ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លោក​​វេ​ង សា​ខុន សន្យា​ជួយ​បង្រៀន​​​របៀប​​ចិញ្ចឹម​កង្កែប ដើម្បី​បង្កើន​ជីវភាព​ពលរដ្ឋ​ក្នុង​ដំណាក់កាល​កូ​វី​ដ

3 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​ ៖ ស្នាក់​ការ​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ត្រូវ​បង្កើត​ឡើង​ក្នុង​ពេល​ខាង​មុខ​ឲ្យ​បាន​គ្រប់​ទាំង​១៥​ឃុំ នៅ​ក្នុងស្រុក​កំពង់សៀម នេះ​ជា​ប្រសាសន៍​របស់​​លោក​វេ​ង សា​ខុន សមាជិក​គណៈកម្មាធិការ​កណ្ដាល​អនុប្រធាន​ក្រុមការងារ​ថ្នាក់​កណ្ដាល​ចុះ​ជួយ​ខេត្តកំពង់ចាម ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ស្រុក​ជើងព្រៃ ស្រុក​កំពង់សៀម​ខេត្តកំពង់ចាម​និង​ស្រុក​តំបែរ​ខេត្ត​ត្បូងឃ្មុំ ថ្លែង​​កាលពី​ព្រឹក​ថ្ងៃ​ទី​៥​…

ខេត្តកំពង់ចាម​ ៖ ស្នាក់​ការ​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ត្រូវ​បង្កើត​ឡើង​ក្នុង​ពេល​ខាង​មុខ​ឲ្យ​បាន​គ្រប់​ទាំង​១៥​ឃុំ នៅ​ក្នុងស្រុក​កំពង់សៀម នេះ​ជា​ប្រសាសន៍​របស់​​លោក​វេ​ង សា​ខុន សមាជិក​គណៈកម្មាធិការ​កណ្ដាល​អនុប្រធាន​ក្រុមការងារ​ថ្នាក់​កណ្ដាល​ចុះ​ជួយ​ខេត្តកំពង់ចាម ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ស្រុក​ជើងព្រៃ ស្រុក​កំពង់សៀម​ខេត្តកំពង់ចាម​និង​ស្រុក​តំបែរ​ខេត្ត​ត្បូងឃ្មុំ ថ្លែង​​កាលពី​ព្រឹក​ថ្ងៃ​ទី​៥​ កញ្ញា​ ឆ្នាំ​២០២០ ក្នុង​ឱកាស​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ស្នាក់​ការ​គណបក្ស​ប្រជាជន​កម្ពុជា​ឃុំ​អូរ​ស្វាយ ស្រុក​កំពង់សៀម ដោយ​បាន​ចំណាយ​ថវិកា​ប្រមាណ​ជាង​៤​ម៉ឺន​ដុល្លារ ។ ​ជាមួយ​នោះ​ដែរ ​លោក​​ក៏​បាន​សន្យា​ឲ្យ​ក្រុមការងារ​ចុះ​បង្រៀន​ពី​របៀប​ចិញ្ចឹម​កង្កែប​និង​បច្ចេកទេស​ផ្សេង​ទៀត ដើម្បី​លើកកម្ពស់​ជីវភាព​ពលរដ្ឋ​នៅ​តំបន់​ជនបទ​។

​លោក​អ៊ុ​ន ចាន់​ដា ប្រធាន​គណៈកម្មាធិការ​គណ​​​បក្ស​ប្រជាជន​កម្ពុជា​ខេត្ត​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​ ​អគារ​សាងសង់​អំពី​បេតុង​ប្រក់​ក្បឿង​ជា​សមិទ្ធិ​ផល​ថ្មី​មួយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​កំពង់សៀម ត្រូវ​បាន​សម្ភោ​ធ​ដាក់​ឱ្យ​ប្រើប្រាស់​នា​ពេល​កន្លង​មក ដោយ​បាន​ដឹកនាំ​កសាង​ដោយ​លោក​​វេ​ង សា​ខុន ដែល​បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​និង​មួយ​ផ្នែក​ទៀត គៀងគរ​ពី​សប្បុរសជន​មក​កសាង​។​

​ជាក់ស្ដែង​នៅ​ព្រឹក​ថ្ងៃ​ទី​៥ ​កញ្ញា អគារ​សាងសង់​ពី​បេតុង​ប្រក់​ក្បឿង​របស់​ស្នាក់​ការ​គណបក្ស​ប្រជាជន​កម្ពុជា​ឃុំ​អូរ​ស្វាយ ត្រូវ​បាន​កាត់​ខ្សែបូរ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ ដែល​បាន​ដឹកនាំ​កសាង​ដោយ​​លោក​​អ៊ុ​ក សា​វុ​ធ និង​មានការ​បរិច្ចាគ​ដី​ពី​លោក​ឧត្តមសេនីយ៍ត្រី​សោ សា​វឿ​ន​ផង​ដែរ​។

​លោក​​អ៊ុ​ន ចាន់​ដា មាន​ប្រសាសន៍​បន្ត​ថា​នៅ​ពេល​ដែល​ទទួល​បាន​សមិទ្ធផល​ថ្មីស្រឡាង​នេះ​ហើយ​ប្រធាន​គណបក្ស​ឃុំ​នៅ​មូលដ្ឋាន​និង​សហការី​ត្រូវ​តែ​នាំ​គ្នា​ខិតខំ​ថែរក្សា ធ្វើ​យ៉ាងណា​ប្រើប្រាស់​ឲ្យ​បាន​យូរអង្វែង​ទៅ​ថ្ងៃ​អនាគត​។​គួរ​រំលឹក​ថា​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ឆ្នាំ​២០១៨ កន្លង​ទៅ ប្រជាជន​បាន​នាំ​គ្នា​បោះ​ឆ្នោត​គាំទ្រ​ជូន​គណបក្ស​ប្រជាជន​កម្ពុជា រហូត​ទទួល​បាន​ជោគជ័យ​និង​មិន​មានការ​បង្ខិតបង្ខំ​ណាមួយ​នោះ​ទេ​។​ និយាយ​ដោយឡែក​យុវជន ដែល​មាន​អាយុ​គ្រប់​បោះ​ឆ្នោត​សូម​ឱ្យ​កម្លាំង​នៅ​មូលដ្ឋាន ត្រូវ​យកចិត្តទុកដាក់​ធ្វើ​យ៉ាងណា​ឱ្យ​ពួក​គាត់ មានការ​ជឿ​ទុកចិត្ត​មក​លើ​គណបក្ស​ប្រជាជន ដើម្បី​ឆ្ពោះទៅ​រក​ភាព​ជោគជ័យ​នៅ​ក្នុង​ឆ្នាំ​២០២២​និង ២០២៣​ខាង​មុខ ដើម្បី​គាំទ្រ​បេក្ខភាព​សម្ដេច​តេ​ជោ​សែន ជា​នាយក​រដ្ឋមន្ត្រី​បន្ត​ទៅ​ទៀត​។

​លោកវេ​ង សា​ខុន មាន​ប្រសាសន៍​ឱ្យ​ដឹង​ដែល​ថា នៅ​ក្នុង​អំឡុង​ឆ្នាំ ១៩៩៨ គ្រា​ដែល​ប្រទេស​កម្ពុជា​មាន​សុខ​សន្តិភាព​ពាសពេញ​ផ្ទៃ​ប្រទេស រូប​លោក​ត្រូវ​បាន​ថ្នាក់លើ​ចាប់​ឲ្យ​បម្រើ​ការងារ​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ​និង​ស្រុក​ជើងព្រៃ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​។ ក្រៅពី​ការងារ​ពង្រឹង​នៅ​មូលដ្ឋាន​ក​ត្រៀម​អំណោយ​សម្រាប់​ចែក​ជូន​ដល់​ចាស់ជរា​គ្មាន​ទីពឹង នៅ​ស្រុក​ទាំង​បី​ក្នុងអំឡុងពេល ដែល​កំពុង​តែ​កើតឡើង​នៃ​ជម្ងឺ covid-19​នៅ​កម្ពុជា​។

លោក​​វេ​ង សា​ខុន មាន​ប្រសាសន៍​បន្ត​ថា​រហូត​ដល់​ដំណាច់ឆ្នាំ ២០២១​ខាង​មុខ​នេះ​ស្នាក់​ការ​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ត្រូវ​បង្កើត​ឡើង​ឲ្យ​បាន​ទាំង​១៥​ឃុំ​នៅ​ក្នុងស្រុក​កំពង់សៀម ដើម្បី​ឲ្យ​មន្ត្រី​នៅ​មូលដ្ឋាន​ងាយស្រួល​បំពេញការងារ​។ ដោយសារ​តែ​ជំងឺ covid​បាន​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ផ្ទុះ​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០២០ នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​សេដ្ឋកិច្ច​មានការ​ធ្លាក់​ចុះ​ប្រមាណ 1% ជាមួយ​នោះ​សម្ដេច​តេ​ជោ​សែន ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា ក៏​បាន​ត្រៀម​នូវ​លក្ខណៈសម្បត្តិ​សព្វបែបយ៉ាង ដើម្បី​ធ្វើការ​ដោះស្រាយ​មិន​ឲ្យ​មាន​បញ្ហា​ចោទ​ឡើង​នោះ​ទេ​។

លោកបាន​បន្ត​ថា ​ដោយឡែក​សម្រាប់​ប្រជាពលរដ្ឋ​នៅ​ក្នុងស្រុក​កំពង់សៀម នឹង​ចាត់​ឲ្យ​មន្ត្រី​ជំនាញ​កសិកម្ម​ជួយ​បង្រៀន​ដល់​កសិករ​ពី​លក្ខណៈ​បច្ចេកទេស​នៃ​ការ​ចិញ្ចឹម​កង្កែប និង​ជំនាញ​ផ្សេង​ៗ​ទៀត ដើម្បី​លើកកម្ពស់​ជីវភាព​គ្រួសារ​របស់​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​៕ (​កែសម្រួលដោយ ៖ ធីតា​​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ