លោក​ស៊ូ​ហ្គា​អ្នក​ដែល​មាន​លទ្ធភាព​ខ្ពស់​បន្តវេន​ពី​លោក​អា​បេ​ ប្រកាស​ឈរឈ្មោះ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

លោក​ស៊ូ​ហ្គា​អ្នក​ដែល​មាន​លទ្ធភាព​ខ្ពស់​បន្តវេន​ពី​លោក​អា​បេ​ ប្រកាស​ឈរឈ្មោះ

4 ខែ មុន

ប្រទេស​ជប៉ុន ៖ អគ្គលេខាធិការ​រដ្ឋាភិបាល​ជប៉ុន លោក​យ៉ូ​ស៊ីហ៊ី​ដ​ស៊ូ​ហ្គា ដែល​គេ​យល់​ថា​ជា​អ្នកមាន​លទ្ធភាព​ខ្ពស់ សម្រាប់​ក្លាយជា​នាយក​រដ្ឋមន្ត្រី​ជប៉ុន​នា​ពេល​ខាង​មុខ បាន​ប្រកាស​ជា​ផ្លូវការ​ហើយ​កាលពី​ថៃ្ង​ទី​២​កញ្ញា ពី​ការ​ឈរឈ្មោះ​សម្រាប់​តំណែង​មេដឹកនាំ​គណបក្ស​សេរី​ប្រជាធិបតេយ្យ​PLD​ដែល​កាន់​អំណាច​។ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​លោក​ស៊ូ​ហ្កា​ថ្លែង​ថា ខ្ញុំ​បាន​សម្រេច​ឈរឈ្មោះ​ជា​ប្រធាន​គណបក្ស​PLD…

ប្រទេស​ជប៉ុន ៖ អគ្គលេខាធិការ​រដ្ឋាភិបាល​ជប៉ុន លោក​យ៉ូ​ស៊ីហ៊ី​ដ​ស៊ូ​ហ្គា ដែល​គេ​យល់​ថា​ជា​អ្នកមាន​លទ្ធភាព​ខ្ពស់ សម្រាប់​ក្លាយជា​នាយក​រដ្ឋមន្ត្រី​ជប៉ុន​នា​ពេល​ខាង​មុខ បាន​ប្រកាស​ជា​ផ្លូវការ​ហើយ​កាលពី​ថៃ្ង​ទី​២​កញ្ញា ពី​ការ​ឈរឈ្មោះ​សម្រាប់​តំណែង​មេដឹកនាំ​គណបក្ស​សេរី​ប្រជាធិបតេយ្យ​PLD​ដែល​កាន់​អំណាច​។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​លោក​ស៊ូ​ហ្កា​ថ្លែង​ថា ខ្ញុំ​បាន​សម្រេច​ឈរឈ្មោះ​ជា​ប្រធាន​គណបក្ស​PLD ក្រោយ​ការ​សុំ​លាលែង​របស់​លោក​ស៊ីន​ហ្សូ​អា​បេ​។ គណបក្ស​PLD​ត្រូវ​ជ្រើសតាំង​នា​ថៃ្ង​ទី​១៤​កញ្ញា​អ្នក​បន្តវេន​ពី​លោក​ស៊ី​ន​ហ្សូ​អា​បេ ដែល​ប្រកាស​កាលពី​ថ្ងៃ​ទី​២៨​សីហា​ពី​ការ​សុំ​លាលែង​របស់​លោក ពី​តំ​ណែ​ក​នាយក​រដ្ឋមន្ត្រី មក​ពី​បញ្ហា​សុខភាព​។

គណបក្ស​PLD ដែល​មាន​សំឡេង​ភាគច្រើន​ក្នុង​សភា ប្រធាន​របស់​ខ្លួន​ត្រូវ​ក្លាយជា​នាយក​រដ្ឋមន្ត្រី​។ អតីតរដ្ឋមន្ត្រី​ការពារ​ប្រទេស​លោក​ស៊ី​ហ្សឹ​រ៉ូ​៉អ៊ីស៊ីបា និង​អតីតរដ្ឋមន្ត្រី​ការ​បរទេស​លោក​ហ្វូ​មី​អូ​គី​ស៊ី​ដា ក៏​ប្រកាស​កាលពី​ថ្ងៃ​ទី​១​កញ្ញា​ពី​ការ​ឈរឈ្មោះ​ប្រជែង​យក​តំណែង​ប្រធាន​គណ​បក្ស​PLD​ដែរ​។

ចំណែក​រដ្ឋមន្ត្រី​ការ​បរទេស​បច្ចុប្បន្ន​លោក​តូ​ស៊ី​មី​តស៊ូ​ម៉ូ​តេ​ហ្ស៊ី គូសបញ្ជាក់​ថា លោក​នៅ​មិន​ទាន់​ធ្វើការ​សម្រេចចិត្ត​នៅឡើយ​។ រដ្ឋមន្ត្រី​ការពារ​ប្រទេស​លោកតា​រ៉ូ​កូ​ណូ​បាន​សម្រេច​បោះបង់​ចោលការ​ប្រកួតប្រជែង​យក​តំណែង​ប្រធាន​គណបក្ស​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ aljazeera