ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​ទាំងនេះ​ទើប​អាជ្ញាធរ​ភ្នំពេញ​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​បាតុកម្ម​ទាមទារ​តវ៉ា​រក​យុត្តិធម៌

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​លិខិត​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ជម្រាប​ជូន លោក មាន ព្រហ្ម​មុនី លោក ថា ឡា​វី និង​កញ្ញា…

រាជធានី​ភ្នំពេញ ៖ យោង​តាម​លិខិត​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ជម្រាប​ជូន លោក មាន ព្រហ្ម​មុនី លោក ថា ឡា​វី និង​កញ្ញា អេ​ង ម៉ា​ឡៃ តំណាង​អ្នកដឹកនាំ​ចូលរួម​ធ្វើ​បាតុកម្ម​បានអោយ​ដឹង​ថា ចំពោះ​ការ​ធ្វើ​បាតុកម្ម ដោយ​អហិង្សា​ក្នុង​គោលបំណង ដើម្បី​ទាមទារ​តវ៉ា​រក​យុត្តិធម៌​សង្គម​រយៈពេល​០៩​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​០៧ ដល់​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២០ ចាប់ពី​ម៉ោង​០៨​និង​០០​នាទី​ដល់​ម៉ោង ១៨​និង​០០​នាទី នៅ​ទីលាន​ប្រជាធិបតេយ្យ​របស់​លោក លោកស្រី​នោះ​រដ្ឋបាល​រាជធានី​ភ្នំពេញ ពុំ​អនុញ្ញាត​ជូន​ទេ ។

លិខិត​នោះ បាន​បញ្ជាក់​ថា មូលហេតុ​ដែល​មិន​អនុញ្ញាត​ដោយសារ ៖ ១- លោក លោកស្រី​មិន​អាច​កំណត់​សមាសភាព និង​ចំនួន​អ្នកចូលរួម​បាន​ច្បាស់លាស់ ដែល​ការ​ធ្វើ​បាតុកម្ម​នេះ​នឹង​អាច​បង្ក​គ្រោះថ្នាក់​ណាមួយ ឬ​នឹង​អាច​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ (​មាត្រា​១១ នៃ​ច្បាប់​ស្តី​ពី​ការ​ធ្វើ​បាតុកម្ម​ដោយ សន្តិវិធី​) ។
២- លោក លោកស្រី​បាន​ធ្វើការ​អំពាវនាវ​តាម​បណ្តាញ​សង្គម​ផេ​ក​ឈ្មោះ ពលរដ្ឋ​សកម្ម ដែល ខ្លឹមសារ​មាន​ចរិត​បំផុស ញុះញង់​ឱ្យ​ប្រឆាំង​ជាមួយនឹង​ដំណើរការ​នីតិវិធីតុលាការ ។

ក្នុង​ករណី​លោក លោកស្រី​មិន​គោរព​តាម​ស្មារតី​កិច្ចប្រជុំ ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០២០ លោក លោកស្រី​ត្រូវ​ទទួលខុសត្រូវ​ទាំងស្រុង​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន​។ អាស្រ័យ​ហេតុនេះ សូម លោក លោកស្រី ជ្រាប និង​ចូលរួម​អនុវត្ត​តាម​ខ្លឹមសារ​ខាងលើ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ