ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទ្រាំ​លែង​បាន​! លួចលាក់​មាន​ស្រី​ជា​ច្រើន រួច​ដេក​ឱប​គ្នា​ក្នុងផ្ទះ​ចំការ​ទៀត ជូន​​៣​កាំបិត

3 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ស្ត្រី​វ័យ​៣៦​ឆ្នាំ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ភ្លាម​ៗ ក្រោយ​ពី​ចាក់​ប្រហារ​សម្លាប់​ប្តី​របស់​ខ្លួន ដោយ​ប្រើ​កាំបិត​ចុង​ស្រួច បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ៅ​ង​៣​និង​១០​នាទី​រសៀល ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២០ ស្ថិត​នៅ​ចំណុច​វាល​រំពេ…

ខេត្តស្ទឹងត្រែង ៖ ស្ត្រី​វ័យ​៣៦​ឆ្នាំ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ភ្លាម​ៗ ក្រោយ​ពី​ចាក់​ប្រហារ​សម្លាប់​ប្តី​របស់​ខ្លួន ដោយ​ប្រើ​កាំបិត​ចុង​ស្រួច បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ៅ​ង​៣​និង​១០​នាទី​រសៀល ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២០ ស្ថិត​នៅ​ចំណុច​វាល​រំពេ ភូមិ​កាតូត ឃុំ​កំ​ភុ​ន ស្រុក​សេ​សាន​។

ស្រី្ត​ជា​ជន​ដៃដល់​ខាងលើ​ឈ្មោះ ហួត សុខ​ឡេ​ង អាយុ​៣៦​ឆ្នាំ រស់នៅ​សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង បាន​ចាក់​ប្រហារ​ទៅ​លើ​ប្តី​របស់​ខ្លួន​ឈ្មោះ ម៉ុ​ល ចាន់ អាយុ​៣៣​ឆ្នាំ បង្ក​ឱ្យ​មាន​ស្លាកស្នាម​របួស​ចំនួន​៣​កន្លែង ដោយ​ស្លាកស្នាម​ទី​១-​គល់ភ្លៅ​ខាងស្តាំ​មួយ​កាំបិត ទី​២-​ក្រោម​ជង្គង់​ខាងស្តាំ​មួយ​កាំបិត និង​ស្លាកស្នាម​ទី​៣-​ប្រអប់ដៃ​ខាងឆ្វេង​មួយ​កាំបិត នេះ​បើ​តាម​ការ​អះអាង​របស់​នគរ​បាល​។

ទាក់ទិន​នឹង​ករណី​ឃាតកម្ម​ខាងលើ​នេះ បើ​តាម​ការ​រៀបរាប់​របស់​ស្ត្រី​ដៃដល់ បាន​ប្រាប់​ទៅ​សមត្ថ​កិច្ច​ឱ្យ​ដឹង​ថា ដោយសារ​តែ​ខ្លួន​ទ្រាំទ្រ​ពុំ​បាន​នៅ​ពេល​ដែល​ប្តី​របស់​ខ្លួន​លួចលាក់​មាន​ស្រី​ជា​ច្រើន រហូត​ដល់​ថ្នាក់​យក​មក​លាក់​នៅផ្ទះ​ចំការ រួច​ដេក​អោប​គ្នា ដោយ​គ្មាន​គិត​ប្រពន្ធ និង​កូន​ឈឺ​ទាល់​តែ​សោះ​។

ស្ត្រី​ដដែល​បន្ត​ថា ពេល​ដែល​នាង​តាម​មក​ដល់​ផ្ទះ​ចំការ​ក៏​ឃើញ​ហេតុការណ៍​ជាក់ស្តែង​បែប​នេះ នាង​ក៏​បាន​ប្រវាយប្រតប់ ហើយ​ចាប់​បាន​កាំបិត​ចាក់​ទៅ​ប្តី​ខ្លួន​តែ​ម្តង​។

នគរបាល​នៃ​អធិការដ្ឋាន​ស្រុក​សេ​សាន បានឱ្យ​ដឹង​ថា ស្ត្រី​ដែល​ជា​ជន​ដៃដល់ ក្រោយ​ធ្វើ​សកម្ម​ភាព​ចាក់​សម្លាប់​ប្តី​រួច​ហើយ​នោះ គឺ​មិន​បាន​រត់គេច​ខ្លួន​ទៅ​ណា​ឡើយ ដោយ​រង់ចាំ​ប្រគល់​ខ្លួន​ជូន​សមត្ថកិច្ច​តែ​ម្តង​។

បច្ចុប្បន្ន​សព​ជន​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​ស្ត្រី​ដៃដល់​ត្រូវ​កម្លាំង​នគរបាល​ស្រុក ចាប់​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ