ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ​នេសាទ គ្រា​ដែល​ទឹកទន្លេ​កំពុង​តូច​(​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២០ បាន​ចេញ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ​នេសាទ ស្ថិត​នៅ​ឃុំ​ពាម​ឆ្កោក ស្រុក​ជល​គី​រី ក្នុង​គោលបំណង​ការពារ…

ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២០ បាន​ចេញ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ​នេសាទ ស្ថិត​នៅ​ឃុំ​ពាម​ឆ្កោក ស្រុក​ជល​គី​រី ក្នុង​គោលបំណង​ការពារ និង​ថែរក្សា​ធនធាន​ជលផល ដែល​កំពុង​តែ​ធ្លាក់​ចុះ​ជា​រៀងរាល់ថ្ងៃ​។

លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជលផល នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តកំពង់​ឆ្នាំង បានឱ្យ​ដឹង​ថា ដើម្បី​ការពារ​ធនធាន​ជលផល​ក្នុង​រដូវ​បិទ​នេសាទ ដែល​ជា​រដូវ​ត្រី​ពង​កូន​នេះ មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល បាន​សហការ​ជាមួយ​មន្ត្រី​ផ្នែក សង្កាត់​ជលផល និង​កម្លាំង​អធិការ​រ​ដ្ឋា​ន​រដ្ឋបាល​ជលផល​ខាងត្បូង​បឹង​ទន្លេសាប បាន​ធ្វើការ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ដាក់​របាំ​ស្បៃ​មុង និងរ​បាំងសាច់​អួន​។ ជាមួយ​គ្នា​នេះ​បាន​រុះរើ​របាំង​រាំង​ផ្ជិ​ត​ព្រែក ដែល​ជា​ផ្លូវ​ត្រី​ឡើង​រក​ទីជំរក​ពង​កូន នៅ​ចំណុច បឹង​អញ្ចាញ​, ខ្វែង​ឆ្លុះ ,​កំពង់​អួរ​,​កប​ចេស និង​វាល​សំណាប ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​ភូមិ​ក្បាល​កន្លង់ ឃុំ​ពាម​ឆ្កោក ស្រុក​ជល​គី​រី​។

កិច្ច​ប្រតិបត្តិការ​ខាងលើ​នេះ ក្រុមការងារ​បាន​ឯកភាព​រុះរើ និង​បំផ្លាញ​ចោល​នៅ​នឹង​កន្លែង ដូច​ជា របាំង​ស្បៃ​មុង​៣២​កន្លែង​ប្រវែង​១៥០០​ម៉ែត្រ លប​លូ​ស្បៃ​មុង ៣២​គ្រឿង , បង្គោល​៨០០​ដើម និង​ចាក់​កូន​ត្រី​លែង​ចូល​ក្នុង​ទន្លេ​វិញ​បាន​ជាង​ចំនួន​៣០០​គីឡូក្រាម​ផង​ដែរ ។ ហើយ​កិច្ច​បង្ក្រាប​បទល្មើស​នៅ​ថ្ងៃ​នោះ​ផង​ដែរ សមត្ថកិច្ច​ចម្រុះ ក៏​បាន​ប្រើប្រាស់​កម្លាំង​សរុប​ចំនួន​៣៥​នាក់ មធ្យោ​បាយ​កាណូត​ចំនួន​៨ គ្រឿង ។

តាម​លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជលផល បានឱ្យ​ដឹង​ថា សូម​បងប្អូន​ប្រជាពលរដ្ឋ មេត្តា​កុំ​នេសាទ​ក្នុង​រដូវ​បិទ​នេសាទ កុំ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់ ដូច​ជា​ដាក់​របាំង​ស្បៃ​មុង របាំង​សាច់​អួន​ក្រឡា​ញឹក ដាក់​របាំង​រាំង​ផ្ជិ​ត​ព្រែក និង​ប្រើប្រាស់​ឧក​រណ៍​ឆក់​ត្រី​ជាដើម​។

សូម​បញ្ជាក់​ដែរ​ថា យោង​តាម​ស្ថានភាព​ទឹកទន្លេ​សព្វថ្ងៃ ដែល​ជា​ទឹកតូច​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក​ដែល​មន្ត្រី​ជំនាញ បានឱ្យ​ដឹង​ថា ដោយសារ​ធាតុអាកាស​ប្រែប្រួល របប​ទឹកភ្លៀង​មិន​គ្រប់គ្រាន់ គួប​ផ្សំ​របប​ទឹកទន្លេ​មេគង្គ មិន​ជួយ​បំពេញ​ផង​នោះ ផល​នេសាទ​ឆ្នាំ​នេះ ពិតជា​ខ្សត់ ជាក់​ជា​ពុំខាន​ឡើយ ។

ដោយហេតុ​នេះ​ហើយ ទើប​បច្ចុប្បន្ន ដោយសារ​តែ​មិន​រំពឹង​ចាប់​ត្រី​ក្នុង​ទន្លេ​បាន​ទៀត​នោះ បងប្អូន​ប្រជាពលរដ្ឋ​មួយ​ភាគ​ធំ​បាន​ងាក​មក​ចិញ្ចឹម​ត្រី​ជា​លក្ខណៈ​គ្រួសារ ខ្លះ​ចិញ្ចឹម​បែប​វារីវប្បកម្ម​វិញ ។ នេះ​ជា​អះអាង​របស់​មន្ត្រី​ជំនាញ ដែល​ធ្លាប់​អះអាង​កន្លង​មក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ