ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

COVID-19 ៖ អង់គ្លេស​ហាមឃាត់​ការ​ប្រមូលផ្ដុំ​មនុស្ស​លើស​ពី​៦​នាក់

3 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ ប្រទេស​អង់គ្លេស​បាន​ប្រកាស​ពី​ការ​ហាមឃាត់​ការ​ប្រមូលផ្ដុំ​មនុស្ស​លើស​ពី​៦ ​នាក់​ចាប់ពី​ថ្ងៃ​ទី​១៤ កញ្ញា​ទៅ ដើម្បី​តស៊ូ​ប្រឆាំង​ការ​កើនឡើង​នៃ​ការ​ឆ្លង​វីរុស COVID-19ក្នុង​ប្រទេស ។ រដ្ឋាភិបាល​អង់គ្លេស​ប្រកាស​ថា ការ​ប្រមូលផ្ដុំ​មនុស្ស​លើស​ពី​៦​នាក់​នឹង​ត្រូវ​ហាមឃាត់​ចាប់ពី​ថ្ងៃ​ទី​១៤…

ប្រទេស​អង់គ្លេស ៖ ប្រទេស​អង់គ្លេស​បាន​ប្រកាស​ពី​ការ​ហាមឃាត់​ការ​ប្រមូលផ្ដុំ​មនុស្ស​លើស​ពី​៦ ​នាក់​ចាប់ពី​ថ្ងៃ​ទី​១៤ កញ្ញា​ទៅ ដើម្បី​តស៊ូ​ប្រឆាំង​ការ​កើនឡើង​នៃ​ការ​ឆ្លង​វីរុស COVID-19
ក្នុង​ប្រទេស ។

រដ្ឋាភិបាល​អង់គ្លេស​ប្រកាស​ថា ការ​ប្រមូលផ្ដុំ​មនុស្ស​លើស​ពី​៦​នាក់​នឹង​ត្រូវ​ហាមឃាត់​ចាប់ពី​ថ្ងៃ​ទី​១៤ កញ្ញា​ទៅ ដើម្បី​តស៊ូ​ប្រឆាំង​ការ​ឆ្លង​រាលដាល​នៃ​វីរុស​ដែល​កត់សម្គាល់​ឃើញ​មានការ​កើន
ច្រើន​​ពិសេស​ក្នុង​ចំណោម​យុវវ័យ ។ មុន​បើក​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​នា​រសៀល​ថ្ងៃ​ទី​៨ កញ្ញា​ ខុ​ន្ទ​កាល័យ​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោក​បូ​រី​ស​ច​ន​សុ​ន គូសបញ្ជាក់​ថា កំណត់​នា​បច្ចុប្បន្ន​ការ​ជួប​ជុំ​មនុស្ស​៣០​នាក់ ការ​កម្រិត​ថ្មី​នោះ​នឹង​អនុវត្ត​សម្រាប់​ការ​ប្រមូលផ្ដុំ​នៅ​ខាងក្នុង​និង​ខាង​ក្រៅ បណ្ដា​ទីតាំង​ឯកជន​និង​នៅ​តាម​កន្លែង​ដូច​ជា​បារ និង​ភោជនីយដ្ឋាន ។

តាម​សាលារៀន កន្លែង​ធ្វើ​ការ ទីតាំង​កីឡា​និង​ពិធី​រៀប​ការ មិន​ទាក់ទិន​ជាមួយ​ការ​រិ​ត​ត្បិត​ថ្មី​នោះ​ទេ ។ តាម​សេចក្ដី​ប្រកាស​មួយ​នាយក​រដ្ឋមន្ត្រី​លោក​បូ​រី​សច​ន​សុ​ន​ថ្លែង​ថា យើង​ត្រូវ​មាន​ប្រ​តិ
កម្មនា​ពេល​នេះ ដើម្បី​រារាំង​វីរុស​កុំ​ឲ្យ​ឆ្លង​រាលដាល ៕ ដក​ស្រង់​ចេញពីវេបសាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ