ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយប្រហារ​ក្បួន​រថយន្ត​អនុ​ប្រធានា​ធិ​បតី​​ ឆក់​យក​ជីវិត​មនុស្ស​យ៉ាង​តិច​១០​នាក់

3 ឆ្នាំ មុន

ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ មនុស្ស​យ៉ាងតិច​១០​នាក់​បាន​ត្រូវ​​បាត់​បង់​ជីវិត​កាលពី​ថ្ងៃ​ទី​៩​កញ្ញា​នៅ​ក្រុង​កា​ប៊ុល ក្នុង​ការ​វាយប្រហារ​ដោយ​គ្រាប់បែក​មួយ ប្រឆាំង​ក្បួន​រថយន្ត​របស់​លោក​AMURLLAH SALEH​ អនុ​ប្រធានាធិបតី​ទី​មួយ​អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​គេ​ស្គាល់​ថា​ជា​អ្នក​ប្រឆាំង​ពួក​តា​លី​បង់​ខ្លាំងក្លា​បំផុត​។ ការ​វាយប្រហារ​នោះ​កើត​មាន​ខណៈ​ការ​ចរចា​សន្តិភាព រវាង​ពួក​បះបោរ​និង​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន…

ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ មនុស្ស​យ៉ាងតិច​១០​នាក់​បាន​ត្រូវ​​បាត់​បង់​ជីវិត​កាលពី​ថ្ងៃ​ទី​៩​កញ្ញា​នៅ​ក្រុង​កា​ប៊ុល ក្នុង​ការ​វាយប្រហារ​ដោយ​គ្រាប់បែក​មួយ ប្រឆាំង​ក្បួន​រថយន្ត​របស់​លោក​AMURLLAH SALEH​ អនុ​ប្រធានាធិបតី​ទី​មួយ​អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​គេ​ស្គាល់​ថា​ជា​អ្នក​ប្រឆាំង​ពួក​តា​លី​បង់​ខ្លាំងក្លា​បំផុត​។

ការ​វាយប្រហារ​នោះ​កើត​មាន​ខណៈ​ការ​ចរចា​សន្តិភាព រវាង​ពួក​បះបោរ​និង​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន ត្រូវ​ជម្រុញ​នៅ​ទីក្រុង​ដូ​ហា​។

អនុ​ប្រធានាធិបតី​រូប​នោះ​រៀបរាប់​ថា​ពេល​យើង​ធ្វើ​ដំណើរ​ទៅ​កាន់​ការិយាល័យ ក្បួន​រថយន្ត​របស់​យើង​រង​ការ​វាយប្រហារ​។ ខ្ញុំ​គេច​ផុត​ពី​គ្រោះថ្នាក់​ដោយ​គ្រាន់តែ​មានការ​រលាក​មុខ​និង​ដៃ​ប៉ុណ្ណោះ​។ គួរ​ឲ្យ​សោកស្ដាយ​ជន​ស៊ី​វិល​១០​នាក់​ត្រូវ​បាត់បង់​ជិ​វិត ដោយ​ពួក​គេ​ភាគច្រើន​ជា​អ្នកធ្វើការ​ក្នុង​តំបន់​នោះ​។ ការ​វាយប្រហារ​ក្រៅពី​អ្នក​​បាត់​បង់​ជីវិត​មាន​អ្នក​របួស​១៥​នាក់ ក្នុង​នោះ​មួយ​ចំនួន​ជា​អង្គរក្ស​របស់​លោក​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ