រាជធានីភ្នំពេញ ៖ តារាចម្រៀងស្រីដែលត្រូវបានចាត់ទុកជាសិល្បៈការិនីពហុជំនាញ និងកើតក្នុងត្រកូលអ្នកសិល្បៈបុរាណ និងជាពិធីការិនីពូកែសម្បូរវោហាស័ព្ទ អ្នកនាង ខាត់ សុឃឹម ធ្លាប់បានបង្ហើបប្រាប់មហាជនអ្នកគាំទ្រអោយបានដឹងកាលពីប៉ុន្មានខែមុននេះថា អ្នកនាង គ្រោងបង្កើតជំនួញដ៏ធំមួយនៅក្នុងដើមខែកញ្ញានេះ ។
នៅជុំវិញការរង់ចាំមើលរបស់មហាជនថា តើអ្នកនាង ខាត់ សុឃឹម និងស្វាមីក្មេងជាងវ័យរបស់នាងនឹងមានជំនួញអ្វីសម្រាប់បង្កភាពភ្ញាក់ផ្អើលនោះ ស្រាប់តែចូលដល់ដើមខែកញ្ញាភ្លាម បែរជាគ្មានលេចលឺដំណឹងពីការបើកហាងទៅវិញ ។ ប៉ុន្តែមហាជនអាចស្មានដឹងថាប្រហែលជាអ្នកនាង និងស្វាមីអាចសម្រេចពន្យារពេលបើកដំណើរការនៅក្រោយពិធីបុណ្យភ្ជុំបិណ្ឌវិញហើយ ពីព្រោះតារាចម្រៀងស្រីរូបនេះធ្លាប់បានបង្កើតប្រាប់ថា មិនយូរនោះទេ គ្រាន់តែមានកកស្ទះនៅដំណើរការមួយចំនួនប៉ុណ្ណោះ ។
យ៉ាងណាមិញ ជំនួញដែលអ្នកនាងមាននៅក្នុងដៃដែលនឹងគ្រោងបើកមួយនេះ អ្នកនាងបានសហការជាមួយបណ្តាប្រទេសកូរ៉េក្នុងការនាំចូលផលិតផលមួយចំនួន តែមិនទាន់ដឹងថា ជាប្រភេទអ្វីនោះទេ ប៉ុន្តែចំពោះការចំណាយលើកមុខជំនួញមួយនេះអាចឈានដល់២០ម៉ឺនដុល្លារឯណោះ ។
គួរបញ្ជាក់ផងដែរថា មហាជនក៏បានជូនពរនៃដំណើរការរកស៊ីមួយនេះរបស់អ្នកនាង អោយទទួលបានជោគជ័យផងដែរ ពីព្រោះកន្លងមកនេះ តារាចម្រៀងសម័យ និងប្រពៃណីរូបនេះធ្លាប់បានចាញ់បោកលុយជនខិលខូចអស់ប្រាក់យ៉ាងច្រើន ៕
ចែករំលែកព័តមាននេះ