី​ណ​ង់ អភិបាលស្រុក​មង្គល​បូ​រី​បាន​ប្រាប់​ថា​៖ រហូត​ដល់​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២០​នេះ​ស្ថានភាព​ដែល​ធ្លាក់​ពី​ផ្នែក​ខាងលើ​មក​ពី​ខេត្ត​ប៉ៃលិន និង​ខេត្តបាត់ដំបង​តាម​ដងស្ទឹង​ប​វិល​មក​ដងស្ទឹង​មង្គល​បូ​រី​ខេត្តបន្ទាយមានជ័យ ទឹក​រយៈពេល​២​ទៅ​៣​ថ្ងៃនេះ​ឡើង​ខ្លាំង​រហូត​ដល់​មាន​ចំនួន​៤​ឃុំ​ជាប់​ដងស្ទឹង​ត្រូវ​បាន​ជូនដំណឹង​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​មានការ​ចូលរួម​ប្រុង​ប្រយ័ត្ន​ព្រោះ​ទឹក​កំពុង​ហក់​ឡើង​ខ្លាំង​នេះ​ជា​ការ​ព្រួយបារម្ភ​ពី​អាជ្ញាធរ​។

លោក​បាន​បញ្ជាក់​ថា​៖ ទឹកជំនន់​ដែល​ត្រូវ​បាន​ជូនដំណឹង​មាន​ចំនួន​៤​ឃុំ​តាម​ដងស្ទឹង​មង្គល​បូ​រី​មាន ឃុំ​សឿ ឃុំ​ចំណោម ឃុំ​រហាត់ទឹក ឃុំ​បត់​ត្រង់ ទោះជា​ទឹក​កំពុង​ហក់​ឡើង​ខ្លាំង​រយៈពេល​២​ទៅ​៣​ថ្ងៃ​យ៉ាងណា​ក៏​ដោយ​តែ​មិន​ទាន់​ប៉ះពាល់ ឬ​លិចលង់​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​នៅឡើយ​ទេ​តែ​នៅ​ឃុំ​សឿ និង​ឃុំ​ចំណោម​ដែល​ជាប់​ព្រំប្រទល់​ស្រុក​ប​វិល​ខេត្តបាត់ដំបង ទឹក​កំពុង​ប្រឈម​លិច​ស្រូវ​ដើមរដូវ​កំពុង​ទំ​ដែល​ប្រជា​កសិករ​កំពុង​ដណ្តើម​ច្រូត​ពី​ទឹកជា​បណ្តើ​ៗ​ហើយ​។​លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជាក់​ថា​៖

ក្រោយ​ពេល​ចុះ​ពិនិត្យ​មើល​ស្ថានភាព​ទឹក​នៅ​ស្រុក​មង្គល​បូ​រី​ឃើញ​មាន​៤​ឃុំ ដែល​រស់នៅ​តាម​ដងស្ទឹង​មង្គល​បូ​រី​កំពុង​ត្រូវ​បាន​ជូនដំណឹង​ដល់​បងប្អូន​ចូលរួម​ការ​ប្រុង​ប្រយ័ត្ន ព្រោះ​ស្ថានភាព​ទឹក​ផ្នែក​ខាងលើ​កំពុង​ហក់​ឡើង​ខ្លាំង​ជា​ការ​ព្រួយបារម្ភ​ចំពោះ​អាជ្ញារ​ធរ​ដែល​ត្រូវ​ចុះ​ពិនិត្យ​ជាក់ស្តែង​ឃើញ​ទឹក​កំពុង​ហក់​ខ្លាំង​។ លោក​បាន​អំពាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដងស្ទឹង​ចូល​មានការ​ប្រុង​ប្រយ័ត្ន​ព្រោះ​ទឹក​ដែល​កំពុង​ហក់​ឡើង​ខ្លាំង​រាល់ថ្ងៃ ត្រូវ​ប្រុង​ប្រ័​ត្ន​ចំពោះ​កូនចៅ​មិន​ត្រូវ​ឲ្យ​លេង​ទឹក ហើយ​មុន​ចូល​ដេក​ផ្ទះ​ទាប​ត្រូវ​ពិនិត្យ​មើល​ឲ្យ​បាន​ច្បាស់លាស់​មុន​ចូល​ដេក​ខ្លាច​សត្វ​អ​សិ​រពឹស​ដែល​បណ្តាល​គ្រោះថ្នាក់​កើតឡើង​បាន​គ្រប់ពេល​៕ ដោយ ៖ ប៊ុ​ន ធឿ​ន

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ