អាការស្លាក់ខ្យល់កើតពីការស្ទះណែននៃបំពង់ខ្យល់ អាចជាអាហារឬកម្អួតដែលធ្លាក់ចូលខុសផ្លូវ ឬជាវត្ថុមានធ្មេញដែលបានបាក់ ឬក៏គ្រូពេទ្យធ្វើធ្មេញឱ្យធ្លាក់ចូលទៅក្នុងបំពង់កជាដើម ជាហេតុបង្កឱ្យស្ទះខ្យល់ ។
អាការទាំងនេះមានដូចជា៖
-ឃើញជនរងគ្រោះយកដៃច្បាមត្រង់ក ហើយមិនអាចនិយាយបាន ។
-បើមិនយកវត្ថុដែលស្ទះនោះចេញទេ ជនរងគ្រោះនឹងមានអាការស្លេកមុខ សរសៃឈាមនៅបរិវេណផ្ទៃមុខនិងកប៉ោងចេញមក ។
-បើវត្ថុនោះនៅតែជាប់ក្នុងបំពង់ខ្យល់ យកចេញមិនបានជនរងគ្រោះនឹងសន្លប់ ដោយសារស្ទះខ្យល់ ។
វិធីជួយសង្គ្រោះអាការស្លាក់ខ្យល់សម្រាប់ក្មេងតូចនិងទារកមានដូចជា៖
-បើជនរងគ្រោះជាក្មេងតូច គួរចាប់គេឱ្យផ្កាប់មុខ ហើយទះឱ្យញាប់ជាប់គ្នាត្រង់ខ្នងតិចៗ ។
-ឱ្យលត់ជង្គង់ចុះហើយឱនចុះក្រោមរួចទះជាប់ៗត្រង់ស្លាបប្រចៀវទាំងពីរចំនួន៤ដង ។
-ចំពោះទារកវិញលើកដាក់លើដៃរបស់អ្នកឱ្យសំយុងក្បាលចុះមកទាបជាងដើមទ្រូងត្រកងក្បាល និងដើមស្មាទារកដោយដៃម្ខាង ហើយប្រើដៃម្ខាងទៀតទះតិចៗ៤ដង ។
-ព្យាយាមធ្វើយ៉ាងណាឱ្យគេក្អកចេញមក ។
-បើនៅមិនក្អកអ្នកត្រូវយកដៃទះខ្នងចន្លោះស្លាបប្រចៀវទាំងសងខាងលឿនៗចំនួន៤ដងទៀត ។
-ពិនិត្យមើលក្នុងមាត់របស់ជនរងគ្រោះ ហើយឱ្យគាត់ព្យាយាមប្រើម្រាមដៃលូកចូលទៅក្នុងមាត់កៀរវត្ថុដែលនៅជាប់បំពង់កនោះចេញមក ។
-បើជនរងគ្រោះនៅដកដង្ហើមមិនចេញ រឿងចុងក្រោយដែលអ្នកគួរជួយបាន គឺទៅឈរនៅខាងក្រោយគាត់ ហើយយកដៃទាំងពីរឱបជុំវិញខ្លួនជនរងគ្រោះត្រង់បរិវេណក្បាលពោះក្រៀកដៃទាំងពីរឱ្យណែន ហើយរុញទ្បើងលើឱ្យបានលឿន ពេលនោះវត្ថុដែលនៅជាប់ស្ទះក្នុងបំពង់កនឹងច្រាល់ចេញមកតាមមាត់ ៕
ចែករំលែកព័តមាននេះ