ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យរមួលក្រពើ ឆក់យកជីវិតបុរសម្នាក់​ក្នុងស្ទឹង​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

​ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​បុរស​ម្នាក់​ចុះ​ងូតទឹក​ស្ទឹង សង្ស័យជើងរមួលក្រពើ ​បណ្តាល​ឱ្យ​លង់​​ទឹកបាត់បង់ជីវិត ហើយត្រូវបាន​សាច់ញាតិ​ប្រ​ទះ​​ឃើញសព​កាលពីវេលា​​ម៉ោង​៧និង​១០​នាទី​យប់​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០២០​ នៅ​ចំណុច​ស្ទឹង​ត្រើយ​ខាងកើត​ ស្ថិត​ភូមិ​ស្ពាន…

​ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​បុរស​ម្នាក់​ចុះ​ងូតទឹក​ស្ទឹង សង្ស័យជើងរមួលក្រពើ ​បណ្តាល​ឱ្យ​លង់​​ទឹកបាត់បង់ជីវិត ហើយត្រូវបាន​សាច់ញាតិ​ប្រ​ទះ​​ឃើញសព​កាលពីវេលា​​ម៉ោង​៧និង​១០​នាទី​យប់​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០២០​ នៅ​ចំណុច​ស្ទឹង​ត្រើយ​ខាងកើត​ ស្ថិត​ភូមិ​ស្ពាន ឃុំ​ស្ពាន​ស្រែង ស្រុក​ភ្នំស្រុក​ ខេត្តបន្ទាយមានជ័យ ។

លោក យឹ​ម សំណាង អភិបាលស្រុក​ភ្នំស្រុក​បាន​ប្រាប់​ថា​ ​ជន​រង​គ្រោះ​​ដែល​បាត់បង់ជីវិត​ខាងលើ​​ឈ្មោះ​ មាស ចាន់​ពេក ភេទ​ប្រុស ​អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

លោកអភិបាលស្រុក​​បាន​បញ្ជាក់​ថា ​នៅ​ពេល​ដែល​ជន​រង​គ្រោះ​ចុះ​ងូតទឹក​ស្ទឹង​ក្រោយ​ផ្ទះ​ ទំនង​ប្រហែលជា​រមួលក្រពើ​ជើង​ ​ទើប​​បណ្តាល​ឱ្យ​​លង់ទឹក ​ទំរាំ​សាច់ញាតិ​​ប្រទះ​​ឃើញ​ ហួសពេលទៅហើយ​ គឺ​ជន​រង​គ្រោះ​បាន​ដាច់ខ្យល់​​បាត់បង់ជីវិតទៅហើយ​​។

លោក​អភិបាល​ស្រុក​បាន​បញ្ជាក់​បន្ត​​ថា ​ក្រោយពី​​ទទួល​ព័ត៌មាន​​ខាងលើរួចមក ​មន្ត្រី​ជំនាញ​បាន​ចុះទៅ​ពិនិត្យសព​ជន​រង​គ្រោះ​ ហើយបានសន្និដ្ឋានថា ជនរងគ្រោះពិតជា​បាត់បង់ជីវិត​ដោយសារ​លង់ទឹក​​ប្រាកដមែន​​ ​បន្ទាប់មក​ក៏​ប្រគល់​សាក​ជូន​គ្រួសារ​ដើម្បី​រៀបចំ​​ធ្វើបុណ្យ​តាម​ប្រពៃណី​យ ។​

លោក​អភិបាល​ស្រុក​​បាន​បញ្ជាក់​​បន្តទៀត​ថា ​នៅ​ស្រុក​ភ្នំស្រុក​នៅ​​អំឡុង​​ស​ប្តា​ហ៍​នេះ​មាន​ករណី​លង់ទឹក​៣​ករណី​ ​ក្នុងនោះ​បាត់បង់ជីវិត​ចំនួន​៣​នាក់​ (ស្រី​២​នាក់​) និង​សង្គ្រោះ​រួច​ផុត​ពី​គ្រោះថ្នាក់​ក្មេង​ស្រី​៣​នាក់​ ។ ពាក់ព័ន្ធនឹងករណី​ខាងលើ​នេះ លោកអភិបាល​ស្រុក​​ក៏​បាន​​ធ្វើការ​​អំពាវនាវ​​ដល់​បងប្អូន​​ប្រជា​ពលរដ្ឋ នៅ​រដូវវស្សា​មានទឹក​ច្រើន ​ត្រូវ​ប្រុង​​ប្រយ័ត្ន​​ចំពោះ​កូនចៅ​ ការពារ​គ្រោះថ្នាក់​ដោយ​លង់ទឹក​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ