ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូប​ប៉ុន្មាន​សន្លឹក​របស់ Bale កំពុង​កក្រើក​ខ្លាំង​លើបណ្តាញ​​សង្គម

3 ឆ្នាំ មុន

វ៉ែល ៖ គ្រប់​គ្នា​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​ឃើញ​រូបភាព​ប៉ុន្មាន​សន្លឹក ដែល​ត្រូវ​បាន​ចែករំលែក​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម បង្ហាញ​ពី​សក់​ដ៏​វែង​របស់​កីឡាករ Gareth Bale ដែល​ពុំ​សូវ​មាន​អ្នក​ឃើញ​កន្លង​មក​។ ខ្សែបម្រើ​ស្លាប​មិនសូវ​បង្ហាញខ្លួន​វ័យ…

វ៉ែល ៖ គ្រប់​គ្នា​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​ឃើញ​រូបភាព​ប៉ុន្មាន​សន្លឹក ដែល​ត្រូវ​បាន​ចែករំលែក​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម បង្ហាញ​ពី​សក់​ដ៏​វែង​របស់​កីឡាករ Gareth Bale ដែល​ពុំ​សូវ​មាន​អ្នក​ឃើញ​កន្លង​មក​។

ខ្សែបម្រើ​ស្លាប​មិនសូវ​បង្ហាញខ្លួន​វ័យ ៣១​ឆ្នាំ របស់​ក្រុម Real Madrid ខាងលើ កំពុង​ជាប់​ភារកិច្ច​ជាមួយ​ក្រុម​ជម្រើសជាតិ​វ៉ែ​ល ដើម្បី​ត្រៀម​ធ្វើការ​ប្រកួត​ក្នុង​ពានរង្វាន់ UEFA Nations League ដែល​នឹង​ត្រូវ​ប៉ះ​ជម្រើសជាតិ​ហ្វាំ​ង​ឡង់ និង​ប៊ុល​ហ្គា​រី នៅ​ថ្ងៃ​ទី ៤ និង​ទី ៦ ខែ កញ្ញា ក្នុង​ជំនួប​វគ្គ​ជម្រុះ​ក្នុង​ពូ​ល​។

Bale បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង នៅ​ពេល​ដែល​គេ​បង្ហាញ​សក់​វែង​របស់​ខ្លួន កាលពី​ថ្ងៃ​ពុធ អំឡុង​ពេល​​ហ្វឹកហាត់​ជាមួយ​ក្រុម​ជម្រើសជាតិ​។ ក្រោយ​ពេល​រូបភាព​នេះ ត្រូវ​បាន​បង្ហោះ​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម គេ​សង្កេត​ឃើញ​មានការ​ចែករំលែក​បន្ត​យ៉ាងច្រើន​។ រួមជាមួយមតិជាច្រើន ដោយ​ពួក​គេ​ស្ទើរ​មិន​ជឿ​នឹង​ភ្នែក​ថា​កីឡាករ​រូប​នេះ មានសក់វែង​ដល់​ថ្នាក់​នេះ និង​មានមតិ​ខ្លះទៀត បាន​បង្កើត​ចេញ​ជា​ពាក្យ​លេងសើច​ជា​ច្រើន​ថែម​ទៀត​។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន Bale កំពុង​តែ​ផ្សារ​ភ្ជាប់យ៉ាងខ្លាំង ​ជាមួយ​ការ​ផ្ទេរទៅ​កាន់​ក្លិប​មួយ​ចំនួន​នៅ​ក្នុង​ក្រប​ខណ្ឌ​លី​គ​កំពូល​សហរដ្ឋអាមេរិក MLS ក្នុង​នោះ​រួម​មាន​ទាំង​ក្លិប​ថ្មី Inter Miami របស់ David Beckham ផង​ដែរ​៕ (​ដកស្រង់​ចេញពី Dailymail)