តាមទ្រឹស្តីព្រះពុទ្ធសាសនាបានពន្យល់ថាគោលធម៌៥ប្រការជាធម៌ដែលអ្នកដឹកនាំគួរសង្គ្រោះ នេះជាគោលធម៌ក្នុងការដាក់ផែនការនយោបាយគ្រប់គ្រងកិច្ចការរបស់រដ្ឋ ដើម្បីសង្គ្រោះប្រជាពលរដ្ឋឲ្យមានជីវភាពប្រសើរឡើង ប្រទេសជាតិរុងរឿង ។ គោលធម៌៥ប្រការនោះគឺ ៖
១- វៃឆ្លាតក្នុងការដឹកនាំប្រទេសជាតិឲ្យចម្រើនរុងរឿងខាងផ្នែកសេដ្ឋកិច្ច ដែលតម្រូវឱ្យអ្នកគ្រប់គ្រងត្រូវជាមនុស្សឆ្លាតខាងផ្នែកសេដ្ឋកិច្ចមានកម្រិតខ្ពស់ ដើម្បីជីវភាពប្រជារាស្ត្ររស់នៅដោយសុខសាន្ត ។
២- ឆ្លាតក្នុងការទំនុកបម្រុងមន្ត្រីរាជការឱ្យមានជីវភាពសមរម្យ ចេះជ្រើសរើសមនុស្សចូលមកធ្វើការឱ្យចំមុខនាទីច្បាស់លាស់ និងចាត់ចែងមុខតំណែងឲ្យបានត្រឹមត្រូវទៅតាមសកម្មភាពជាក់ស្តែង ស្របទៅនឹងសមត្ថភាពដោយមិនរើសអើង ។
៣- ចងសម្ព័ន្ធប្រជាពលរដ្ឋដោយមានទំនាក់ទំនងល្អ វៃឆ្លាតក្នុងការកែខៃបញ្ហាសង្គម ចេះរួមចិត្ត រួមគំនិតរបស់ប្រជារាស្ត្រ ដើម្បីទ្រទ្រង់អាជីវកម្មដោយការផ្តល់ប្រាក់កម្ចីទៅបណ្តាក់ទុន ឬប្រកបរបរផ្សេងៗក្នុងអត្រាការប្រាក់ទាបបំផុត ។
៤- មានវាចាពីរោះគួរជាទីសណ្តាប់ ប្រកបដោយសាមគ្គីភាព ប្រើពាក្យសម្តីជាមួយអ្នកស្តាប់ឲ្យបានសមរម្យ តាមវ័យ តាមឋានៈ ទាក់ទាញឲ្យមនុស្សធ្វើល្អ លើកតម្កើងសេចក្តីល្អ ។
៥- កម្ចាត់ឥទ្ធិពលអាក្រក់ផ្សេងៗដូចជា ពួកអ្នកមានអំណាចនៅពីលើច្បាប់ ចោរលួចចោរប្លន់ និងអបាយមុខផ្សេងៗ ដើម្បីឲ្យប្រជាពលរដ្ឋរស់នៅដោយសុខសាន្ត ។
អ្នកដឹកនាំរូបណាងប្រតិបត្តិតាមគោលធម៌ទាំង៥នេះដោយបរិបូណ៌ហើយ អ្នកដឹកនាំរូបនោះឈ្មោះថាជាមនុស្សប្រកបដោយធម៌ ដឹកនាំយកជាតិជាធំ ។ សាន សារិន
ចែករំលែកព័តមាននេះ