ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្រាមដៃ​១២ ជួយ​ឲ្យ​ក្មេង​ប្រុស​ឥណ្ឌា​ម្នាក់ ឈ្នះ​ការ​ប្រកួត​ហ្គេ​ម ក្លាយជា​ជើងឯក

3 ឆ្នាំ មុន

នៅ​ប្រទេស​ឥណ្ឌា មាន​ក្មេង​ប្រុស​ម្នាក់​ឈ្មោះ Faizan Ahmad Najar អាយុ​១២​ឆ្នាំ កើតមក​មាន​មេដៃ​បន្ថែម​ទាំង​ឆ្វេង​និង​ស្តាំ​ង​ធ្វើ​ឲ្យ​ម្រាមដៃ​សរុប ឡើង​ដល់​១២ ឪពុក​ម្តាយ​ក្មេង​ប្រុស​រូប​នេះ បដិសេធ​មិន​ឲ្យ​កាត់​ចេញ​ទេ…

នៅ​ប្រទេស​ឥណ្ឌា មាន​ក្មេង​ប្រុស​ម្នាក់​ឈ្មោះ Faizan Ahmad Najar អាយុ​១២​ឆ្នាំ កើតមក​មាន​មេដៃ​បន្ថែម​ទាំង​ឆ្វេង​និង​ស្តាំ​ង​ធ្វើ​ឲ្យ​ម្រាមដៃ​សរុប ឡើង​ដល់​១២ ឪពុក​ម្តាយ​ក្មេង​ប្រុស​រូប​នេះ បដិសេធ​មិន​ឲ្យ​កាត់​ចេញ​ទេ ដោយ​ពួក​គេ​និយាយ​ថា ជួយ​កូន​គាត់ ធំ​ឡើង​ពូកែ​ចាប់​កូន​បាល់កីឡា​គ្រី​ឃី​ត cricket និង​លេង​ហ្គេ​ម​វី​ដេ​អូ​បាន​ល្អ ជាង​មិត្តភក្តិ​របស់​គាត់ ។

ចំនួន​ម្រាមដៃ ដែល​លើសគេ​ទាំង​ពីរ​ម្រាម​នេះ មិន​បាន​រារាំង​ដល់ក្មេង​ប្រុស ធ្វើ​សកម្មភាព​ប្រចាំ​ថ្ងៃ​នោះ​ទេ ។ Najar នៅតែអាច​កាន់​ ប៊ិ​ចសរសេរ​អក្សរ​លើ​សៀវភៅ​បានជា​ធម្មតា ។

ក្មេង​ប្រុស Najar និយាយ​ថា មាន​ម្រាមដៃ​១២ មាន​ន័យ​ថា គាត់​ល្អ​ជាង​មិត្តភក្តិ​ដទៃ នៅ​ពេល​ឡើងដើមឈើ ក៏​ឡើង​បាន​លឿន ហើយ​លេង​នៅ​ក្នុង​វី​ដេ​អូ​ហ្គេ​ម​ក៏​លេង​បាន​ល្អ រហូត​ក្លាយជា​ជើងឯក​ក្នុង​ការ​ប្រកួត​ហ្គេ​ម​វី​ដេ​អូ​ថែម​ទៀត ហើយ​ថែម​ទាំង​ពូកែ​លេង​កីឡា​គ្រី​ឃី​ត ផងដែរ ជាកីឡា​ដែល Najar ចូល​ចិត្ត ។

នៅ​ពេលសួរ​អំពី​អារម្មណ៍របស់​ក្មេង​ប្រុសមានម្រាមដៃ​១២នោះ Najar បាន​ឆ្លើយ​ដោយ​គ្មាន​ការ​ខ្មាស់​អៀន​ថា “​ខ្ញុំ​មាន​មោទនភាព​ចំពោះ​វា​” ។

ក្មេង​ប្រុស​រូប​នេះ​បាន​បន្ថែម​ថា ពេល​ខ្លះ មិន​ញឹកញាប់​ទេ ខ្ញុំ​គិត​ថា “​ហេតុ​អ្វី​មាន​តែ​ខ្ញុំ​?” ប៉ុន្តែ​ជា​រួម ខ្ញុំ​មាន​មិត្ត​ល្អ​ៗ​ច្រើន នៅ​សាលា​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មិន​មាន​អារម្មណ៍​បែប​នេះ ទៀត​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ