ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​លែង​ត្រី​ជិត​៦​ម៉ឺន​ក្បាល​​ទៅ​ក្នុង​បឹង​ក្រម​​​

3 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ​ ៖ ក្រោម​ការ​ចង្អុលបង្ហាញ​និង​យកចិត្តទុកដាក់​ឯកឧត្តម​បណ្ឌិត​ជាម ច័ន្ទ​សោភ័ណ អភិបាល​នៃ​គណៈ​អភិបាលខេត្ត នា​ព្រឹកថ្ងៃ​ទី​០៩ កញ្ញា នេះ បាន​ចាត់​ឱ្យ​ឯកឧត្តម ពាង…

ខេត្ត​ត្បូងឃ្មុំ​ ៖ ក្រោម​ការ​ចង្អុលបង្ហាញ​និង​យកចិត្តទុកដាក់​ឯកឧត្តម​បណ្ឌិត​ជាម ច័ន្ទ​សោភ័ណ អភិបាល​នៃ​គណៈ​អភិបាលខេត្ត នា​ព្រឹកថ្ងៃ​ទី​០៩ កញ្ញា នេះ បាន​ចាត់​ឱ្យ​ឯកឧត្តម ពាង ណា​រិ​ទ្ធ អភិបាលរង​ខេត្ត អញ្ជើញ​ចូលរួម​សំណេះសំណាល​នៅ​សហ​គមន៍​បឹង​ក្រម ឃុំ​ជាំ​គ្រវៀន ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ និង​ព្រ​លែង​កូន​ត្រី៤​ប្រភេទ​ស្មើ​៥៧.០០០​ក្បាល ទៅ​ក្នុង​បឹង​ក្រម ដើម្បី​ត្រៀម​ក្នុង​ពិធី​ចាប់​ត្រី តាម​លក្ខណៈ​ប្រពៃណី​ពី​ដូនតា​ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ខែកុម្ភៈ ដើមឆ្នាំ​២០២១ ខាង​មុខ​ ។ ប្រយោជន៍​បង្កើត​នូវ​ភាព​សប្បាយ​រីករាយ​ដោយ​មាន​ប្រជាពលរដ្ឋ​រាប់រយ​នាក់ ចុះ​ចាប់​ត្រី​និង​រាំ​លេង​កំសាន្ត​​ផង​ដែរ​។

លោក​ហេង ពិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ ​និង​នេសាទ​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹង​ថា នៅ​បឹង​ក្រម​ខាងលើ​ឱ្យ​តែ​មក​ដល់​ខែកុម្ភ​: ជា​ពេលវេលា​ដែល​ត្រូវ​ទឹក​ស្រក និង​ក្នុង​រដូវប្រាំង​អាជ្ញាធរ​បាន​រៀបចំ​ឲ្យ​មានកម្ម​វិធី​ចាប់​ត្រី ជា​លក្ខណៈ​ប្រពៃណី ដែល​មាន​រាប់រយ​ឆ្នាំ​មក​ហើយ​។ សូម​បញ្ជាក់​ថា​ ឯកឧត្តម​បណ្ឌិត​ជាម ច័ន្ទ​សោភ័ណ​អភិបាលខេត្ត​និង​លោក​ជំទាវ ព្រមទាំង​សហការី ថ្នាក់ដឹកនាំ​ខេត្ត​នា​ពេល​កន្លង​ទៅ​បាន​អញ្ជើញ​ចូល​រួម​បង្កើត​នូវ​ភាព​សប្បាយ​រីករាយ ជាមួយនឹង​ប្រជាពលរដ្ឋ ព្រមទាំង​ផ្ដល់​ប្រាក់​រង្វាន់​ដល់​ប្រជាពលរដ្ឋ​ណា ដែល​បាន​ចាប់​ត្រី​ច្រើន​ជាងគេ​ទៀត​ផង​។

លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ត្បូងឃ្មុំ​មាន​ប្រសាសន៍​បន្ត​ថា នៅ​ក្នុង​ខែកញ្ញា រាល់​ឆ្នាំ​ទឹក​បឹង​ក្រម គឺ​មានទឹក​ល្ហល្ហាច​ច្រើន ដោយសារ​តែ​សម្បូរ​ភ្លៀង​ធ្លាក់​ដោយ​បាន​ហូរ​ចាក់​មក​ពី​គ្រប់​តំបន់​ចូល​ក្នុង​បឹង​ក្រម​នេះ​។ តែ​មក​ដល់​ខែកញ្ញា ២០២០ ទឹក​បឹងមិន​​សំបូរ​ទាល់តែ​សោះ កត្តា​នេះ​នាំ​ឲ្យ​មានការ​ព្រួយបារម្ភ​ខ្លះ​ក្នុង​ពេល​ខាង​មុខ​ដល់​ពេលវេលា​ដែល​ត្រូវ​ចុះ​ចាប់​ត្រី​នោះ​នឹង​ធ្វើ​ឲ្យ​ផ្ទៃ​ទឹក​បឹង​រាក់​។​ទោះជា​បែប​នេះ​ក្តី​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ គឺ​បាន​បង្កើត​នូវ​ភាព​សប្បាយ​រីករាយ ដោយ​រក្សា​នូវ​ប្រពៃណី​តាំងពី​ដូនតា​ទំនៀមទម្លាប់​នៃ​ការ​ចាប់​ត្រី ដែល​បាន​ធ្វើ​មក​ដល់​សព្វ​ថ្ងៃនេះ​។​

ប្រជាពលរដ្ឋ​មក​ពី​គ្រប់​ទិស​ទី​មាន​ក្មេង​ចាស់​ប្រុស​ស្រី នៅ​ពេល​ដែល​គេ​ប្រើ​អង្រុត​ចាប់​ត្រី​បាន​យក​មក​អាំង​ហូប​ជាមួយ​និង​បាយ ដែល​មើលទៅ​នៅ​លើ​មាត់បឹង​ជុំវិញ​បឹង​ក្រម គឺ​មាន​មនុស្ស​រហូត​ទៅ​ដល់​រាប់​ពាន់​នាក់ ពិតជា​មាន​ភាព​សប្បាយ​រីករាយ​។​ដោយ​មានការ​យកចិត្តទុកដាក់​ពី​សំណាក់​អាជ្ញាធរ​ខេត្ត បឹង​ក្រម​នេះ​ត្រូវ​បាន​ជីក​ពង្រីក​ឲ្យ​ធំ​ជាង​មុន​ទៀត​ផង​។

ឯកឧត្តម​ពាង ណា​រិ​ទ្ធិ អភិបាលរង​ខេត្ត មាន​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​បងប្អូន​ក្នុង​សហគមន៍​ទាំងមូល​និង​ជូនពរ​ដល់​បង​ប្ងូ​ន​មាន​សុខភាព​ល្អ​និង​ជៀស​ផុត​ព​ជំងឺ​កូ​វី​ដ ១៩ ទាំងអស់​គ្នា​។ ឯកឧត្តម​បន្ត​ទៀត​ថា ដោយ​ពិនិត្យ​ឃើញ​ពី​សក្តានុពល​នៃ​ភូមិសាស្ត្រ​នេះ សម្រាប់​វិស័យ​ទេសចរណ៍វប្បធម៌ ឯកឧត្តម​អភិបាលខេត្ត បាន​ដាក់​ចេញ​នូវ​ផែន ការ​អភិវឌ្ឍ​ឲ្យ​មាន​រចនាសម្ព័ន្ធ​ត្រឹមត្រូវ ពង្រីក​វិសាលភាព​ឲ្យ​កាន់តែ​ទូលំទូលាយ​ដែល​ជំហាន​ដំបូង​បាន​ជីក​ពង្រីក​ទីធ្លា​របឹង​បន្ថែម ដើម្បី​ប្រែ​ក្លាយជា​រមណី​ដ្ឋា​ន​ទេស ចរណ៍ វប្បធម៌​ធម្មជាតិ ឲ្យ​បាន​គ្រប់​រដូវ​កាល​។

បឹង​ក្រម នឹង​ក្លាយជា​រមណីយដ្ឋាន​ទេសចរណ៍វប្បធម៌​ធម្មជាតិ ដែល​អាច​បង្កើត​ការងារ​និង​ប្រាក់​ចំណូល​បន្ថែម​សម្រាប់​ប្រជាពលរដ្ឋ​ប្រចាំ​តំបន់​នេះ​។ ដូច្នេះ​យើង​ត្រូវ​ចូលរួម​ទាំងអស់​គ្នា​មើលថែ​ទាំ​ត្រី​ទាំងនេះ កុំ​មានការ​លួច​ប្រើ​ឧបករណ៍​ខុសច្បាប់ ជា​ពិសេស​ឧបករណ៍​ឆក់​ត្រី ដែល​បំផ្លាញ​ធ្ងន់ធ្ងរ​ដល់​ធនធាន​មច្ឆជាតិ​គ្រប់​ប្រភេទ​និង​រក្សា​ព្រៃ​ជុំវិញ​ទី​នេះ​ឲ្យ​បាន​ល្អ ក្លាយជា​ម្លប់​សម្រាប់​ភ្ញៀវ​ទេសចរ ​៕


អត្ថបទសរសេរ ដោយ