ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេរៀន​ព្រះពុទ្ធ​បង្រៀន​ពី​របៀប​រក​ទ្រព្យ

3 ឆ្នាំ មុន

បើ​តាម​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា ព្រះពុទ្ធ​មិន​ត្រឹមតែ​ជា​អ្នក​បង្រៀន​មនុស្ស​ឱ្យ​ស្គាល់ផ្លូវ​ល្អ​ប្រតិបត្តិ​បាន​សុខ​ទៅ​រក​សួគ៌ និព្វាន​ប៉ុណ្ណោះ​ទេ ព្រះ​អង្គ​ក៏​បាន​បង្រៀន​ឱ្យ​មនុស្ស​ចេះ​ពី​របៀប​រក​ទ្រព្យសម្បត្តិ រក​អាហារ​ទទួលទាន​យ៉ាង​ពិសេស​ទៀត​ផង ។ ខាងក្រោម​នេះ​ជា​មេរៀន​ជីវិត​ដែល​ព្រះ​អង្គ​បង្ហាត់បង្ហាញ​ឱ្យ​មនុស្ស​ចេះ​ពី​របៀប​រក​ទ្រព្យសម្បត្តិ​ដែល​មាន​៣​ចំណុច​ដូច​តទៅ ៖ ១-​ជា​អ្នក​វៃឆ្លាត​ក្នុង​ការ​លក់​ចេញ​ទិញ​ចូល ត្រូវ​ដឹង​ថា​ធ្វើ​យ៉ាងណា​ខាត…

បើ​តាម​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា ព្រះពុទ្ធ​មិន​ត្រឹមតែ​ជា​អ្នក​បង្រៀន​មនុស្ស​ឱ្យ​ស្គាល់ផ្លូវ​ល្អ​ប្រតិបត្តិ​បាន​សុខ​ទៅ​រក​សួគ៌ និព្វាន​ប៉ុណ្ណោះ​ទេ ព្រះ​អង្គ​ក៏​បាន​បង្រៀន​ឱ្យ​មនុស្ស​ចេះ​ពី​របៀប​រក​ទ្រព្យសម្បត្តិ រក​អាហារ​ទទួលទាន​យ៉ាង​ពិសេស​ទៀត​ផង ។

ខាងក្រោម​នេះ​ជា​មេរៀន​ជីវិត​ដែល​ព្រះ​អង្គ​បង្ហាត់បង្ហាញ​ឱ្យ​មនុស្ស​ចេះ​ពី​របៀប​រក​ទ្រព្យសម្បត្តិ​ដែល​មាន​៣​ចំណុច​ដូច​តទៅ ៖

១-​ជា​អ្នក​វៃឆ្លាត​ក្នុង​ការ​លក់​ចេញ​ទិញ​ចូល ត្រូវ​ដឹង​ថា​ធ្វើ​យ៉ាងណា​ខាត និង​ធ្វើ​យ៉ាងណា​ឱ្យ​ចំណេញ ស្គាល់​កាល ស្គាល់​រដូវ​នៃ​មុខរបរ​នីមួយ​ៗ ស្គាល់​ទីផ្សារ​សម្រាប់​លក់​ដូច​ជា​ស្គាល់​ថា កន្លែង​ណា​លក់​បាន​ថ្លៃ កន្លែង​ណា​លក់​បាន​ថោក ស្គាល់​សេចក្ដី​ត្រូវការ​របស់​មនុស្ស​ក្នុង​ទីនោះ​ៗ គេ​ត្រូវការ​ទំនិញ​ណា ត្រូវ​យក​ទំនិញ​នោះ​ទៅ​លក់ តាម​សេចក្ដី​ត្រូវការ​របស់​គេ​ពិតជា​កាក់កប​ប្រាកដ​ហើយ ។

២-​ត្រូវ​ព្យាយាម ខិតខំ​សង្វាត​ធ្វើ​កិច្ចការ​ដែល​ខ្លួន​កំពុង​ធ្វើ​នោះ មិន​ខ្ជិលច្រអូស មិន​បង្អាប់​ទំនិញ​ឲ្យ​ហួសពេល​វេលា​នៃ​សេចក្ដី​ត្រូវការ​របស់​អតិថិជន ។

៣-​ជា​អ្នក​ប៉ិន​ប្រសប់​ក្នុង​ការ​ទំនាក់ទំនង​រក​អតិថិជន​ឱ្យ​បាន​ច្រើន ទៅ​ទីណា​ៗ​តែង​មាន​គេ​រាប់អាន មាន​គេ​ស្រលាញ់ និង​ជាទី​ទុកចិត្ត​នៃ​អ្នកផង​ទាំងពួង ព្រោះ​អ្នក​ទាំង​អស់នោះ​ហើយ​ជា​អ្នក​ផ្តល់​ផល​ឱ្យ​យើង ។

កាលបើ​សាធុជន​ណា​ប្រព្រឹត្ត​ធ្វើ​តាម​មេរៀន​ព្រះ​សម្ពុទ្ធ​ទាំង​បី​ចំណុច​នេះ នឹង​ជា​អ្នក​ភប់ប្រសព្វ​តែ​នឹង​សេចក្តីចម្រើន រស់នៅ​ជា​សុខ​ពេញ​មួយ​ជីវិត ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ